ទាន់ហេតុការណ៍
ទីបំផុតតុលាការ សម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ => ឃាត់ខ្លួនមនុស្ស៤នាក់និងរថយន្តដឹកក្រែងឈាមជិតប្រាំតោនខុសច្បាប់ => សម រង្ស៊ីបានជួយអី្វខ្លះដល់ពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយសារកូវីដ១៩? => ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រគល់ឧបករណ៍តេស្តមេរោគកូវីដ-១៩ឆាប់រហ័ស (Covid-19 Ag RAPID TEST DEVICE) ប្រកបដោយសុក្រឹត្យភាពខ្ពស់ ចំនួន២ឈុត(២ ០០០ តេស្ត) ជូនមន្ទីរពេទ្យកាល់ម៉ែត។ => កញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ក្នុងរថយន្ត => សម្ដេចចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ចែកជូនប្រជារាស្រ្តរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅក្នុងស្រុក-ក្រុងចំនួន០៤ ក្នុងខេត្តកំពង់ឆ្នាំង => ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប => #ពីរនាក់ប្តីប្រពន្ធ នៅសង្កាត់តាកោ មានវីជ្ជមានកូវីដ-១៩ => #សេចក្តីប្រកាសព័ត៌មាន ថ្ងៃ​ទី១១​ ខែឧសភា ឆ្នាំ​២០២១​ ​របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្ដីពីការរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសស្ត្រីចំនួន​ ០៧​ នាក់​ និងទារិកា​ ០១​ នាក់​ សរុប០៨នាក់។ => វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ"
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស!

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ
បានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀង មាន
– អង្ករចំនួន១៣ការ៉ុង – មីចំនួន១៣កេស – ទឹកសុទ្ធចំនួន១៩កេស – ទឹកត្រី ទឹកស៊ីអ៊ីវ១៦យួរ – ត្រីខចំនួន ១៩យួរ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៣គ្រួសារ ស្មើនឹង៣៣នាក់ (ស្រី១៦នាក់) ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន និងបានទទួលការយកសំណាកលើកទី១ ក្នុង ភូមិព្រែករទាំង០៥គ្រួសារ ភូមិស្រីស្នំ០១គ្រួសារ និងភូមិក្រាំងស្វាយ០២គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ពលរដ្ឋទាំងនេះ គឺបានជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារអូរឬស្សី។ ជាមួយគ្នានោះក៏បានឧបត្ថម្ភស្ករគ្រាប់ចំនួន៥០កេស ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងក្រុមការងារសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងក្រុមការងារយុវជនផងដែរ ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com