ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់ ចំនួន១០៦ គ្រួសារ => គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន០៨ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ => អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនយុវជនគណបក្សប្រជាជនខេត្តកំពត​ ។ => ចូលព្រះវស្សា ៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន០២ ក្នុងស្រុកក្រូចឆ្មារ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំក្រុមការងារបក្សប្រជាជនស្រុកមេមត់ ត្រូវជ្រើសរើសបេក្ខជនឈរឈ្មោះ ដែលមានប្រជាប្រិយភាព និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ => អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចំការលើ => ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញប្រកាសកែសម្រួលក្រុមការងារយុជន ក្នុងរចនាសម្ព័ន្ធស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => រាជធានីភ្នំពេញ នឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច ។ => ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង សហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ => រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈអញ្ជើញសំណេះសំណាលជាមួយអភិបាលខេត្ត ពិនិត្យដំណើរការចាក់វ៉ាក់សាំង និងពិនិត្យសំណង់អគារមន្ទីរពេទ្យខ្នាតយក្សមិត្តភាពកម្ពុជា-ចិន
0

ក្រុមហ៊ុនមេ​ឈ្មួញ តាំង អៀង​កំពុង​បំផ្លាញ​ព្រៃឈើ​ជិត​រលាយ​អស់​ហើយ តែ​លោក​អភិបាលខេត្ត​ពោធិ៍សាត់​រក្សា​ភាពស្ងៀមស្ងាត់

ខេត្ត​ពោធិ៍សាត់ ៖ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅក្នុង​ខេត្ត​ពោធិ៍សាត់ បានបញ្ជាក់​ថា មាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ត្រូវ​គេ​ប្រមូល​ឲ្យចូល​ព្រៃ​កាប់​ឈើ​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ក្រុមហ៊ុ​នទ្រី​ភាព និង​ក្រុមហ៊ុន​តាំង​អៀង ហើយ​មាន​ការសម្របសម្រួល​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​យ៉ាង​រលូន​។ បញ្ហា​នេះ​កំពុង​ធ្វើឲ្យ​ដើមឈើ​ធំៗ​ប្រភេទ​ឈើ​ទាល បេង សុ​ក្រំ និង​ផ្ចឹក ជាដើម​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​ជា​ឈើ​ដែល​កំពុង​ត្រូវប៉ាន់​ក្នុង​ទីផ្សារ​ប្រទេស​យួន​បច្ចុប្បន្ន ហើយ​ក្រុមហ៊ុន​តាំង​អៀង កំពុង​បង្កើន​សកម្មភាព​អារច្រៀក​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​កំពត យ៉ាង​ពេញបន្ទុក​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​កាប់​ឈើ​លក់​ឲ្យ​ក្រុមហ៊ុ​នទ្រី​ភាព និង​ក្រុមហ៊ុន​តាំង​អៀង បានបញ្ជាក់​ថា សម្រាប់​ឈើ​១​គោយន្ត​ពួកគេ​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន​៨​ម៉ឺន​រៀល បង់​ឲ្យ​នគរបាល​៥​ម៉ឺន​រៀល បង់​ឲ្យ​យោធា​៣​ម៉ឺន​រៀល និង​បង់​ឲ្យ​មន្ត្រី​អាវុធហត្ថ​៣​ម៉ឺន​រៀល ទើប​អាច​ដឹកជញ្ជូន​ទៅ​ដល់​គោលដៅ​។ ប្រជាពលរដ្ឋ​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ទ្រី​ភាព និង​ក្រុមហ៊ុន​តាំង​អៀង កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភព​ពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា មាន​ក្រុមហ៊ុន​២​កំពុងបើក​ទីតាំង​អាជិ​វ​កម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​គិតតែ​ពី​រឿង​ពុករលួយ​។ ប្រភព​បានឲ្យដឹង​ទៀតថា ក្រុមហ៊ុន​ទាំង​២​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ គឺ​ក្រុមហ៊ុន​តាំង​អៀង របស់​មេ​ឈ្មួញ តាំង អៀង និង​ក្រុមហ៊ុន​ទ្រី​ភាព របស់​មេ​ឈ្មួញ ទ្រី ភាព បើទោះបី​កន្លង​មក​ឧកញ៉ា ទ្រី ភាព ប្រកាស​ផ្អាក​ធ្វើ​អាជីវកម្ម​ឈើ​ក៏ដោយ​។
​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​បាន​ដឹក​ជញ្ជូន​ឈើមូល​ធំៗ​ចេញពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​ចន្លោះ​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់ ចូល​ទៅ​ទីតាំង​អាជីវកម្ម​អារឈើ​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន​តាំង​អៀង និង​ក្រុមហ៊ុន​ទ្រី​ភាព យ៉ាង​សុខ​ស្រួល​។​

​សេចក្ដីរាយការណ៍​ពី​សកម្មជន​ព្រៃឈើ និង​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​វា​លវែង បានឲ្យដឹងថា ដើមឈើ​ធំៗ​ដែល​មាន​មុខកាត់​ចាប់ពី​០,៥០​ម៉ែត្រ​ត្រូវបាន​គេ​កាប់​និង​ដឹកជញ្ជូន​ចេញពី​តំបន់​ខាងលើ​តាម​រថយន្ត​បង្កុង និង​គោយន្ត​កន្ត្រៃ​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង​។

​ប្រភព​បានឲ្យដឹង​ទៀតថា មាន​កម្មករ​រាប់រយ​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​បាន​ចូល​ទៅ​អារ​រំលំ​ឈើមូល​ធំៗ​ក្នុង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​មន្ត្រី​បរិស្ថាន គឺជា​អ្នក​ឃុបឃិត​ដើម្បី​ផលប្រយោជន៍​។ ឈើ​ទាំង​នោះ​ត្រូវ​គេ​ដឹក​ចូល​ទៅ​ការដ្ឋាន​ក្រុមហ៊ុន​ទ្រី​ភាព និង​ក្រុមហ៊ុន​តាំង​អៀង រួច​អារច្រៀក​ជា​ឈើ​ជ្រុង​ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ស្រុក​យួន​ឆ្លងកាត់​ខេត្ត​កំពត យ៉ាង​រលូន​។​

 

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com