ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់ ចំនួន១០៦ គ្រួសារ => គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន០៨ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ => អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនយុវជនគណបក្សប្រជាជនខេត្តកំពត​ ។ => ចូលព្រះវស្សា ៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន០២ ក្នុងស្រុកក្រូចឆ្មារ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំក្រុមការងារបក្សប្រជាជនស្រុកមេមត់ ត្រូវជ្រើសរើសបេក្ខជនឈរឈ្មោះ ដែលមានប្រជាប្រិយភាព និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ => អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចំការលើ => ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញប្រកាសកែសម្រួលក្រុមការងារយុជន ក្នុងរចនាសម្ព័ន្ធស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => រាជធានីភ្នំពេញ នឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច ។ => ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង សហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ => រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈអញ្ជើញសំណេះសំណាលជាមួយអភិបាលខេត្ត ពិនិត្យដំណើរការចាក់វ៉ាក់សាំង និងពិនិត្យសំណង់អគារមន្ទីរពេទ្យខ្នាតយក្សមិត្តភាពកម្ពុជា-ចិន
0

លោកឧត្តមសេនីយ៍ទោស្នងការ​:​ ការ​សម្របសម្រួល​ដោយសន្តិវិធីឈ្នះឈ្នះ​ គឺយេីងឈ្នះទាំងអស់គ្នា

កំពង់ចាម​:​ នាព្រឹកថ្ងៃទី២៩លោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមមានកម្លាំងអន្ដរាគមន៍ពិសេសកម្លាំងផែនការងារសន្តិសុខកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ​​ កម្លាំងផែនការងារនគរបាលសណ្ដាប់ធ្នាប់កម្លាំងអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​-ស្រុកបាធាយនិងស្រុកព្រៃឈរដើម្បីរៀបចំសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងសម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះដល់អ្នកកំពុងប្រេីប្រាស់ផ្លូវនិងបានធ្វេីការពន្យល់ណែនាំដល់កម្មករកម្មការិនីដែលបានប្រមូលផ្ដុំគ្នាមកពីរោងចក្រចំនួន០៣មានរោងចក្រវ៉ាឡុងរោងចក្រឡុងឈីននិងរោងចក្រម៉ាន់ឡុង​​ (រោងចក្រឡុងឈីននិងរោងចក្រម៉ាន់ឡុងស្ថិតក្នុងរង្វង់រោចចក្រវ៉ាកឡុង)​  បានចេញមកធ្វេីសកម្មភាពតវ៉ាបិទផ្លូវមិនឲ្យធ្វេីចរាចរណ៍នៅមុខរោង​ ​វ៉ាឡុងផ្លូវជាតិលេខ6A ក្នុងភូមិឈេីទាលឃុំផ្ដៅជុំស្រុកជេីង(​រោងចក្រទាំងបីនេះមានកម្មករកម្មការិនីសរុបរួមចំនួនប្រមាណជាង២០០០នាក់)​ ក្នុងនោះបានចេញមកត៉វាទាមទារតែជាង៣០០នាក់ឲ្យម្ចាស់រោងចក្រយល់ព្រមលេីសំណេីបីចំណុចដូចជា​​÷

ត្រូវយកសំណាកចំពោះកម្មករកម្មការិនីក្នុងរោងចក្រខាងលេីទាំងអស់

ស្នេីសុំធ្វេីចត្ដាឡីស័ករយៈពេល១៤ថ្ងៃ

ក្នុងរយៈពេលធ្វេីចត្ដាឡីស័កស្នេីសុំប្រាក់ឈ្នួលប្រចាំខែចំនួន៥០ភាគរយ

ក្នុងនោះដែរក្រោមការដឹកនាំសម្របសម្រួលពីឯកឧត្តមកៅសុខអានអភិបាលរងខេត្តតំណាងឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំមន្ទីរការងារពាក់ព័ន្ធស្នងការនគរបាលខេត្តដេីម្បីចូលរួមដោះស្រាយសម្រុះសម្រួល​​ រវាងភាគីរោងចក្រនិងភាគីកម្មករកម្មការិនីរោងចក្រ​​ ជាលទ្ធផលរហូតមកដល់វេលាម៉ោង១៦:៣០នាទីល្ងាចថ្ងៃខែឆ្នាំដដែរនេះ​ ​​យេីងបានធ្វេីការសម្រុះសម្រួលបញ្ចប់ដោយឯកភាពគ្នាលេីបីចំណុចខាងលេី

ខណៈពេលដោះស្រាយលេីករណីទាមទាររបស់កម្មករកម្មការិនីរោងចក្រលោកឧត្តមសេនីយ៍ស្នងការក៏បានស្នេីសុំនិងធ្វេីការពន្យល់ណែនាំឲ្យពួកគាត់បញ្ឈប់ការប្រមូលផ្ដុំនាំឲ្យមានការកកស្ទះនៅលេីដងផ្លូវ​ ​និងជៀសវាងហានិភ័យកើតឡើងជាយថាហេតុដោយសារតំបន់ជាតំបន់ដែលរថយន្ដធំៗនិងរថយន្ដគ្រប់ប្រភេទធ្វេីចរាចរណ៍ហេីយងាកមកចូលរួមរកដំណោះស្រាយល្អៗគឺជាការដោះស្រាយបែបសន្តិវិធី​ (ដំណោះស្រាយឈ្នះឈ្នះ​)​ ហេីយការដោះស្រាយនោះដែរបងប្អូនកម្មករ​ ​កម្មការិនីរោងចក្រមានការយល់ដឹងនិងយល់ព្រមបញ្ឈប់សកម្មភាពលេីខាងនោះផ្អែកតាមការដោះស្រាយដោយសន្តិវិធីឈ្នះឈ្នះ

សូមបញ្ជាក់ផងដែរថាដោយទទួលបានអនុសាសន៍ចង្អុលការដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមគ្រប់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនិងកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានខិតខំសម្របសម្រួលណែនាំដល់បងប្អូនកម្មករកម្មការិនីរោងចក្រទាំងអស់នោះឲ្យបញ្ឈប់សកម្មភាពប្រមូលផ្ដុំទាមទារតវ៉ាក្នុងរូបភាពអនាធិបតេយ្យនិងងាកមករកដំណោះស្រាយដោយសន្តិវិធីជាវិធីដោះស្រាយបែបនយោបាយឈ្នះឈ្នះព្រមទាំងទទួលបានលទ្ធផលល្អដូចដែលបានគ្រោងទុក

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com