ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់ ចំនួន១០៦ គ្រួសារ => គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន០៨ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ => អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនយុវជនគណបក្សប្រជាជនខេត្តកំពត​ ។ => ចូលព្រះវស្សា ៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន០២ ក្នុងស្រុកក្រូចឆ្មារ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំក្រុមការងារបក្សប្រជាជនស្រុកមេមត់ ត្រូវជ្រើសរើសបេក្ខជនឈរឈ្មោះ ដែលមានប្រជាប្រិយភាព និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ => អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចំការលើ => ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញប្រកាសកែសម្រួលក្រុមការងារយុជន ក្នុងរចនាសម្ព័ន្ធស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => រាជធានីភ្នំពេញ នឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច ។ => ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង សហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ => រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈអញ្ជើញសំណេះសំណាលជាមួយអភិបាលខេត្ត ពិនិត្យដំណើរការចាក់វ៉ាក់សាំង និងពិនិត្យសំណង់អគារមន្ទីរពេទ្យខ្នាតយក្សមិត្តភាពកម្ពុជា-ចិន
0

លោកស្នងការខេត្តកណ្តាល ស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ហើយ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ លើលោកប៉ូលិស អ៊ុន សំអាត ដែលអួតថា «១អាទិត្យធ្វើការតែមួយថ្ងៃទេ»

កណ្តាល៖លោកអនុសេនីយ៍ឯកអ៊ុនសំអាតអត្តលេខ៦៥១៤៤អាយុ៣៥ឆ្នាំជាមន្រ្តីនៅការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបែកធ្លាយសំឡេងអួតក្អេងក្អាងថា«១អាទិត្យធ្វើការតែមួយថ្ងៃទេ» និងពាក់ព័ន្ធករណីយកកាំភ្លើងបាញ់ឆ្កែចំនួន៣គ្រាប់នោះឥឡូវនេះត្រូវបានលោកស្នងការខេត្តកណ្តាលស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃហើយដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិលោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្តាលថ្លែងប្រាប់នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១នេះថាករណីនេះគឺបាន«ស្នើគោលការណ៍ទៅក្រសួងហើយអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ»  

លោកអនុសេនីយ៍ឯកអ៊ុនសំអាតនិយាយថា«អ្នកខ្លះយាមទាំងយប់ទាំងថ្ងៃមិនមែនដូចអញ១អាទិត្យធ្វើការតែ១ថ្ងៃទេរកស៊ី៦ថ្ងៃព្រលឹមឡើងមកស្អាងល្ងាចឡើងទៅតាខ្មៅវិញ» ក្រោយពីទទួលបានព័ត៌មាននេះហើយឃើញថាអ្នកលេងFacebook មួយចំនួនចោទជាសំណួរថា«តើលោកប៉ូលិសអ៊ុនសំអាតគួរបន្តធ្វើជាប៉ូលិសទៀតទេ» ? និងសំណូមពរអោយថ្នាក់លើពិនិត្យបញ្ហានេះផង 

Facebook ឈ្មោះជុំសាវឿនសរសេរថា«ប្អូនប្រុសធ្វើប៉ូលិសនៅខេត្តណាក្រសួងនិងសង្កាត់ណាអីក៏ស្រួលយ៉ាងនេះមួយអាទិត្យធ្វើការមួយថ្ងៃស្រួលណាស់ប្អូនកូនពូជាមន្រ្តីប៉ូលិសដែរតែកូនពូបានបំពេញភារកិច្ចជូនរដ្ឋនិងប្រជាជនគ្រប់ពេលវេលាហើយគោរពភារកិច្ចនិងតួនាទីរបស់ខ្លួនដែលមេអង្គភាពប្រគល់ជូនបានល្អណាស់ខុសពីក្មួយមានពេលរកក្រៅបានចាំតែបើកប្រាកខែប៉ូលិសខាងណាលោកអើយ» 

Theara Chhay អ្នកលេងFacebook ម្នាក់ទៀតរិះគន់ថា«១អាទិត្យធ្វើការ១ថ្ងៃអួតគេក្តែងៗឯងវិញក៏ប៉ូលិសដូចលោកដែរធ្វើការគ្មានស្គាល់ចុងសប្តាហ៍មិនហ៊ានទាំងនិយាយផង» Facebook មួយទៀតឈ្មោះSovannarith Run សរសេរថា«ដេកស៊ីកម្លាំងញើសឈាមរាស្រ្តល្មមដកក្បាលចោលសូមថ្នាក់ដឹកនាំមេត្តាពិនិត្យផង» នៅមានFacebook ជាច្រើនទៀតបានរិះគន់លោកអ៊ុនសំអាត 

គួររំលឹកថាស្នងការដ្ឋាននគរបាលខេត្តកណ្តាលចេញផ្សាយនារសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១នេះដែរថាក្រោយពីទទួលបានព័ត៌មានករណីមន្រ្តីនគរបាលម្នាក់យកកាំភ្លើងបាញ់ឆ្កែចំនួន៤គ្រាប់ដោយខឹងឆ្កែដេញខាំបណ្តាលឲ្យប្រជាពលរដ្ឋនៅក្បែរនោះភិតភ័យ, លោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្តាលបានចាត់ឲ្យផែនការងារធនធានមនុស្សដែលមានការិយាល័យបុគ្គលិកជាសេនាធិការបានចុះស្រាវជ្រាវករណីខាងលើ 

ជាលទ្ធផលផ្អែកតាមការចុះស្រាវជ្រាវរបស់ការិយាល័យបុគ្គលិកនិងផ្អែកតាមកំណត់ហេតុរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅបានបញ្ជាក់ឲ្យដឹងថាមន្រ្តីនគរបាលដែលបានយកកាំភ្លើងបាញ់ឆ្កែនោះគឺលោកអនុសេនីយ៍ឯកអ៊ុនសំអាតអត្តលេខ៦៥១៤៤អាយុ៣៥ឆ្នាំជាមន្រ្តីនៅការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលមានទីលំនៅភូមិក្រពើហារសង្កាត់ព្រែកឬស្សីក្រុងតាខ្មៅដែលបានប្រើប្រាស់កាំភ្លើងខ្លី០១ដើម(ប្រើខ្យល់) ម៉ាកPIETRO BERTTA លេខJ59931 FH មានគ្រាប់ជ័រពណ៌សតូចៗ០៨គ្រាប់បាញ់អស់០៣គ្រាប់នៅសល់០៥គ្រាប់។ 

តាមការបំភ្លឺពីលោកអនុសេនីយ៍ឯកអ៊ុនសំអាតបានឲ្យដឹងថាកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១វេលាម៉ោង១៨និង៣០នាទីលោកបាននាំប្រពន្ធនិងកូនទៅលេងផ្ទះម្តាយបង្កើតនៅចំណុចភូមិព្រែកសំរោង៣សង្កាត់តាខ្មៅហើយបានជិះម៉ូតូតែម្នាក់ឯងគោលបំណងទៅយកក្មួយមកញាំនំនៅផ្ទះម្តាយលុះពេលជិះដល់មុខផ្ទះរបស់ឈ្មោះភាដែលជាកន្លែងលក់ទឹកត្នោតជូរស្រាប់តែមានឆ្កែពីរក្បាលរត់មកខាំជើងរបស់លោកអ៊ុនសំអាតតែមិនមុតលោកក៏ជិះម៉ូតូទៅផុតទៅ។ 

មួយសន្ទុះក្រោយមកលោកជិះម៉ូតូមកវិញដល់ចំណុចមុខផ្ទះឈ្មោះភាដដែលស្រាប់តែឆ្កែនោះរត់មកខាំជើងលោកម្តងទៀតតែមិនមុតដោយសារពាក់ស្បែកជើងឃ្លុប។ពេលនោះលោកបានស្រែកតែម្ចាស់ឆ្កែធ្វើមិនដឹងមិនបានឃាត់ឆ្កែទេទើបលោកខឹងបានជិះម៉ូតូទៅយកកាំភ្លើងខ្លីប្រើខ្យល់បាញ់គ្រាប់ជ័រពណ៌សតូចៗសៀតនៅចង្កេះជិះម៉ូតូកាត់មុខផ្ទះនោះម្តងទៀតស្រាប់តែឆ្កែនោះរត់មកខាំទៀតទើបលោកដកកាំភ្លើងបាញ់សំដៅឆ្កែចំនួនបីគ្រាប់តែមិនត្រូវទេ។ 

បច្ចុប្បន្នលោកអនុសេនីយ៍ឯកអ៊ុនសំអាតកំពុងត្រូវបានសួរនាំរួមជាមួយកាំភ្លើងខ្លី០១ដើមគ្រាប់ជ័រពណ៌សតូចៗ០៥គ្រាប់ត្រូវបានដកហូតនៅការិយាល័យបុគ្គលិករង់ចាំការសម្រេចពីក្រុមប្រឹក្សាអនុវត្តវិន័យជាមួយគ្នានេះមានការបែកធ្លាយសំឡេងលោកអនុសេនីយ៍ឯកអ៊ុនសំអាតបម្រើការងារនៅការិយាល័យពិនិត្យភាគនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដោយបានអួតអាងថា«១អាទិត្យធ្វើការតែមួយថ្ងៃទេ»

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com