ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់ ចំនួន១០៦ គ្រួសារ => គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន០៨ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ => អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនយុវជនគណបក្សប្រជាជនខេត្តកំពត​ ។ => ចូលព្រះវស្សា ៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន០២ ក្នុងស្រុកក្រូចឆ្មារ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំក្រុមការងារបក្សប្រជាជនស្រុកមេមត់ ត្រូវជ្រើសរើសបេក្ខជនឈរឈ្មោះ ដែលមានប្រជាប្រិយភាព និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ => អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចំការលើ => ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញប្រកាសកែសម្រួលក្រុមការងារយុជន ក្នុងរចនាសម្ព័ន្ធស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => រាជធានីភ្នំពេញ នឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច ។ => ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង សហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ => រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈអញ្ជើញសំណេះសំណាលជាមួយអភិបាលខេត្ត ពិនិត្យដំណើរការចាក់វ៉ាក់សាំង និងពិនិត្យសំណង់អគារមន្ទីរពេទ្យខ្នាតយក្សមិត្តភាពកម្ពុជា-ចិន
0

តុលាការ ដោះលែងកូន និងកូនប្រសារ ឧកញ៉ា ហេង សៀ វិញហើយ

ភ្នំពេញ៖លោកឃនឈុនដារ៉ានិងភរិយាបានទទួលស្គាល់ថាពិតជាបានជ្រេីសរេីសមនុស្សពីរនាក់មកដេីរតួរត្រាប់តាមអង្គហេតុនៃជម្លោះរវាងឧកញ៉ាហេងសៀនិងកញ្ញាមានពេជ្ររីតាពិតមែនប៉ុន្តែពុំមានភស្តុតាងនៃការផលិតវីដេអូអាសអាភាសនោះទេ។ចុងក្រោយ! តុលាការបានសម្រេចដោះលែងកូននិងកូនប្រសារឧកញ៉ាហេងសៀដោយបន្តស្រាវជ្រាវរកប្រភពការផលិតវីដេអូអាសអាភាសដែលបាចែករំលែកកន្លងមកបន្តទៀតនេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា,អយ្យការអមសាលាដំបូងរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖កាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១មានរូបភាពអាសអាភាសជាច្រើនសន្លឹកត្រូវបានចែកចាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គមដែលបង្កើតឱ្យមានការភ័ន្តច្រឡំជាសាធារណៈថាជារូបភាពរបស់កញ្ញាមានពេជរីតានិងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់កញ្ញមានពេជ្រវីតាក៏ដូចជាប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូររបស់ស្ត្រី។ 

នៅមុនពេលមានការចែកចាយរូបភាពអាសអាភាសទាំងនេះស្ថាប័នមានសមត្ថកិច្ចមានភស្តុតាងបឋមរឹងមាំដែលបញ្ជាក់ថាមានការជ្រើសរើសមនុស្សចំនួនពីរនាក់ដែលម្នាក់មានភិនភាគប្រហាក់ប្រហែល់នឹងកញ្ញាមានពេជ្ររីតានិងម្នាក់ទៀតមានភិនភាគប្រហាក់ប្រហែលនឹងឈ្មោះហេងសៀដើម្បីថតជាវីដេអូឃ្លីប។ផ្អែកលើមូលដ្ឋានខាងលើអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំនិងសម្របសម្រួលការងារជាមួយមន្ត្រីនគរបាលយុត្តិធម៌ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកការពិតក្នុងរឿងនេះដោយអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបានចាត់នីតិវិធីលើមនុស្សមួយចំនួនដើម្បីធ្វើការសាកសួរនិងប្រមូលព័ត៌មាន។ការស៊ើបអង្កេតរយៈពេល០២ថ្ងៃកន្លងទៅនេះបានទទួលលទ្ឋផលបឋមដូចតទៅនេះ៖។

ឈ្មោះឃនឈុនតារានិងឈ្មោះតាំងគីមហៀងពិតជាបានជ្រើសរើសមនុស្សពីរនាក់គឺស្រីម្នាក់និងបុរសម្នាក់ដែលមានលក្ខណៈភិនភាគប្រហាក់ប្រហែលកញ្ញាមានពេជ្ររីនិងឈ្មោះហេងសៀដើម្បីថតសម្ដែងត្រាប់អង្គហេតុនៃជម្លោះដែលកើតមានឡើងរវាងកញ្ញាមានពេជ្ររីនិងឈ្មោះហេងសៀក្នុងរថយន្តកើតហេតុពិតប្រាកដមែនព្រមទាំងមានវីដេអូឃ្លីបមានការធ្វើត្រាប់អង្គហេតុក្នុងរថយន្តនេះជាភស្តុតាងសំអាងប៉ុន្តពុំមានភស្តុតាងណាមួយអំពីការផលិតជាវីដេអូឃ្លីបអាសអាភាសឬរូបភាពអាសអាភាសដែលត្រូវបានចែកចាយក្នុងបណ្ដាញសង្គមឡើយ។ឈ្មោះឃនឈុនតារាភេទប្រុសអាយុ៣២ឆ្នាំបានឆ្លើយបញ្ជាក់ជូនសមត្ថកិច្ចថាខ្លួនគាត់ក៏បានទទួលរូបភាពអាសអាភាសដែលមានប្រភពមិនច្បាស់លាស់តាមណ្ដាញសង្គមនិងបានចែករំលែករូបភាពទាំងនេះតាមប្រព័ន្ធWhatsApp និងTelegram : ឱ្យមនុស្សចំនួន០៧នាក់។ករណីនេះសាមីខ្លួនបានធ្វើលិខិតសុំអភ័យទោសនិងសន្យាថានឹងមិនឱ្យករណីនេះកើតមានជាថ្មីទៀតឡើយ។

អយ្យការរាជធានីភ្នំពេញបានទទួលពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ឋផលនៃការស៊ើបអង្កេតករណីខាងលើនេះនិងបានសម្រេចដោះលែងឈ្មោះឃនឈុនតារានិងឈ្មោះតាំងគីមហៀងនិងសម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវប្រភពនៃការផលិតរូបភាពអាសអាភាសដែលត្រូវបានចែកចាយលើបណ្តាញសង្គមដែលអំពើផលិតរូបភាពអាសអាភាសដើម្បីចែកចាយជាសាធារណៈនេះគឺជាអំពីធ្វើអោយប៉ះពាល់ដល់ប្រពៃណីខ្មែរសីលធម៌សង្គមនិងសេចក្តីថ្លថ្នូររបស់ស្ត្រីនិងដែលត្រូវផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com