ទាន់ហេតុការណ៍
ទីបំផុតតុលាការ សម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ => ឃាត់ខ្លួនមនុស្ស៤នាក់និងរថយន្តដឹកក្រែងឈាមជិតប្រាំតោនខុសច្បាប់ => សម រង្ស៊ីបានជួយអី្វខ្លះដល់ពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយសារកូវីដ១៩? => ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រគល់ឧបករណ៍តេស្តមេរោគកូវីដ-១៩ឆាប់រហ័ស (Covid-19 Ag RAPID TEST DEVICE) ប្រកបដោយសុក្រឹត្យភាពខ្ពស់ ចំនួន២ឈុត(២ ០០០ តេស្ត) ជូនមន្ទីរពេទ្យកាល់ម៉ែត។ => កញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ក្នុងរថយន្ត => សម្ដេចចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ចែកជូនប្រជារាស្រ្តរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅក្នុងស្រុក-ក្រុងចំនួន០៤ ក្នុងខេត្តកំពង់ឆ្នាំង => ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប => #ពីរនាក់ប្តីប្រពន្ធ នៅសង្កាត់តាកោ មានវីជ្ជមានកូវីដ-១៩ => #សេចក្តីប្រកាសព័ត៌មាន ថ្ងៃ​ទី១១​ ខែឧសភា ឆ្នាំ​២០២១​ ​របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្ដីពីការរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសស្ត្រីចំនួន​ ០៧​ នាក់​ និងទារិកា​ ០១​ នាក់​ សរុប០៨នាក់។ => វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ"
0

អភិបាលរាជធានីភ្នំពេញ ចាត់អាជ្ញាធរនាំអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរស់នៅតំបន់ដែលត្រូវបិទខ្ទប់ជាង១ម៉ឺនគ្រួសារ

រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់អាជ្ញាធរបន្ដនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនី ចំនួន២២៤គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ការចែកអំណោយជូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ធ្វើឡើងដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ។

ថ្លែងក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ, មី១កេស, ត្រីខ ២យួរ រួមទាំងថវិកា៣០០,០០០ រៀល។

លោកបានបន្ដថា សម្ដេចទាំងទ្វេរ បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសម្រាក ធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាត មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ។

ទន្ទឹមនឹងនេះ លោកបានសូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កផងដែរ។

បន្ទាប់ពីផ្តល់ អំណោយជូនបងប្អូនប្រជាពលរដ្ឋដែល កំពុងជាប់ធ្វើចត្តាឡីស័ករួចមក លោក បានដឹកនាំក្រុមការងារ បានចុះពិនិត្យផ្លូវមួយចំនួនដែលបានធ្វើការបិតខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ រួមទាំង សង្កាត់ស្ទឹងមានជ័យទី៣ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com