ទាន់ហេតុការណ៍
ទីបំផុតតុលាការ សម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ => ឃាត់ខ្លួនមនុស្ស៤នាក់និងរថយន្តដឹកក្រែងឈាមជិតប្រាំតោនខុសច្បាប់ => សម រង្ស៊ីបានជួយអី្វខ្លះដល់ពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយសារកូវីដ១៩? => ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រគល់ឧបករណ៍តេស្តមេរោគកូវីដ-១៩ឆាប់រហ័ស (Covid-19 Ag RAPID TEST DEVICE) ប្រកបដោយសុក្រឹត្យភាពខ្ពស់ ចំនួន២ឈុត(២ ០០០ តេស្ត) ជូនមន្ទីរពេទ្យកាល់ម៉ែត។ => កញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ក្នុងរថយន្ត => សម្ដេចចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ចែកជូនប្រជារាស្រ្តរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅក្នុងស្រុក-ក្រុងចំនួន០៤ ក្នុងខេត្តកំពង់ឆ្នាំង => ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប => #ពីរនាក់ប្តីប្រពន្ធ នៅសង្កាត់តាកោ មានវីជ្ជមានកូវីដ-១៩ => #សេចក្តីប្រកាសព័ត៌មាន ថ្ងៃ​ទី១១​ ខែឧសភា ឆ្នាំ​២០២១​ ​របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្ដីពីការរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសស្ត្រីចំនួន​ ០៧​ នាក់​ និងទារិកា​ ០១​ នាក់​ សរុប០៨នាក់។ => វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ"
0

យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ត្រាំកក់ អស់ជំនឿ និង​បាត់បង់​ទំនុកចិត្ត​ទៅលើ​ការអនុវត្ត​ច្បាប់ ព្រោះតែ​អ្នកមាន​ទឹកប្រាក់ មានអំណាច អាចធ្វើ​របង​នៅក្នុង​ទឹក​ប្រឡាយ​បាន​យ៉ាង​ស្រួល ដោយ​គ្មាន​ការឈឺ​ក្បាល​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​

ខេត្ត​តាកែវ ៖ ក្រោយ​ពីមានការ​តវ៉ា​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ទៅលើ​អ្នកមាន​ប្រាក់​សាងសង់​របង​ថ្មរំលោភលើដី​ក្នុង​ប្រឡាយទឹកសាធារណៈ ស្ទើរតែមួយចំហៀងទៅហើយនោះ ពួកគាត់​បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជំនាញ​ជួយ​ចុះ​ពិនិត្យ តែ​ក្រោយពេល​ចុះ​ពិនិត្យ​លើក​ទី​១​ឃើញថា អាជ្ញាធរ​ស្រុក​និង​មន្ត្រី​ជំនាញ​បានធ្វើការ​ហាមឃាត់​មិន​អនុញ្ញាតិ​ឲ្យ​សាងសង់​របង​នោះឡើយ តែ​ជាង​ពីរ​ខែ​មកនេះ គឹ​ត​ត្រឹម​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ របង​ថ្ម​បេតុង​ជិត​៣០០​ម៉ែត្រ​លាតសន្ធឹង​សឹង​ដាច់​កន្ទុយភ្នែក​នៅក្នុង​ទឹក​ប្រឡាយ​បានធ្វើ​រួចរាល់​ទៅហើយ ​។​

​ទិដ្ឋភាព​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ត្រាំកក់ អស់ជំនឿ និង​បាត់បង់​ទំនុកចិត្ត​ទៅលើ​ការអនុវត្ត​ច្បាប់ ព្រោះតែ​អ្នកមាន​ទឹកប្រាក់ មានអំណាច អាចធ្វើ​របង​នៅក្នុង​ទឹក​ប្រឡាយ​បាន​យ៉ាង​ស្រួល ដោយ​គ្មាន​ការឈឺ​ក្បាល​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ឡើយ (​តើ​ជា​កំហុស​របស់​អ្នកណា​? )​។​

ករណីនេះលោក សាយ វណ្ណៈ អភិបាលរងស្រុកដែលជាអ្នកចុះពិនិត្យបានប្រាប់ថា មកពីជាងអ្នសាងសង់អូសតែខ្សែរមិនមើលបង្គោលបានក្លាយជាបែបនេះ សួរថា តើជាងសំណង់គាត់ធ្វើបែបនេះបានអ្វីមកពួកគាត់វិញ? តើអ្នកណាជាអ្នកទទួលខុសត្រូវ ឬមួយជាងជាអ្នកទទួលខុសត្រូវ?​

សូមបញ្ជាក់​ផងដែរ​ថា លោក លន់ ហួត ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ស្រុក​ត្រាំកក់ បានចេញ​សេចក្តី​បកស្រាយ​ថា លោក សែម សា​រ៉ែ​ន​ឌី ដែលជា​ម្ចាស់​ក្បាលដី​លេខ​០២០២ ពិតជា​បាន​សាងសង់​របង​ថ្ម​រំលោភ​ចូល​ដី​ប្រឡាយទឹក​ចំនួន​០.៣០​ម៉ែត្រ និង​មាន​ប្រវែង​៤៣​ម៉ែត្រ​ប្រា​ដក​មែន​។ ដោយឡែក​អាជ្ញាធរ​ស្រុក​ត្រាំកក់​វិញ​បាន​និយាយ​យ៉ាងខ្លី​ថា ការធ្វើ​របង​ថ្ម​នេះ​បាន​រំលោភ​ចូលក្នុង​ប្រឡាយ​តែ​ជាង​២​តឹក​ប៉ុណ្ណោះ តែខាងជំនាញនិយាយថា ០៣ តឹកហ្មងទៅ​ ។​

សូម​មើលរូប​ភាពជាក់ស្តែង តើ​ចូល​ប៉ុន្មាន​តឹក រឺ​ប៉ុន្មាន​ម៉ែត្រ តាម​ការយល់ឃើញ​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ បើ​សូម្បីតែ​ចំណី​ខ្នង​ប្រឡាយ​ក៏​គ្មាន ហើយ​ប្រឡាយ​នោះគេ​ហៅថា​ប្រឡាយ​រង​ដែលមាន​ប្រវែង​រហូតដល់ ៨​ម៉ែត្រ ជា​ប្រឡាយ កាត់​ថ្នល់​ដើម្បី​រំដោះ​ទឹក ។​

 

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com