ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់ ចំនួន១០៦ គ្រួសារ => គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន០៨ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ => អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនយុវជនគណបក្សប្រជាជនខេត្តកំពត​ ។ => ចូលព្រះវស្សា ៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន០២ ក្នុងស្រុកក្រូចឆ្មារ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំក្រុមការងារបក្សប្រជាជនស្រុកមេមត់ ត្រូវជ្រើសរើសបេក្ខជនឈរឈ្មោះ ដែលមានប្រជាប្រិយភាព និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ => អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចំការលើ => ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញប្រកាសកែសម្រួលក្រុមការងារយុជន ក្នុងរចនាសម្ព័ន្ធស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => រាជធានីភ្នំពេញ នឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច ។ => ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង សហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ => រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈអញ្ជើញសំណេះសំណាលជាមួយអភិបាលខេត្ត ពិនិត្យដំណើរការចាក់វ៉ាក់សាំង និងពិនិត្យសំណង់អគារមន្ទីរពេទ្យខ្នាតយក្សមិត្តភាពកម្ពុជា-ចិន
0

សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

 

រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១នេះដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្តពិសេសក្នុងគ្រានៃការរីករាលដាលវីរុសកូវីដ១៩នេះ។

ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែកដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេចស្ថិតនៅភូមិអន្លងជ្រៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំសម្ដេចអគ្គមហាពញាចក្រីហេងសំរិនបានមានប្រសាសន៍លើកឡើងថា  រថយន្តសង្គ្រោះបន្ទាន់មានសារៈសំខាន់ណាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដែលមានជំងឺនិងរងគ្រោះថ្នាក់ផ្សេងៗជាពិសេសការដឹងជញ្ជូនពលរដ្ឋដែលបានរកឃើញថាមានវិជ្ជមានកូវីដ១៩ឲ្យបានទាន់ពេលវេលាទៅព្យាបាលនៅមន្ទីរពេទ្យ។

សម្តេចបានថ្លែងអំណរគុណនិងកោតសរសើរជាទីបំផុតដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ពិសេសក្រុមគ្រូពេទ្យកងកម្លាំងនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីជំងឺកូវីដ១៩និងវិធានការការពារនានាពិសេសការយកចិត្តទុកដាក់ដល់ការព្យាបាលអ្នកជំងឺការថែទំាសុខភាពប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្កដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឆ្លៀតឱកាសនោះសម្តេចប្រធានរដ្ឋសភាបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ដោយមិនត្រូវធ្វេសប្រហែសឡើយពីព្រោះជំងឺកូវីដ១៩នៅតែគំរាមកំហែងសង្គមជាតិខ្លាំងក្លានៅឡើយ។សម្តេចបានគូសបញ្ជាក់ថាការអនុវត្តតាមវិធានច្បាប់និងវិធានសុខាភិបាល  ការពារនិងកុំឱ្យបានខ្ជាប់ខ្ជួនជាមួយនិងការទៅទទួលវ៉ាក់សំាងដោយឥតគិតថ្លៃដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូនគឺជាមធ្យោបាយដ៍មានប្រសិទ្ធភាពខ្ពស់បំផុតដែលអាចឲ្យយើងគ្រប់គ្នាគេចផុតពីជំងឺដ៍កាចសាហាវនាពេលនេះ។

ប្រជាពលរដ្ឋអាជ្ញាធរខេត្តត្បូងឃ្មុំជាពិសេសមន្រ្តីសុខាភិបាលស្រុកពញាក្រែងបានថ្លែងអំណរគុណជ្រាលជ្រៅចំពោះអំណោយដ៍ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភានាពេលនេះថាពិតជាមានសារៈសំខាន់នៅក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋនៅគ្រាមានអាសន្ននិងបានឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការក្នុងកាលៈទេសៈដែលជំងឺកូវីដ១៩កំពុងរាតត្បាតនេះ។

អាជ្ញាធរបានលើកឡើងថាកន្លងមកសម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនតែងតែស្ថិតនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំនិងតែងតែជួយដោះស្រាយរាល់តម្រូវការជាក់ស្តែងជាប្រជាពលរដ្ឋមិនថានៅក្នុងវិស័យសុខាភិបាលអប់រំកសិកម្មធារាសាស្រ្តនិងផ្លូវអនាគមន៍នោះទេ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com