ទាន់ហេតុការណ៍
ទីបំផុតតុលាការ សម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ => ឃាត់ខ្លួនមនុស្ស៤នាក់និងរថយន្តដឹកក្រែងឈាមជិតប្រាំតោនខុសច្បាប់ => សម រង្ស៊ីបានជួយអី្វខ្លះដល់ពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយសារកូវីដ១៩? => ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រគល់ឧបករណ៍តេស្តមេរោគកូវីដ-១៩ឆាប់រហ័ស (Covid-19 Ag RAPID TEST DEVICE) ប្រកបដោយសុក្រឹត្យភាពខ្ពស់ ចំនួន២ឈុត(២ ០០០ តេស្ត) ជូនមន្ទីរពេទ្យកាល់ម៉ែត។ => កញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ក្នុងរថយន្ត => សម្ដេចចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ចែកជូនប្រជារាស្រ្តរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅក្នុងស្រុក-ក្រុងចំនួន០៤ ក្នុងខេត្តកំពង់ឆ្នាំង => ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប => #ពីរនាក់ប្តីប្រពន្ធ នៅសង្កាត់តាកោ មានវីជ្ជមានកូវីដ-១៩ => #សេចក្តីប្រកាសព័ត៌មាន ថ្ងៃ​ទី១១​ ខែឧសភា ឆ្នាំ​២០២១​ ​របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្ដីពីការរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសស្ត្រីចំនួន​ ០៧​ នាក់​ និងទារិកា​ ០១​ នាក់​ សរុប០៨នាក់។ => វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ"
0

មេឆ្នោត​យួនដុះស្លែរឈ្មោះ​ ហេង សម្បត្តិ​ ហៅគ័ង ព​ង្រាយកូនកញ្ច្រែ​ងកត់ឆ្នោត​យួនជាច្រើនកន្លែង

ភ្នំពេញ ៖ ល្បែង​ឆ្នោត​យួន​នៅតែ​កើតឡើង​យ៉ាង​រាលដាល​គ្រប់​បណ្ដា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ថ្នាក់​សង្កាត់ ថ្នាក់​ខណ្ឌ មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលន​យោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។

ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្​ន​ងការ​នគរបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​ល្បែង​ឆ្នោត​យួន​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ននេះ​មេ​ឆ្នោត​យួន​ឈ្មោះ ហេង ស​ម្បត្តិ ហៅ​គ័ង ពង្រីក​ឥទ្ធិពល​របស់ខ្លួន​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ នៅក្នុង​ទឹកដី​ខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌ​សែ​​​​​​ន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ប្ញ​ស្សី​កែវ ជាដើម ល្បែង​កន្ទុយ​លេខឆ្នោត​យួន​នៅតែ​រាលដាល​យ៉ាងគំហុក​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ា​​​​​ងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

ប្រភពពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង កំពុង​ពង្រីក​ឥទ្ធិពល​កាន់តែ​ខ្លាំងក្លា​ក្នុង​ការពង្រីក​កូនកញ្ច្រែង​កត់​ឆ្នោត​យួន​ក្រោម​ស្លាក​យីហោ k38 ដោយ​គ្មាន​ញ​ញើ​ត​អ្វី​ទាំងអស់​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​តាម​បណ្ដា​សង្កាត់​និង​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង នោះទេ​ដោយសារ​ដឹងថា មេ​ឆ្នោត​យួន​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​។

លើស​នេះ​ទៅទៀត​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង ចេះ​បែងចែក​ផលប្រយោជន៍​ដល់​មន្ត្រី​អា​ជ្ញា​​​ធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង ជាប្រចាំ​ទើ​ប​​ទុក​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភពពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា មេ​ឆ្នោត​យួន​ឈ្មោះ ហេង ស​​ម្បត្តិ ហៅ​គ័ង មិន​ញញើត​ក្នុងការ​ពង្រីក​ឥទ្ធិពល​ដើម្បី​ប្រមូល​លុយ​នោះទេ ព្រោះ​ល្បែង​ឆ្នោត​យួន​ធ្វើ​ឲ្យ​បុគ្គល​នេះ​ប្រមូល​លុយ​បា​​ន​រាប់រយ​លាន​រៀល​និង​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ​។ សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​តាម​បណ្ដា​សង្កាត់​និង​ខណ្ឌ​នានា​ក្នុង​រាជ​ធា​នី​​​​​​ភ្នំពេញ កំពុងតែ​បណ្ដោយ​ឲ្យ​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ហើយ​មិន​អនុវត្តន៍​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។

ដូច្នេះហើយ​ទើប​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង ប្រើ​យីហោ K38 ដើម្បី​ពង្រាយ​កូនកញ្ច្រែង​កត់​ឆ្នោត​យួន​យ៉ាង​រលូន ព្រោះ​​​​​​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​តាម​មូលដ្ឋាន​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។

 

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com