ទាន់ហេតុការណ៍
ក្រសួងរ៉ែ បង្ហាញរូបភាពទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស លើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី => ​ព្រឹកថ្ងៃសុក្រ ២កើត ខែបឋមសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល​និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ព្រមទាំងសហការី​ បានដឹកនាំនូវកញ្ចប់ថ្នាំពេទ្យចម្រុះ ចំនួន ២០០កញ្ចប់ ដែលជាអំណោយដ៏សប្បុរសរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី ប្រគល់ជូន ដល់ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ មេមត់ និង ស្រុកក្រូចឆ្មារ ដើម្បីចូលរួមចំណែកក្នុងការផ្តល់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្រស្រុក ក្នុង ខេត្តត្បូងឃ្មុំ។ ថ្នាំរួមមាន _ថ្នាំឈឺ ចុកពោះ _ថ្នាំជំងឺរាគរុះ _ថ្នាំបង្កើនជាតិទឹក និងអស់កំលាំង _ថ្នាំក្តៅខ្លួន _ថ្នាំអាលែកហ្សុី _ថ្នាំផ្តាសាយ _ម៉ាស់ ៤០០០ => អាជីវករដឹកផ្លែឈើមកពីប្រទេសវៀតណាម បានលើកឡើងថា? ពួកគាត់ត្រូវបានក្រុមគយចល័តផ្លូវជាតិលេខ១ គាបសង្កត់អោយបង់លុយ១ជើង១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ជាកំហិត => រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលគ្រឿងឧបភោគ បរិភោគ និងម៉ាស ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក => ទីប្រឹក្សាក្រសួងធម្មការប្រគល់អណ្តូងទឹក០៧កន្លែងដល់ពលរដ្ឋនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ផ្គររន្ទះ => មេបញ្ជាការ វរ ការពារ ព្រំដែន គោក លេខ ៨២៣ត្រូវបានដក បញ្ឈរ ជើង ក្រោយ ប្រើ ហិង្សា ទៅលើ មន្ត្រី ក្រោមឱវាទ ខេត្តបាត់ដំបង,ស្រុកសំឡូត => លោក ហោ សេរីវឌ្ឍន៍​ ប្រធានផ្នែកក្រៅប្រព័ន្ធ​ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងសហការី បាននាំអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងលោកជំទាវ ពេជ្រ ចន្ទមុនី ជូនក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ => រថយន្តដឹកដីមិនគ្របហុយទ្រលោមប៉ះពាល់សុខភាពអ្នកដំណើរយ៉ាងខ្លាំង តែអាជ្ញាធរមិនមានចំណាត់ការ => ស្ត្រីម្នាក់ត្រូវមេភូមិស្ទឹង វាយបណ្តាល ឱ្យរងរបួសផ្ទៃមុខ ដាក់ពាក្យបណ្តឹងទៅកាន់ព្រះរាជអាជ្ញាខេត្តកណ្តាល ប៉ុន្តែតុលាការ(តម្កល់ទុកឥតចាត់ការ) => ឯកឧត្តម ជា សុផារ៉ា៖ គណបក្សប្រជាជនកម្ពុជា នៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត
0

ទីបំផុតតុលាការ សម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ

 

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ទីបំផុត ! ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ  បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។ តាមរយៈ ការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ គឺមានមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង ដោយចាត់ទុកថាយុត្តិធម៌នៅតែមាន។
កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយ លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការសម្រេចឃុំខ្លួន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត ដើម្បីជាការប្តឹងបកផងដែរ។ដោយករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ ត្រូវបាន កញ្ញា មាន ពេជ្ររីតា រៀបរាប់ថា បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះ ដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ។១៖ ប្តឹងឧកញ៉ា ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់២៖ ទាមទារសំណងជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ៣៖ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ។

សូមជំរាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត។ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។
កញ្ញា មាន ពេជ្ររីតា បានលើកឡើងក្នុងពាក្យបណ្តឹងថា, នាងខ្ញុំសូមទាញនូវចំណាប់អារម្មណ៍ លោកព្រះរាជអាជ្ញា នៅត្រង់នេះថា នាងខ្ញុំជាស្រ្តីទុន ខ្សោយ មូលហេតុអ្វីដែលនាងខ្ញុំហ៊ានលួយយកទូរស័ព្ទ និងបង្ករបួសស្នាមដល់ឧកញ៉ាម្នាក់នៅកណ្តាលទី ក្រុង នាងខ្ញុំជានីស្សិតឆ្នាំទី២ និងជាពិធីការនី និងតារាបង្ហាញម៉ូដ មានកិត្តិយស និងសេចក្តីថ្លៃថ្នូរ មាន សមត្ថភាពគ្រប់គ្រាន់ដើម្បីរកប្រាក់ មិនសមបើលួចប្លន់ទូរស័ព្ទមួយគ្រឿងតម្លៃមួយជាងពាន់ដុល្លានេះទេ។ ក្នុងងនាមគាត់ជាឧកញ៉ាល្បីឈ្មោះម្នាក់ មិនគួរមានគំនិតស្មោគគ្រោកល្មោភតណ្ហា ហើយមួលបង្កាច់ ចោទ ប្រកាន់នាងខ្ញុំដែលជាជនរងគ្រោះទៅវិញ។ពេលនេះនាងទទួលបានយុត្តិធម៌ហើយ នៅឡើយតែ ឧកញ៉ាហេង សៀ ដែលជាដើមបណ្ដឹងនោះ កំពុងរងបណ្ដឹងព្រហ្មទណ្ឌក្នុងបទចោទរំលោភសេពសន្ធវៈលើរថយន្ត ហើយអាចនឹងរកឃើញបន្ថែមទៀតក៏អាចថាបាន នូវការផ្ដល់សក្ខីកម្មក្លែងប្ដឹងកញ្ញា មាន ពេជ្ររីតា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com