ទាន់ហេតុការណ៍
ទីបំផុតតុលាការ សម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ => ឃាត់ខ្លួនមនុស្ស៤នាក់និងរថយន្តដឹកក្រែងឈាមជិតប្រាំតោនខុសច្បាប់ => សម រង្ស៊ីបានជួយអី្វខ្លះដល់ពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយសារកូវីដ១៩? => ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រគល់ឧបករណ៍តេស្តមេរោគកូវីដ-១៩ឆាប់រហ័ស (Covid-19 Ag RAPID TEST DEVICE) ប្រកបដោយសុក្រឹត្យភាពខ្ពស់ ចំនួន២ឈុត(២ ០០០ តេស្ត) ជូនមន្ទីរពេទ្យកាល់ម៉ែត។ => កញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ក្នុងរថយន្ត => សម្ដេចចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ចែកជូនប្រជារាស្រ្តរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅក្នុងស្រុក-ក្រុងចំនួន០៤ ក្នុងខេត្តកំពង់ឆ្នាំង => ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប => #ពីរនាក់ប្តីប្រពន្ធ នៅសង្កាត់តាកោ មានវីជ្ជមានកូវីដ-១៩ => #សេចក្តីប្រកាសព័ត៌មាន ថ្ងៃ​ទី១១​ ខែឧសភា ឆ្នាំ​២០២១​ ​របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្ដីពីការរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសស្ត្រីចំនួន​ ០៧​ នាក់​ និងទារិកា​ ០១​ នាក់​ សរុប០៨នាក់។ => វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ"
0

លោក កែ សុខន មេប៉ុស្តិ៍នគរបាល វាលរេញ បាញ់គំរាមជនសង្ស័យ ផ្លាតគ្រាប់កាំភ្លើង ​ត្រូវចំក្បាលស្រ្តីចំណាស់ម្នាក់

ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ឈ្មោះ ម៉ែន សុខ អាយុ៦១ឆ្នាំរស់នៅភូមិបឹងវែង ឃុំវារេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបាននាយប៉ុស្តិ៍នគរបាលបាញ់ត្រូវចំក្បាល ចំនួន១គ្រាប់ខណ:ប៉ូសីសចុះល្បាត ដឹកនាំដោយលោក កែ សុខន ជានាយប៉ុស្តិ៍មានគ្នាចំនួន​៣​នា​ក់ស្រាប់តែជួបជនសង្ស័យម្នាក់អាយុប្រមាណជាងម្ភៃឆ្នាំក្រុមប៉ូលីសបានហៅឃាត់សាកសួរនិងពិនិត្យមេីលនិងឆែកកាបូប ភ្លាមនោះ

ស្រាប់តែជនសង្ស័យរត់ គេចបន្ទាប់មកប៉ូលីសបានបាញ់១គ្រាប់ ខណ:ជនសង្ស័យរត់ដួល រួចក៍បាញ់១គ្រាប់ទៀតជាគ្រាប់ទី២​តែជាអកុសលត្រូវចំក្បាល១គ្រាប់ស្រ្តីម្នាក់ដួលសន្លប់ភ្លាមៗរងរបួសធ្ងន់ជាអ្នកភូមិកំពុងអង្គុយជជែកគ្នាលេងនៅមុខផ្ទះក្នុងចំណោមប្រមាណជាបីនាក់នៅលេីផ្លូវរថភ្លេឺងស្ថិតនៅភូមិឃុំខាងលេីនៅវេលាម៉ោង១១និងប្រាំនាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២​០​១​៩ដោយយប់នោះខែភ្លឺផងឃេីញដូច្នោះអ្នកភូមិនិងសាច់ញាតិឆោឡោស្រែកហៅគ្នាឲ្យជួយ ហេីយបានហៅប៉ូលីសពេលប៉ូលីសបានឃេីញអ្នកស្រី ម៉ែន សុខ មានសភាពត្រូវគ្រាប់ធ្ងន់ធ្ងរប៉ូលីសក៍រត់បាត់ស្រមោលអស់ដោយបន្សល់ទុកម៉ូតូ១គ្រឿង ចំណែក​ជន​សង្ស័យក៍រត់បាត់ភ្លាមៗតែម្តង

បន្ទាប់មកមានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ចុះមកយកម៉ូតូនិងរកឃេីញសំបកផ្ទុះបានចំនួន២គ្រាប់យកៅរក្សាទុកចំណែកជនរងគ្រោះត្រូវអ្នកភូមិនិងសាច់ញាតិនាំយកទៅមន្ទីពេទ្យក្បែរនោះ បន្ទាប់មក បញ្ជូនបន្តទៅមន្ទីបង្អែកខេត្តព្រះសី​ហ​នុលុះព្រឹកថ្ងៃទី១៣ ក៍បញ្ជូបន្តមកកាន់រាជធានីភ្នំពេញនៅមន្ទីពេទ្យកាល់មែត្ររហូតដល់ថ្ងៃទី១៥នេះជនរងគ្រោះមានសភា​ព​មិនធូរស្បេីយនៅឡេីយទេសង្ឃឹមតិចតួចណាស់ជីវិតរបស់គាត់បេីតាមឲ្យដឹងពីសាច់ញាតិ។ទាក់ទងនិងករណីនេះដែរលោក វរសេនីយ៍ត្រី ហួរ យ៉ៃ អធិការដ្ឋាននរគបាលស្រុកព្រៃនប់បានឆ្លេីយយ៉ាងខ្លីថាលោកកំពុងធ្វេីកាដោះស្រាយ រីឯ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ លោកបានប្រាបអ្នកសារព័ត៌មានយេីងថាលោកពិនិត្យមេីលរបាយ​កា​រណ៍សិនទេីបលោកមានវិធានការ។

ប្រភពពីសាច់ញាតិបានបន្តទៀតថារហូតដល់ពេលនេះពុំទាន់ឃេីញមានអាជ្ញាធរឬសម្ថកិច្ចពាក់ព័ន្ធណាមួយចេញមកដោះស្រាយនៅឡេីយខណ:ពួកគាត់កំពុងតែជួបប្រទះកាខ្វះខាតជីវភាពនិងថ្លៃការព្យាបាលផង។អ្នកស្រី មែន សុខ មានប្តីរបស់គាត់ឈ្មោះ ភុន ខុន (ហៅស៊ង)អាយុ៦៤ឆ្នាំជាអ្នកសុីឈ្នួលអូសរទេះនៅផ្សារវាលរេញ រស់នៅក្បែរផ្លូវរទេះភ្លេីងក្នុងផ្ទះប្រក់និងបាំងសង្កសីមានទំហ៊់ប្រមាណ ៣មេត្រគុណ ៤មែត្រតែពួកគាត់គ្មានកូនទេ។

ជុំវិញករណីកេីតហេតុខាងលេីនេះមហាជនកំពុងតែរង់ចាំមេីលថាតេីអាជ្ញាធរសម្ថកិច្ច ពាក់ព័ន្ធមានកាទទួលខុសត្រូវបែបណាចំពោះជនរងគ្រោះក៍ដូចជាមានវិធានការបែបណាចំពោះនាយប៉ុស្តិ៍នគរបាលឃុំវាលរេញ លោក កែ សុខន និងកម្លាំងរបស់លោ​ក​ដែលបានបាញ់ត្រូវពលរដ្ឋបែបនេះ៕

 

 

 

 

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com