ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់ ចំនួន១០៦ គ្រួសារ => គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន០៨ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ => អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនយុវជនគណបក្សប្រជាជនខេត្តកំពត​ ។ => ចូលព្រះវស្សា ៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន០២ ក្នុងស្រុកក្រូចឆ្មារ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំក្រុមការងារបក្សប្រជាជនស្រុកមេមត់ ត្រូវជ្រើសរើសបេក្ខជនឈរឈ្មោះ ដែលមានប្រជាប្រិយភាព និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ => អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចំការលើ => ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញប្រកាសកែសម្រួលក្រុមការងារយុជន ក្នុងរចនាសម្ព័ន្ធស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => រាជធានីភ្នំពេញ នឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច ។ => ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង សហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ => រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈអញ្ជើញសំណេះសំណាលជាមួយអភិបាលខេត្ត ពិនិត្យដំណើរការចាក់វ៉ាក់សាំង និងពិនិត្យសំណង់អគារមន្ទីរពេទ្យខ្នាតយក្សមិត្តភាពកម្ពុជា-ចិន
0

មន្ត្រីកងរាជអាវុធហត្ថម្នាក់ យកកាំបិតចុងស្រួច ចាក់ទៅលើអតីតប្រពន្ធទើបតែលែងលះ បណ្តាលអោយរងរបួសធ្ងន់

ខេត្តកំពង់ធំអំពើហិង្សាមួយបានកើតឡើងនៅចំណុចភូមិត្បូងទឹកឃុំមានរិទ្ធស្រុកសណ្តាន់ខេត្តកំពង់ធំវេលាម៉ោងប្រមាណ.៣០នាទីព្រឹកថ្ងៃទី២៣ឧសភា២០២១បណ្តាលឲ្យស្ត្រីម្នាក់ទទួលរងរបួសធ្ងន់និងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ប្រភពពីស្ត្រីរងគ្រោះឈ្មោះកួចមួយហៀកអាយុ៣០ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើបានបញ្ជាក់ប្រាប់ថាជនបង្កជាអតីតប្តីមានឈ្មោះស៊្រុនពេជ្ររស្មីមានអាយុ៣៦ឆ្នាំមុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ។

ស្ត្រីរងគ្រោះរៀបរាប់បន្តទៀតថាដំបូងជនបង្កស្រ៊ុនពេជ្ររស្មីមកឈប់ម៉ូតូមុខតូបហើយស្រែកសួរថាកូននៅឯណា? នៅជាមួយអ្នកណា? នាងបានប្រាប់ថាកូននៅគេងក្នុងផ្ទះមិនទាន់ក្រោកទេនៅជាមួយម៉ាក់(ម្តាយជនរងគ្រោះ) និងជាងម្នាក់ទៀតកំពុងលាបថ្នាំផ្ទះភ្លាមនោះជនបង្កបានទាញកាំបិតមកប្រហាមកលើរូបនាងតែម្តងដូចមានចេតនាគិតទុកមុនហើយស្រែកថាហេតុអីបានជាឲ្យគេចូលបន្ទប់មិនសុំការអនុញ្ញាតពីគេជាមុនសិន។គួរបញ្ជាក់ផងដែរថាជនបង្កស៊្រុនពេជ្យរស្មីរូបនេះតែងតែប្រើអំពើហិង្សាជាញឹកញាប់ច្រើនលើកច្រើនសាររហូតមានការលែងលះ។បច្ចុប្បន្នស្ត្រីរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឯកជនស្រុកសណ្តាន់ដោយរងរបួសធ្ងន់ចំដៃឆ្វេងពីរកាំបិតខាងស្តាំពីរកាំបិតនិងកញ្ចឹងកមួយកាំបិតផងដែរ។

ដោយឡែកជនបង្កបន្ទាប់ពីធ្វើសកម្មភាពវាយប្រហាមកលើអតីតប្រពន្ធរួចបានរត់គិតខ្លួនបាត់ស្រមោល។ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រីហង្សថុលមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងតាមទូរស័ព្ទថាពិតជាមានករណីហិង្សានេះកើតឡើងក្នុងមូលដ្ឋានស្រុកសណ្តាន់ប្រាកដមែនហើយពេលនេះជនបង្កហេតុកំពុងរត់គេចខ្លួនមិនទាន់ចាប់បាននៅឡើយទេប៉ុន្តែកម្លាំងរបស់លោកកំពុងតែធ្វើការតាមប្រម៉ាញ់យ៉ាងយកចិត្តទុកដាក់តាមចាប់ជនបង្កហេតុចំណាត់តាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះឲ្យខានតែបានក្នុងពេលឆាប់ៗនេះ។

ករណីខាងលើនេះមហាជនជាទូទៅក្នុងស្រុកសណ្ដាន់និងរង់ចាំមើលចំណាត់ការរបស់កងកម្លាំងមន្ត្រីអាវុធហត្ថខេត្តកំពង់ធំក៏ដូចជាកម្លាំងជំនាញពាក់ព័ន្ធផ្សេងៗទៀតតើនិងតាមចាប់ជនជនតិរច្ឆានឃោរឃៅស្មូកក្រូកនេះត្រូវចំណាយពេលប៉ុន្មានថ្ងៃ។មហាជនខ្លះបានដាក់សំណួរសួរថាក្នុងនាមជាកម្លាំងសមត្ថកិច្ចអាវុធហត្ថជាអ្នកគោរពច្បាប់!បែរជាជិះជាន់ច្បាប់! រំលោភច្បាប់! បំពានច្បាប់! ដូច្នេះតើច្បាប់អាចដាក់ទោសយ៉ាងណាទៅលើបុគ្គលរូបនោះក្រោយពីបានចាប់បាន។តែទោះជាយ៉ាងណាគេសង្ឃឹមទៅលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំទាំងស្រុង! ព្រោះថាកន្លងមកលោកមានស្នាដៃយ៉ាងធំធេងក្នុងការបង្ក្រាបរាល់បទល្មើសនិងជនសង្ស័យដែលពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com