ទាន់ហេតុការណ៍
ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅលើកោះ La Palma របស់អេស្ប៉ាញ, ជាទីដែលភ្នំភ្លើងបន្តផ្ទុះ និងហូរកម្អែលដ៏ក្តៅគគុក (Photo inside) => អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តសន្ធររង្សី ហៅ(វត្តខ្ពបតាងួន) => អភិបាលខេត្តត្បូងឃ្មុំ បន្តលើកទឹកចិត្តទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងឈរជើងតាមទីតាំងទាំងអស់នៅក្នុងស្រុកក្រូចឆ្មាដើម្បី បញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ១៩ => អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រេចបានជិត៨០% និងពិនិត្យស្ថានភាពទឹកទន្លេមេគង្គដែលកំពុងហក់ឡើង => អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបិទខ្ទប់នៅក្រុងសួង និងស្រុកត្បូងឃ្មុំ និងនាំយកស្បៀងអាហារ និងថវិកាដល់កងកម្លាំងដែលកំពុងឈរជើង១២ទីតាំង => ខណៈនាំយកផ្លែមៀនប៉ៃលិន ជិត៦០តោន លក់ក្នុងតម្លៃខាតដើម ជួយដល់កសិករ អ្នកឧកញ៉ាឡេងណាវ៉ាត្រា បានឧបត្ថម្ភអង្ករ មៀន និងថវិកាមួយចំនួនធំ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ => អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលទទួលបានសិទ្ធិរ៉ុករករ៉ែមាសនៅតំបន់សំពៅលូន ក្នុងស្រុកមេមត់ => គិតត្រឹមដើមខែកញ្ញានេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណជាង៥៧ម៉ឺនដុស ត្រូវបានចាក់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ
0

លោក សុីម គង់ និងលោក សុខ យ៉េន រងការចោទប្រកាន់ នៅពីក្រោយខ្នង ឈ្មោះយក់ ហុកស៊្រុន ករណីការឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋរាប់សិបហិកតា

ខេត្តកំពង់ចាម៖ ដីព្រៃលិចទឹកសម្រាប់ត្រីពងកូនរបស់រដ្ឋប្រមាណជាង៧០ហិកតា ស្ថិតនៅក្នុងបីឃុំ មានឃុំផ្ទះកណ្តាល ឃុំព្រែកដំបូក និងឃុំបារាយណ៌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានឈ្មោះយក់ ហុកស៊្រុន ដ៏មានអំណាចម្នាក់ បានប្រើគ្រឿងចក្រឈូសឆាយយកធ្វើជាកម្មសិទ្ធិបានដោយរលូន បើទោះបីជាមានការហាមឃាត់ឲ្យផ្អាកការឈូសឆាយពីសំណាក់គណៈកម្មការ រដ្ឋបាលខេត្ត និងអាជ្ញាធរក្រុមប្រឹក្សាឃុំព្រែកដំបូកហើយក៏ដោយ ដែលសកម្មភាពដ៏គគ្លើនមហិមា មិនខ្លាចច្បាប់បែបនេះ ត្រូវបានពលរដ្ឋបានលើកឡើងច្បាស់ៗថា ដោយសារមានលោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ និងលោកអធិការនគរបាលស្រុកស្រីសន្ធរ ជាខ្នងបង្អែកដ៏រឹងមាំ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកដំបូកបានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទស្រដៀងៗគ្នាឲ្យដឹងថា៖ ក្នុងចំណោមដីព្រៃលិចទឹកដែលឈ្មោះ យក់ហុកស៊្រុន ឈូសឆាយ ជាង៧០ហិកតានេះ គឺនៅចំណុច បាតអូរ
ត្រគាត,គន្លង៥ដើម ,មាត់បឹងវាលត្របែក,មាត់បឹង
ត្រគាត ។ដែលដីទាំងអស់នេះមួយភាគធំជាដីព្រៃលិចទឹកដែលគ្រប់ដោយរដ្ឋ និងមួយចំនួនទៀតជាដីដែលគេប្រមូលទិញពីប្រជាពលរដ្ឋប្រមាណជា៨គ្រួសារ និងបានឈូសឆាយប៉ះពាល់ដល់ដីស្រែពលរដ្ឋមួយចំនួន រហូតដល់មានការប្តឹងប្តល់ដល់រដ្ឋបាលខេត្តកំពង់ចាមទៀតផង។

ប្រជាពលរដ្ឋខាងលើបានបន្តទៀតថា៖ គាត់អស់ជំនឿលើការដឹកនាំរបស់រដ្ឋបាលក្នុងមូលដ្ឋាន ដោយសារតែពួកគាត់ធ្លាប់បានប្តឹងទៅក្រុមប្រឹក្សាឃុំព្រែកដំបូងហើយ ប៉ុន្តែបានត្រឹមឃើញមន្ត្រីពាក់ព័ន្ធ និងលោកមេឃុំចុះទៅពិនិត្យ ធ្វើរបាយការណ៍ កត់ចំនួនគ្រឿងចក្រ និងហាមឃាត់ឲ្យផ្អាកការឈូសឆាយតែប៉ុណ្ណោះ ផ្ទុយទៅវិញគេនៅតែបន្តឈូសឆាយដោយមិនក្រែងច្បាប់ឡើយ។ការដែលឈ្មោះ យក់ ហុកស៊្រុន ហ៊ានធ្វើបែបនេះ គឺដោយសារមានខ្នងបង្អែក ជាអភិបាល ស្រុក និងអធិការនគរបាលស្រុក ទើបគ្មានការបង្ក្រាប និងអនុវត្តន៍ច្បាប់ពីមន្ត្រីជំនាញណាមួយឡើយ មកទល់ពេលនេះ។

មន្រ្តីនគរបាលម្នាក់ ចំណុឲ្យអធិការនគរបាលស្រុកស្រីសន្ធរ ដីស្រែគ្រួសាររបស់គាត់ ត្រូវបានគេឈូសឆាយបំពានយកធ្វើជាកម្មសិទ្ធិដែរនោះ បានឲ្យដឹងថា លោកគ្មានជំនឿលើការដោះស្រាយរបស់អាជ្ញាធររដ្ឋបាលស្រុកស្រីសន្ធរឡើយ? ទើបលោកសម្រេចចិត្តដាក់ ពាក្យប្តឹងទៅរដ្ឋបាលខេត្តកំពង់ចាម ឲ្យជួយរកយុត្តិធម៌។ មន្ត្រីនគរបាលរូបនោះបន្តទៀតថា៖ មុនប្តឹងទៅរដ្ឋបាលខេត្ត លោកបានស្កាត់ទៅជួបឈ្មោះ យក់ ហុកស៊្រុន ដើម្បីសម្របសម្រួលទាមទារយកដីស្រែរបស់លោកមកវិញ ប៉ុន្តែត្រូវបានគាត់(ឈ្មោះ យក់ ហុកស៊្រុន និយាយថា ឲ្យតែដីស្រែណាដុះព្រៃ គឺគាត់មានសិទ្ធិឈូសឆាយយកទាំងអស់ ព្រោះជាដីរបស់រដ្ឋ និងជាបទបញ្ជារបស់ថ្នាក់លើ ហើយបើចងបានដីស្រែវិញទាល់តែឲ្យថ្លៃឈូសឆាយ៣៥០០ដុល្លារទើបបាន)។

មន្ត្រីនគរបាលដដែលខាងលើ បានបន្ថែមទៀតថា ៖ក្រោយពេលលោកដាក់ពាក់ប្តឹងទៅរដ្ឋបាលខេត្តកំពង់ចាម ស្រាប់តែលោក សុខ យ៉េន អធិការនគរ បាលស្រុកស្រីសន្ធរ បានហៅគាត់ទៅព្រមានថានឹងបណ្តេញលោកចេញពីក្របខណ្ឌមន្រ្តីនគរបាល ដោយចោទប្រកាន់ថា លោកទៅកាងដីឲ្យពលរដ្ឋ ទាំងខណៈដែលគ្រួសារគាត់ជាជនរងគ្រោះ បាត់បង់ដីស្រែដែរនោះ។កន្លងមកលោកធ្លាប់យកគ្រឿងចក្រទៅឈូសឆាយសម្អាតដីស្រែរបស់ខ្លួន ប៉ុន្តែត្រូវបានរដ្ឋបាលស្រុកឲ្យមន្រ្តីទៅចាប់គ្រឿងចក្រ បើកុំតែបានអន្តរាគមន៍សម្របសម្រួលពីសាលាខេត្តកំពង់ចាម ទើបមានការដោះលែងគ្រឿងចក្រវិញ។

មេភូមិព្រែកដំបូកទទួលស្គាល់ថា៖ ពិតជាមានការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋពិតប្រាកដមែន? ប៉ុន្តែទំហំដីដែលបានឈូសឆាយនោះ មួយចំនួនជាដីរបស់រដ្ឋ និងមួយចំនួនទៀតជាដីស្រែរបស់ពលរដ្ឋដែលបានលក់ឲ្យឈ្មោះ យក់ ហុកស៊្រុន រស់នៅ ឃុំបារាយណ៌។ កន្លងមកលោកក៏បានចុះទៅពិនិត្យជាមួយមន្ត្រីជំនាញ និងបានហាមឃាត់ឲ្យផ្អាកការឈូសឆាយបន្តម្តងហើយ ប៉ុន្តែគេមិនស្តាប់ ប្រហែលគេខ្នងធំណាស់ហើយមើលទៅ។

ដោយឡែកក្រុមប្រឹក្សាឃុំព្រែកដំបូកមួយរូបសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពិតជាមានការឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ យកទៅធ្វើកម្មសិទ្ធិដោយគ្មានច្បាប់មែន។ ត្រង់ថាមានទំហំប៉ុន្មាន លោកនៅមិនទាន់ដឹងទេ លុះត្រាតែមានការវាស់វែងទើបដឹងទំហំពិតប្រាកដ។កន្លងមករូបលោក និងមន្ត្រីជំនាញជលផល មន្រ្តីភូមិបាល បានចុះទៅពិនិត្យនិងបោះ បង្គោលព្រំដីរដ្ឋ ហើយបានឲ្យផ្អាកការឈូសឆាយបន្ត និងបានធ្វើរបាយការណ៍ ជូនរដ្ឋបាលស្រុកស្រីសន្ធររួចហើយដែរ។ ប៉ុន្តែក្រោយមកគេ(ឈ្មោះ យក់ ហុកស៊្រុន)បែរជាបន្តឈូសឆាយដីព្រៃ កាយរណ្តៅបៀរធំៗជាច្រើនកន្លែង និងលើកទំនប់ក្រវ៉ាត់យកដីដែលបានឈូសឆាយព្រៃរួចទៀតផង។

ក្រុមប្រឹក្សារូបនេះបន្តថា មិនដឹងថាមានមន្ត្រីថ្នាក់ណាហ៊ានចេញមុខមកបង្ក្រាប ការទន្ទ្រានដីព្រៃលិចទឹកដែលជាកម្មសិទ្ធិរបស់រដ្ឋសម្រាប់ទុកឲ្យត្រីពងកូននៅរដូវទឹកឡើងទេ? ហើយបើនៅតែបែបនេះ ដីព្រៃលិចទឹកបឹងត្រគាតទាំងមូលនិងត្រូវវិនាសហិនហោចជាក់ជាមិនខាន។ជួសមុខឲ្យពលរដ្ឋនៅក្នុងឃុំព្រែកដំបូក លោកសំណូមពរដល់ឯកឧត្តម អ៊ុន ចិន្តា អភិបាលកំពង់ចាម មេត្តាបង្កើតគណៈកម្មការចុះមកពិនិត្យស្រាវជ្រាវ ដកហូតដីទាំងនេះរក្សាទុកជាសម្បត្តិសាធារណៈ ដើម្បីឲ្យពលរដ្ឋមានប្រភពទឹកសម្រាប់ស្រោចស្រព បង្កបង្កើនផល និងនេសាទជាលក្ខណៈគ្រួសារនៅរដូវទឹកឡើងដូចដើមវិញ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com