ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់ ចំនួន១០៦ គ្រួសារ => គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន០៨ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ => អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនយុវជនគណបក្សប្រជាជនខេត្តកំពត​ ។ => ចូលព្រះវស្សា ៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន០២ ក្នុងស្រុកក្រូចឆ្មារ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំក្រុមការងារបក្សប្រជាជនស្រុកមេមត់ ត្រូវជ្រើសរើសបេក្ខជនឈរឈ្មោះ ដែលមានប្រជាប្រិយភាព និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ => អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចំការលើ => ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញប្រកាសកែសម្រួលក្រុមការងារយុជន ក្នុងរចនាសម្ព័ន្ធស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => រាជធានីភ្នំពេញ នឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច ។ => ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង សហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ => រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈអញ្ជើញសំណេះសំណាលជាមួយអភិបាលខេត្ត ពិនិត្យដំណើរការចាក់វ៉ាក់សាំង និងពិនិត្យសំណង់អគារមន្ទីរពេទ្យខ្នាតយក្សមិត្តភាពកម្ពុជា-ចិន
0

សម្តេចពិជ័យសេនា ទៀ បាញ់៖ ចិនជួយអភិវឌ្ឍកំពង់ផែរាមកម្ពុជាឱ្យទំនើបជាងមុនដោយគ្មានលក្ខខណ្ឌ ហើយទុកឲ្យកម្ពុជាជាអ្នកប្រើប្រាស់ មិនមែនផ្តាច់មុខឲ្យចិននោះទេ

ភ្នំពេញ)សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះបានបញ្ជាក់ឱ្យដឹងថាភាគីចិនដែលជាមិត្តដែកថែបបានជួយអភិវឌ្ឍកំពង់ផែរាមរបស់កម្ពុជាឱ្យទំនើបជាងមុនដោយមិនមានចំណងហើយបន្ទាប់ពីសង់រួចទុកឲ្យកម្ពុជាជាអ្នកប្រើប្រាស់ដោយអនុវត្តស្របតាមរដ្ឋធម្មនុញ្ញមិនមែនសម្រាប់ផ្តាច់មុខឲ្យចិននោះទេ។

សម្តេចពិជ័យសេនាបានបញ្ជាក់ដូច្នេះថា៖«ការរួមចំណែកក្នុងការអភិវឌ្ឍកំពង់ផែរាមនេះដើម្បីលើកកម្រិតវិស័យការពារជាតិកម្ពុជាខាងផ្នែកសមុទ្រឬឱ្យកម្ពុជាមានមូលដ្ឋានដើម្បីមានកន្លែងសមរម្យមានរោងជាងសម្រាប់ជួសជុលបណ្តានាវាខាងសមុទ្រមានផែសម្រាប់ចតនាវាឱ្យបានសមរម្យ។សព្វថ្ងៃនេះគឺឃើញច្បាស់ហើយទឹកវារ៉ាក់តូចអត់មានរោងជាងទេដូច្នេះគេមកជួយនេះកម្ពុជាដឹងគុណណាស់អរគុណគេហើយជំនួយនេះមានការជជែកវែកញែកគ្នាច្បាស់លាស់គេជួយដោយអត់មានចំណងទេ»

សម្តេចពិជ័យសេនាបញ្ជាក់ថារាល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការងារឲ្យកងទ័ពជើងទឹកមានតម្រូវការសាងសង់, ការអភិវឌ្ឍតំបន់រាមនេះមិនមែនប្រាក់តិចតួចអាចធ្វើបាននោះទេហើយកម្ពុជាក៏មិនមានលទ្ធភាពក្នុងការអភិវឌ្ឍដោយខ្លួនឯងដែរគឺមានចិនជាដៃគូបានផ្តល់ជំនួយហើយថាកម្ពុជាបានរំលឹកអំពីគុណបំណាច់របស់ភាគីចិនដែលបានជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សម្តេចពិជ័យសេនាទៀបាញ់បានបញ្ជាក់ថា«ឥឡូវនេះ(កំពង់ផែរាម) គឺចាប់ផ្តើមដំណើរការ(សាងសង់) ហើយដោយបញ្ជូន(សម្ភារៈ) មកដើម្បីកសាងតាមតម្រូវការកម្ពុជាហើយកម្ពុជាទេជាអ្នកប្រើប្រាស់កម្ពុជាទេអភិវឌ្ឍជាតិមាតុភូមិរបស់ខ្លួន, មិនមែនសម្រាប់ផ្តាច់មុខឲ្យចិននោះទេ»

ការបញ្ជាក់អំពីការអភិវឌ្ឍកំពង់ផែរាមរបស់កម្ពុជាបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានមួយចំនួនរបស់សហអាមេរិកនៅតែបន្តវាយប្រហារជាបន្តបន្ទាប់ថាកម្ពុជាបានអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេសនៅតំបន់រាមខណៈដែលកម្ពុជាបានបំភ្លឺម្តងហើយម្តងទៀតថាខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញនោះឡើយហើយក៏មិនមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជានោះដែរ។

សម្តេចពិជ័យសេនាបានបញ្ជាក់ថា«តើកម្ពុជាមានសិទ្ធិទេក្នុងការស្វះស្វែងរកជំនួយមកអភិវឌ្ឍប្រទេសខ្លួន? រដ្ឋធម្មនុញ្ញកម្ពុជាបានចែងច្បាស់ណាស់ប្រទេសកម្ពុជារក្សាសិទ្ធិទទួលជំនួយបរទេសជាអាវុធគ្រាប់រំសេវការហ្វឹកហ្វឺននិងបញ្ហាផ្សេងៗទៀតដើម្បីការពារជាតិមាតុភូមិរបស់ខ្លួននិងការពារសណ្តាប់ធ្នាប់របស់ប្រទេស»

សម្តេចបន្តថា៖«ពិតហើយថាសមុទ្រយើងតូចតែយើងក៏ត្រូវការមានដែរនូវកន្លែងសំចតនាវារោងជាងសម្រាប់ជួសជុលយើងក៏មានដែរនូវនាវាតូចតាចមួយចំនួនហើយបើយើងមានលទ្ធភាពយើងក៏ត្រូវអភិវឌ្ឍនាវារបស់យើងឱ្យមានទំហំធំជាងមុន»

សម្តេចជឿជាក់ថាការចោទប្រកាន់របស់សារព័ត៌មានអាមេរិកមកលើកម្ពុជាមិនមែនដោយសារតែការអភិវឌ្ឍតំបន់រាមនោះទេប៉ុន្តែអាចដោយសារកត្តាភូមិសាស្រ្តនយោបាយ។

សម្តេចបានចាត់ទុកថាការដែលផ្សាយថាកម្ពុជាបានប្រគល់កំពង់ផែរាមទៅឱ្យចិនគ្រប់គ្រងផ្តាច់មុខគឺជាការនិយាយបែបងងើលដែលធ្វើដូចជាថាកម្ពុជាគ្មានច្បាប់ឬគ្មានសិទ្ធិធ្វើអ្វីទាំងអស់។សម្តេចបានបញ្ជាក់ហើយថារដ្ឋធម្មនុញ្ញរបស់យើងបានចែងច្បាស់ហើយថាកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនទេហើយយើងមិនក៏មិនមានមូលដ្ឋានទ័ពនៅក្រៅប្រទេសដែរដែលបញ្ហានេះកម្ពុជាបានបញ្ជាក់ច្រើនលើកច្រើនសារហើយ«ប៉ុន្តែគេមិនយកត្រចៀកស្តាប់»

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com