ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ឯកឧត្តម ជា វណ្ណៈ ជំនួសឯកឧត្តម ជុំ ស ផ្លាស់ទៅខេត្តបាត់ដំបងវិញ => មហាជសូមសំណូមពរដល់ លោកឈឿន សុចិត្ត និងលោកគង់ សោភ័ណ្ឌ មេត្តាជួយទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់អនឡាញនៅក្នុងស្រុកល្វាឯមផងទាន។ => ឯកឧត្តម ជា សុផារ៉ា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ក្នុងខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ២មុឺននាក់ នៅក្រុង-ស្រុកចំនួន០៤ => គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លើការស្ថាបនាផ្លូវ ចំនួន ៤ គម្រោង ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ មានចំនួន៤ឃុំដូនតី ឃុំវាលម្លូរ ឃុំកណ្តោលជ្រុំ និង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់អគារធនធាន ១ខ្នង និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ => ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ អញ្ចើញសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងនគរបាល នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៧ និង៦១៥ => មុខសញ្ញាសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀន ចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចចំការស្វាយចន្ទីខាងក្រោយភូមិជ័យសុខសាន្ត ឃុំត្រពាំងព្រីង ស្រុកតំបែរ => ខេត្តត្បូងឃ្មុំ ប្រារពពិធីរំលឹកលឹកខួបអនុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ "សន្តិភាព សុខភាព និងសន្តិសុខការងារ" => ការប្រព្រឹត្តិអំពើពុករលួយដោយបើកចំហរ ក្រោមរួបភាពលុយទឹកតែ កំពុងបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ និងការខិតខំរបស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុកនៅខេត្តកំពង់ចាម => ក្រុងសួងកំពុងប្រែមុខមាត់ថ្មីបន្ទាប់ពីមានការកសាងនូវហេដ្ឋារចនាសម័ន្ធផ្សេងៗជាច្រើន ពិសេសផ្លូវថ្នល់ដោយប្រែក្លាយពីផ្លូវដី ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូ

List/Grid Daily Archives: 8:17 pm

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ

Q ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលកំពុងបង្រៀននិងបានចូលនិវត្តន៍ទាំងអស់ដែលចំណាយពេលវេលាអស់១ជីវិតក្នុងការបណ្តុះបណ្តាលធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិទង្វើដ៍ប្រពៃនេះបានដក់ជាប់ក្នុងបេះដូងឯកឧត្តមបណ្ឌិតជាដ៏រាបក៍ដូចជាឪពុកម្តាយអាណាព្យាបាលនិងពលរដ្ឋទូទាំងប្រទេស។ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីដែលបន្ទាប់ពីនាំកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាមបន្តដឹកនាំប្រទេសកម្ពុជាអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនិងបន្តទៅអនាគតទាំងនេះគឺសុទ្ធសឹងចូលរួមផ្តើមចេញពីកត្តាធនធានមនុស្សដែលក្មួយៗសិស្សានុសិស្សក្រេបជញ្ជក់ចំណេះដឹងសីលធម៍សុជីវធម៍ពីលោកគ្រូអ្នកគ្រូនេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីគុណតម្លៃនៃគ្រូបង្រៀន។ មានប្រសាសន៍បែបនេះក្នុងឳកាសឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនបានអញ្ជើញជាអធិបតីភាពបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១–២០២២គ្រប់កម្រិតសិក្សានៅទូទាំងខេត្តត្បូងឃ្មុំ។ ពិធីនេះប្រារព្ធធ្វើឡើងស្ថិតនៅក្នុងបរិវេណវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីកក្នុងឃុំជំនីកស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២នេះដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្តលោកនាយក–នាយករងរដ្ឋបាលសាលាខេត្តកងកម្លាំងទាំងបីប្រភេទប្រធាន–អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមន្ទីរនានាជុំវិញខេត្តដៃគូអភិវឌ្ឍន៏សហគមន៏បុគ្គលិកអប់រំនិងសិស្សានុសិស្សប្រមាណ១០៣៨នាក់។ នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានអានសារលិខិតដ៏មានអត្ថន័យរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាថ្លែងនៅក្នុងឱកាសបើកបវេសនកាលឆ្នាំ២០២១–២០២២ក៏ដូចជាបានអបអរសាទរនិងសោមនស្សរីករាយក្រៃលែងប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យក្មួយៗសិស្សានុសិស្សទាំងអស់គ្រប់កម្រិតសិក្សានៅវិទ្យាល័យនេះក៍ដូចជាគ្រប់សាលារៀននៅទូទាំងខេត្តត្បូងឃ្មុំនាការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ។ បន្ថែមពីនេះឯកឧត្តមបណ្ឌិតអភិបាលខេត្តបញ្ជាក់ថាប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញរហូតដល់សព្វថ្ងៃតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនទើបវិស័យអប់រំមានសន្ទុះរីកចម្រើននិងអភិវឌ្ឍពោលគឺមានសាលារៀនគ្រប់មូលដ្ឋានទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិតបានជំរុញឲ្យក្មួយៗសិស្សានុសិស្សខិតខំសិក្សារៀនសូត្រជាទំពាំងគុណភាពជាសសរទ្រូងប្រទេសជាតិចំណេះវិជ្ជាជាទុកដ៏មានតម្លៃសម្រាប់អនាគតខ្លួនក្រុមគ្រួសារនិងសង្គមជាតិកម្ពុជាទាំងមូល។ ជាមួយគ្នានេះដែរបន្ទាប់ពីអាកខានការបើកបវេសនកាលសិក្សារយៈពេល០២ឆ្នាំកន្លងទៅដោយសារបរិបទជំងឺកូវីដ១៩ដោយឡែកនាឆ្នាំនេះបានបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២ក៏ដោយសារការខិតខំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនក្នុងការទប់ស្កាត់ជំងឺកូវីដ១៩បានជោគជ័យនិងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានគ្រប់ៗគ្នាផងដែរ។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតបានធ្វើការក្រើនរំលឹកក៏ដូចជាអំពាវនាវជាថ្មីម្តងទៀតដល់គ្រប់គ្រឹះស្ថានសិក្សាបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ–១៩ដោយអនុវត្តតាមអភិក្រម“៣កុំ៣ការពារ”... សូមអានត... »

ស្លាប់៣នាក់ បាត់ខ្លួនម្នាក់ និងរបួស២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ជនរងគ្រោះជាទាហាន និងកងកម្លាំងដោះមីន

ស្លាប់៣នាក់ បាត់ខ្លួនម្នាក់ និងរបួស២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ជនរងគ្រោះជាទាហាន និងកងកម្លាំងដោះមីន

(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបាត់ខ្លួនម្នាក់និងរបួសធ្ងន់ស្រាល២នាក់ក្នុងហេតុការណ៍ផ្ទុះមីន២ករណីផ្សេងគ្នានៅភូមិសែនតេជះឃុំមរតកស្រុកជាំក្សាន្តខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២នេះ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯកសាយដេតអធិការនគរបាលស្រុកជាំក្សាន្តខេត្តព្រះវិហារបានប្រាប់ឱ្យដឹងថាមានករណីផ្ទុះគ្រាប់និងផ្ទុះមីនតោនចំនួន២ករណីផ្សេងគ្នាក្នុងភូមិតែមួយ។ករណីទី១កើតឡើងនៅវេលាម៉ោង១០៖១០នាទីព្រឹកដោយសារដុតភ្លើងសំអាតគល់ឈើក្នុងចំការដំឡូងបណ្តាលឱ្យផ្ទុះគ្រាប់ស្លាប់ម្នាក់ឈ្មោះហួនលីអាយុ៤៣ឆ្នាំជាកងទ័ពវរ៣៩៥ចំណុះកងពលតូចអន្តរាគមន៍លេខ៩។ ករណីទី២ផ្ទុះមីនតោនកើតឡើងនៅវេលាម៉ោង១១៖៣០នាទីព្រឹកនៅចំណុចវាលជាសជើងភ្នំមុំ៣បណ្តាលឱ្យស្លាប់កងកម្លាំងរបស់អង្កការដោះមីនកម្ពុជាចំនួន២នាក់បាត់ខ្លួនម្នាក់និងរបួសធ្ងន់ស្រាលចំនួន២នាក់។លោកថាករណីនេះមិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ៕   ... សូមអានត... »

ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វា បើកកិច្ចប្រជុំសន្និបាត គណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ អាណត្តិទី ៤ ( ២០១៧ – ២០២២

ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វា បើកកិច្ចប្រជុំសន្និបាត គណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ អាណត្តិទី ៤ ( ២០១៧ – ២០២២

ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិតថេងច័ន្ទសង្វាសមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានសង្កាត់វិហារលួងក្រុងសួងខេត្តត្បូងឃ្មុំបានថ្លែងថាគាំទ្ររប៉ែកភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះនិងគាំទ្ររជាឯកឆ័ន្ទនូវប៉ែកភាពឯកឧត្តមហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេន។ ឯកឧត្តមថ្លែងនៅក្នុងបរិវេណនៃវត្តវិហារហ្លួងក្រុងសួងខេត្តត្បូងឃ្មុំក្នុងពិធីដែលឯកឧត្តមអញ្ជើញបើកកិច្ចប្រជុំសន្និបាតគណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួងអាណត្តិទី៤(... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com