ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់ ចំនួន១០៦ គ្រួសារ => គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន០៨ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ => អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនយុវជនគណបក្សប្រជាជនខេត្តកំពត​ ។ => ចូលព្រះវស្សា ៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន០២ ក្នុងស្រុកក្រូចឆ្មារ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំក្រុមការងារបក្សប្រជាជនស្រុកមេមត់ ត្រូវជ្រើសរើសបេក្ខជនឈរឈ្មោះ ដែលមានប្រជាប្រិយភាព និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ => អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចំការលើ => ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញប្រកាសកែសម្រួលក្រុមការងារយុជន ក្នុងរចនាសម្ព័ន្ធស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => រាជធានីភ្នំពេញ នឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច ។ => ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង សហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ => រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈអញ្ជើញសំណេះសំណាលជាមួយអភិបាលខេត្ត ពិនិត្យដំណើរការចាក់វ៉ាក់សាំង និងពិនិត្យសំណង់អគារមន្ទីរពេទ្យខ្នាតយក្សមិត្តភាពកម្ពុជា-ចិន
0

លោកឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ០៤នាក់ ចេញផ្សាយ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

 

ដោយមានការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងការណែនាំពីឯកឧត្តមប៉ែនកុសល្យ  ប្រធានគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ!

នៅយប់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១លោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនគរបាលខេត្តឧត្តរមានជ័យបានដឹកនាំ  កម្លាំងផែនជំនាញប្រឆាំងបទល្មើសគ្រឿងញៀនមានការចូលរួមពីកំលាំងប៉ុស្ដិនគរបាលរដ្ឋបាលអូរស្មាច់  ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន០១ករណីនៅភូមិដើមជ្រៃសង្កាត់អូរស្មាច់ក្រុងសំរោងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់(ប្រុស

ឈ្មោះអឹមរតនាភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិគិរីមង្គលសង្កាត់អូរស្មាច់ក្រុងសំរោង

ឈ្មោះង៉ែតរិទ្ធភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិចំការចេកសង្កាត់អូរស្មាច់ក្រុងសំរោង

ឈ្មោះត្រាក់ពិសីភេទប្រុសអាយុ៣៧ឆ្នាំរស់នៅបុស្ស/កូនគ្រៀលក្រុងសំរោង

ដកហូតវត្ថុតាង: ម៉ាទឹកកកចំនួន០៣កញ្ចប់ស្មើនឹង១២,៧២ក្រាមរថយន្តចំនួន០១គ្រឿងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន

ករណីនេះបានបន្តស្រាវជ្រាវរហូតដល់វេលាម៉ោង១៨: ៣០នាទីបានបន្តឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះកៀងវ័នហៅឃ្លីភេទប្រុសអាយុ៣៣ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិអូរជញ្ជៀនឃុំស្រុកអន្លង់វែង(អនុវត្តន៍តាមដីកា) និងជាមុខសញ្ញាចាស់ចេញពីពន្ធនាគារពាក់ព័ន្ធប្រព្រឹត្តល្មើសជាច្រើនករណីដូចជានៅឆ្នាំ២០១៤ធ្លាប់ជាប់ពន្ឋនាគារពីបទកាច់សោរម៉ូតូយ៉ាងសកម្មនិងជួញដូរគ្រឿងញៀននិងឆ្នាំ២០១៧បានជាប់ពន្ឋនាគារម្ដងទៀតករណីជួញដូរគ្រឿងញៀន។

ហើយបន្ទាប់មកនៅយប់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០បានធ្វើសកម្មភាពបាញ់ប្រហារមកលើសមត្ថកិច្ចធ្វើអោយរបួសនគរបាល០១នាក់ហើយមានដីកាអោយនាំខ្លួន  ពីបទ.ប៉ុនប៉ងឃាតកម្មប្រើប្រាស់អាវុធខុសច្បាប់និងជួញដូរគ្រឿងញៀនប្រព្រឹត្តនៅភូមិច្រោកឃុំផ្អាវស្រុកត្រពាំងប្រាសាទ 

  ជនសង្ស័យទាំង០៤នាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើល្មើសខាងលើពិតប្រាកដមែនបច្ចុប្បន្នជំនាញកំពុងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com