ទាន់ហេតុការណ៍
អភិបាលខេត្តត្បូងឃ្មុំ ផ្តល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ដល់សិស្សពូកែនិទ្ទេសA ទាំង៥៤នាក់ ជារង្វាន់លើកទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត => ឧបនាយករដ្ឋមន្ត្រី ជា សុ ផារ៉ា សំណេះសំណាលផ្តល់ថវិកាលើកទឹកចិត្តសិស្សប្រលងជាប់បាក់ឌុបមកពី០៤ស្រុក ក្នុងខេត្តត្បូងឃ្មុំ ចំនួន១៥៦០នាក់ ខណៈសិស្សជាប់និទ្ទេសA ៣៨នាក់ ក្នុងម្នាក់ទទួលបាន៥០០ដុល្លា => ឯកឧត្តម សាយ សំអាល់ បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ => ប្រធានអង្គការ (USAID)ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យអនុម័តលើការងារ សរុបរបាយការណ៍ប្រចាំឆ្នាំ២០២១កន្លងទៅ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ => ស្លាប់៣នាក់ បាត់ខ្លួនម្នាក់ និងរបួស២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ជនរងគ្រោះជាទាហាន និងកងកម្លាំងដោះមីន => ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វា បើកកិច្ចប្រជុំសន្និបាត គណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ អាណត្តិទី ៤ ( ២០១៧ - ២០២២ => សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា => អភិបាលខេត្តត្បូងឃ្មុំ ប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាផ្នែកវាយសី នៃការប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឆ្នាំ២០២១ ដើម្បីអបអរទិវារជ័យជំនះ០៧មករា

List/Grid Monthly Archives: November 2021

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» ជូនដល់មន្ត្រីជំនាញមកពីខេត្តចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» ជូនដល់មន្ត្រីជំនាញមកពីខេត្តចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង

(ត្បូងឃ្មុំ)៖នាព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២១ឯកឧត្តមផៃស៊ីផានរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាលនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី«... សូមអានត... »

លោក ឈួរ ច័ន្ទឌឿន អាចនិងជាប់ពាក់ព័ន្ធ ការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា នៅខេត្តកំពង់ឆ្នាំង

លោក ឈួរ ច័ន្ទឌឿន អាចនិងជាប់ពាក់ព័ន្ធ ការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១គឺសម្តេចបញ្ជាក់ថា«បើសិនរបាយការណ៍(រាជបណ្ឌិត្យសភា) នេះខុសក៏ខ្ញុំសូមអធ្យាស្រ័យឮថាអតីតអភិបាលខេត្តដែលទើបចាកចេញមុននេះបានកាប់បំផ្លាញយកដីប្រមាណជា២ពាន់ហិកតាឯនោះដូច្នេះខ្ញុំមិនខ្វល់ថាវាជាដីរបស់អតីតអភិបាលខេត្តដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេទោះបីថ្នាក់ណាក៏ដោយត្រូវតែប្រមូលយកមកវិញឱ្យអស់ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ»។  សម្តេចតេជោហ៊ុនសែនផ្ញើរសារបញ្ជាឲ្យទប់ស្កាត់និងបង្រ្កាបជាបន្ទាន់ចំពោះការកាប់ព្រៃលិចទឹកនិងវាទទីយកដីបឹងទន្លេសាបជាពិសេសនៅខេត្តកំពង់ឆ្នាំង!តាមរយៈសារជាសម្លេងសម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖«អនាធិបតេយ្យបែបនេះមិនអាចទទួលយកបានទេក៏មិនអាចអត់ឱនឱ្យបានដែរសម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្តជាស្រុកឬមន្រ្តីដទៃទៀតដែលចូលទៅពាក់ព័ន្ធដើម្បបង្កើតជាស្ថានកាប់រានទន្ទ្រានយកដីធ្លីនៅទីនោះប្រជាពលរដ្ឋក៏ដូចគ្នាយើងមិនអាចទទួលយកបានទេនូវការកាប់រានទន្ទ្រានដីព្រៃលិចទឹកនៃតំបន់ទន្លេសាបរបស់យើងដូច្នេះដើម្បីការពារបឹងទន្លេសាបរបស់យើងដែលកំពុងរងគ្រោះស្រាប់ដោយការគោករាក់និងការបាត់បង់ព្រៃឈើដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះចាំបាច់មានវិធានការ»។ សម្តេចបញ្ជាក់ថា«ខ្ញុំប្រើពាក្យថានេះជាជាការបង្រ្កាបយើងគ្មានពេលនឹងធ្វើការអប់រំបន្ថែមទេ»។សម្តេចតេជោបានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រើប្រាស់កម្លាំងថ្មើរជើងទាំងជើងទឹកនិងឧទ្ធម្ភាគចក្រត្រួតពិនិត្យជាបន្ទាន់ដោយបារម្ភក្រែងទឹកស្រកអាចនឹងមានការដាំដុះនៅលើដីបឹងទន្លេសាបដែលមានការទន្ទ្រាននោះ។ក្នុងរឿងនេះសម្តេចបានស្នើដល់លោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់។ដូច្នេះក្នុងករណីនេះបើលោកឈួរច័ន្ទឌឿនអតីតអភិបាលខេត្តកំពង់ឆ្នាំងពាក់ព័ន្ធការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា!... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ កាត់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំ ខណៈបេក្ខជនចូលរួមមានចំនួន១៣៣រូប

អភិបាលខេត្តត្បូងឃ្មុំ កាត់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំ ខណៈបេក្ខជនចូលរួមមានចំនួន១៣៣រូប

ត្បូងឃ្មុំ)៖  នៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីកាត់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។ ការប្រឡងជ្រើសរើសនេះធ្វើឡើងនៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំមានបេក្ខជនចូលរួមមានចំនួន១៣៣រូប។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តមានប្រសាសន៍លើកឡើងថាការសិក្សារៀនសូត្រគឺជារឿងមួយសំខាន់ណាស់សម្រាប់ប្អូនៗគ្រប់រូបតែអ្វីដែលកាន់តែសំខាន់នោះគឺក្រោយការការៀនសូត្រដែលទាំងអស់គ្នាត្រូវប្រគួតប្រជែងលើទីផ្សារកាងារមិនថាក្នុងក្របខណ្ឌរដ្ឋឬឯកជននោះទេដែលទាមទានូវចំនេះដឹងយ៉ាងពិតប្រាកដ។ ជាមួយនឹងការលើកឡើងបែបនេះឯកឧត្តបណ្ឌិតក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាពដើម្បីទទួលបានជោគជ័យរៀងៗខ្លួនហើយក្នុងនោះមិនត្រូវធ្វើសកម្មភាពណាមួយដែលខុសទៅនឹងលក្ខណនៃការប្រឡងឡើយពោលគឺប្រើប្រាសសមត្ថភាពរៀងៗខ្លួនប្រកបដោយតម្លាភាពនិងភាពយុត្តិធម៌។ សូមជម្រាបថាការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំក្នុងក្របខ័ណ្ឌ​មន្ត្រី​រាជការស៉ីវីលក្រសួងមហាផ្ទៃ ... សូមអានត... »

លោកសនភឿន មេប៉ុស៌្តសង្កាត់ស្ទឹងមានជ័យ1ទំនងជាអ្នកបើកភ្លើងខៀវអោយឈ្មោះផ្លក់ បើកបនល្បែងអនឡាញមាន់ជល់ ផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ

លោកសនភឿន មេប៉ុស៌្តសង្កាត់ស្ទឹងមានជ័យ1ទំនងជាអ្នកបើកភ្លើងខៀវអោយឈ្មោះផ្លក់ បើកបនល្បែងអនឡាញមាន់ជល់ ផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ

ភ្នំពេញ÷ ទីតាំងល្បែងមាន់ជល់អនឡាញខុសច្បាប់មួយកន្លែងរបស់ឈ្មោះផ្លក់ស្ថិតនៅភូមិទ្រា3 សង្កាត់មានជ័យទី1 ខណ្ឌខណ្ឌមានជ័យរាជធានីភ្នំពេញកន្លងមកត្រូវបានលោកសនភឿនមេប៉ុស៌្តសង្កាត់ស្ទឹមានជ័យទី1... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្ត

អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្ត

នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីពង្រឹងសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តត្បូងឃ្មុំ។ ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្តនាយក–នាយករងសាលាខេត្តនាយក–នាយករងទីចាត់ការសាលាខេត្តប្រធានមន្ទីរជុំវិញខេត្តកងកម្លាំងទាំង៣ប្រភេទអភិបាលក្រុង–ស្រុកនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបដែលធ្វើឡើងនៅសាលប្រជុំ«ក»... សូមអានត... »

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ  ម៉េង  វ៉ាន់ដានីន  បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

(ត្បូងឃ្មុំ)៖នាព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវ  ម៉េង  វ៉ាន់ដានីន  បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ)... សូមអានត... »

រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ

ត្បូងឃ្មុំ៖នាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានប្រារព្ធពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ ... សូមអានត... »

ខេត្តត្បូងឃ្មុំ ៖  ខណះពេលដែលប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានបើកអោយដំណើរការឡើងវិញ ក៏ពិតមែន ប៉ុន្តែសេចក្តីនែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ គឺត្រូវអនុវត្តន៌អោយបានខ្ជាប់ខ្ជួន ជាទីបំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។សូមបញ្ជាក់ថា?ការបើកប្រទេសកម្ពុជាឡើងវិញ មិនទាំងបានប៉ុន្មានថ្ងៃផង គេសង្កេតឃើញកាស៊ីណូយីហោ(៦៩)ច្រកដូង៧ដើម ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែដំណើរការបើកលេងល្បែងស៊ីសង ប្រភេទមាន់ជល់និងអាប៉ោង យ៉ាងគគ្រឹកគ្រេង ដោយមិនខ្លាចជំងឺឆ្លងថ្មីប្រភេទ delta។

ខេត្តត្បូងឃ្មុំ ៖  ខណះពេលដែលប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានបើកអោយដំណើរការឡើងវិញ ក៏ពិតមែន ប៉ុន្តែសេចក្តីនែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ គឺត្រូវអនុវត្តន៌អោយបានខ្ជាប់ខ្ជួន ជាទីបំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។សូមបញ្ជាក់ថា?ការបើកប្រទេសកម្ពុជាឡើងវិញ មិនទាំងបានប៉ុន្មានថ្ងៃផង គេសង្កេតឃើញកាស៊ីណូយីហោ(៦៩)ច្រកដូង៧ដើម ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែដំណើរការបើកលេងល្បែងស៊ីសង ប្រភេទមាន់ជល់និងអាប៉ោង យ៉ាងគគ្រឹកគ្រេង ដោយមិនខ្លាចជំងឺឆ្លងថ្មីប្រភេទ delta។

កាស៊ីណូច្រកដូង៧ដើមដែលមានម្ចាស់ឈ្មោះហេងហើយធ្លាប់អាជ្ញាធរខេត្តមានចំណាត់ការដោយឱ្យព្រះរាជអាជ្ញានគរបាលនិងកងរាជអាវុធហត្ថចុះស្រាវជ្រាវត្រួតពិនិត្យហើយលទ្ធផលបង្ហាញថាខុសច្បាប់ឈានដល់បិទទីតាំងមួយនេះឲ្យឈប់ដំណើការបានបួនប្រាំថ្ងៃរួចដំណើរការឡើងវិញដដែលថែមទាំងរំលោភអាជ្ញាប័ណ្ណលើសដើម។កាស៊ីណូច្រកដូង៧ដើមស្ថិតនៅឃុំដារស្រុកមេមត់ខេត្តត្បូងឃ្មុំ។ នេះបើតាមការឲ្យដឹងពីអ្នកនិយមចូលលេងល្បែងនៅទីតាំងខាងលើនេះមានឈ្មោះលឹមនិងវ៉ាជាអ្នកជួលហើយគេមើលឃើញភាគច្រើនលើសពី៩០ភាគរយនៃអ្នកចូលលេងសុទ្ធតែជាពលរដ្ឋខ្មែរទោះជាមានសន្តិសុខនិងសមត្ថកិច្ចចាំពិនិត្យទីនោះក៏ដោយ។ អ្នកនិយមចូលលេងបន្តថាសកម្មភាពនេះបានបញ្ជាក់ថាសូម្បីតែអ្នកមានលុយនៅស្រុកមេមត់និងអ្នកក្នុងខេត្តនិងក្រៅខេត្តទាំងស៊ីវិលមន្ត្រីរាជការសមត្ថកិច្ចក៏បានជិះរថយន្តគ្រប់ប្រភេទមកលែងភ្នាល់ចាក់លុយយ៉ាងសប្បាយនិងមានសុវត្ថិភាពរលូនដូចដើម។ ទីតាំងកាស៊ីណូខាងលើមាននេះសង្វៀនជល់មាន់ចាក់ភ្នាល់សប្បាយហូរកញ្ជ្រៀវលាន់ឮអឺងកងរំពងមានទាំងពលរដ្ឋខ្មែរ–វៀតណាមក្លាយទៅជាទម្លាប់សម្រាប់តំបន់មានបនល្បែងបែបអនាធិបតេយ្យជ្រកក្រោមអាជ្ញាប័ណ្ណកាស៊ីណូស្របច្បាប់មួយនេះ។ ជុំវិញការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញាតនេះសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាននិងប្រជាជនសំណូមពរដល់ជំនាញថ្នាក់លើដូចជាខាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអគ្គស្នងការនគរបាលនៃក្រសួងមហាផ្ទៃពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្មអគ្គស្នងការនគរបាលជាតិដែលជាអ្នកមើលការខុសត្រូវនេះតែម្តងគួរមានវិធានការបង្ក្រាបចៀសវាងកន្ទេលធំបន្លំដេកបង្កអោយពលរដ្ឋខ្មែរវក់វង្វេងនឹងល្បែងស៊ីសងក្លាយជាជនរងគ្រោះបាត់បង់ទ្រព្យសម្បត្តិជម្លោះក្រុមគ្រួសារនិងបង្កើតអោយមានបទល្មើសក្នុងសង្គមផ្ទុយពីភូមិឃុំមានសុវត្ថិភាព។ គួរបញ្ជាក់ថាកន្លងមកករណីនេះជំនាញពាក់ព័ន្ធបានសាចទឹកដាក់គ្នារបៀបដោះសារក្នុងន័យគេចវេះមិនចាត់វិធានការបង្ក្រាបហើយក៏ទទួលបានការចោទប្រកាន់ពីប្រជាពលរដ្ឋថាចិញ្ចឹមបទល្មើសតាមរយៈរត់ការបិទមាត់មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ។ដូច្នេះទើបបើកលេងបានដោយសេរីបែបនេះ៕  សូមអានត... »

ពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពត

ពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពត

ព្រឹកថ្ងៃសុក្រ៨កើតខែកត្តិកឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១នៅសាលាខេត្តកំពតមានរៀបចំពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តនិងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍គន់គីមទេសរដ្ឋមន្រ្តីអនុ​ប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាឯកឧត្តម​... សូមអានត... »

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

ត្បូងឃ្មុំ)៖រដ្ឋបាលខេត្តត្បូងឃ្មុំប្រារព្ធខួបលើកទី៦៨នៃទិវាបុណ្យឯករាជជាតិ៩វិច្ឆិកា១៩៥៣–៩វិច្ឆិកា២០២១និងទិវាកំណើតកងយោធពលខេមរភូមិន្ទដែលបានតស៊ូយ៉ាងជោគជ័យរំដោះទឹកដីចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង។ ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២១ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តថ្នាក់ដឹកនាំស្ថាប័នតុលាការសាលាខេត្តមន្ទីរអង្គភាពក្រុងស្រុកនិងមន្រ្តីរាជការជុំវិញខេត្តកងកម្លាំងទាំង៣ប្រភេទព្រះសង្ឃនិស្សិតយុវជនកាយរិទ្ធព្រមទាំងយុវជនស.ស.យ.ក។ ស្ថិតក្នុងឳកាសដ៏ថ្លៃថ្លានោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណមានប្រសាសន៍ថាខួបអនុស្សាវរីយ៍នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកានៅទូទាំងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំព្រោះជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងដែលកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣នូវឯករាជ្យពិតប្រាកដក្រោមព្រះរាជបូជនីកិច្ចដ៏ថ្លៃថ្លានៃព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិនៃយើងទាំងអស់គ្នា។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបន្តទៀតថាសម្តេចព្រះនរោត្តមសីហនុព្រះអង្គជាបិតាសន្តិភាពព្រះបិតាបង្រួបបង្រួមនិងផ្សះផ្សារជាតិទ្រង់បានលះបង់នូវព្រះកាយពលព្រះបញ្ញាញាណរកគន្លឹះដោះស្រាយបញ្ហាកម្ពុជារហូតទទួលបានសុខសន្តិភាពរស់ក្រោមដំបូលឆ័ត្រតែមួយគឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីក្រោមម្លប់របស់ព្រះមហាក្សត្យកម្ពុជាតែងតែដង្ហែរតាមព្រះរាជតំរិះដ៍ថ្លៃថ្លាជារៀងរហូតមកជាពិសេសដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ប្រមុខរាជរដ្ឋាភិបាលបានធ្វើឲ្យសង្គមជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តមានប្រសាសន៍បន្ថែមទៀតថាជាមួយគ្នានេះការរំលឹកខួបអនុស្សាវរីយ៏ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងបានប្រព្រឹត្តទៅពេលជាមួយនឹងទិវាកំណើតកងយោធពលខេមរភូមិន្ទក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជនយុទ្ធនារីនិងប្រជាពលរដ្ឋនៅគ្រប់ទិសទីដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្មអាយុជីវិតយ៉ាងអង់អាចក្លាហានបំផុតដើម្បីសង្គ្រោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃផ្សេងៗព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការការពារទឹកដីអធិបតេយ្យសេរីភាពសន្តិភាពនិងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា។ នាឳកាសនោះកម្មវិធីទាំងមូលបានប្រព្រឹត្តិទៅដោយមានប្រគេនទេយ្យទានព្រះសង្ឃ០៩អង្គព្រះសង្ឃសូត្រស្វាធ្យាយជយន្តោដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធនិងអុជទៀនជ័យអានប្រវត្តិសង្ខេបព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនិងជាចុងក្រោយពិធីបង្ហោះប៉េងប៉ោង៕... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com