ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់ ចំនួន១០៦ គ្រួសារ => គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន០៨ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ => អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនយុវជនគណបក្សប្រជាជនខេត្តកំពត​ ។ => ចូលព្រះវស្សា ៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន០២ ក្នុងស្រុកក្រូចឆ្មារ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំក្រុមការងារបក្សប្រជាជនស្រុកមេមត់ ត្រូវជ្រើសរើសបេក្ខជនឈរឈ្មោះ ដែលមានប្រជាប្រិយភាព និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ => អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចំការលើ => ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញប្រកាសកែសម្រួលក្រុមការងារយុជន ក្នុងរចនាសម្ព័ន្ធស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => រាជធានីភ្នំពេញ នឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច ។ => ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង សហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ => រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈអញ្ជើញសំណេះសំណាលជាមួយអភិបាលខេត្ត ពិនិត្យដំណើរការចាក់វ៉ាក់សាំង និងពិនិត្យសំណង់អគារមន្ទីរពេទ្យខ្នាតយក្សមិត្តភាពកម្ពុជា-ចិន
0

អាជីវករដឹកផ្លែឈើមកពីប្រទេសវៀតណាម បានលើកឡើងថា? ពួកគាត់ត្រូវបានក្រុមគយចល័តផ្លូវជាតិលេខ១ គាបសង្កត់អោយបង់លុយ១ជើង១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ជាកំហិត

 

(ព្រៃវែង)ក្រុមអាជីវករអ្នកដឹកផ្លែឈើមកពីប្រទេសវៀតណាមចូលមកក្នុងប្រទេសកម្ពុជាបានអះអាងថា៖គយចល័តផ្លូវជាតិលេខ១ដែលមានស្នាក់ការនៅឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែងបានគាបសង្កត់ពួកគាត់រាប់ក្បាលឡានកំណត់យកលុយចូលហោប៉ៅក្នុង១ជើងៗចាប់ពី១០ម៉ឺនរៀលទៅ៣០ម៉ឺនរៀលពិតប្រាកដមែន!។ពោលគឺពួកគាត់ហ៊ានស្បថដាក់ជីវិតហ៊ានឱ្យក្រឡាប់ឡាននិងរន្ទះបាញ់ស្លាប់តៃហោងប្រសិនជាពួកខ្លួននិយាយបំភ្លើសខុសការពិត។

អាជីវករឈ្មោះជាឆៃនីភេទស្រីអាយុ២៨ឆ្នាំបច្ចុប្បន្ននៅផ្សារនាគមាសខណ្ឌទួលគោករាជធានីភ្នំពេញបានបញ្ជាក់ថា៖គាត់បានដឹកផ្លែ(គូលែន)ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាដោយប្រើរថយន្តវ៉េអងក្នុង១ជើងគឺត្រូវបង់លុយឱ្យគយចល័តផ្លូវជាតិលេខ១ចំនួន៣០ម៉ឺនរៀលយ៉ាងទៀងទាត់!។អ្នកស្រីបន្ថែមទៀតថា៖រថយន្តគាត់មានក្រដាសបង់ពន្ធពីព្រំដែនក៍នៅតែបង់លុយចូលហោប៉ៅគយចល័តចំនួន៣០ម៉ឺនរៀលដដែរ? គឺរាល់លើកតែម្ដង។ក្នុងនោះប្រសិនជាមិនមានក្រដាសស្នាមពីព្រំដែនទេគឺត្រូវបង់លុយចូលហោប៉ៅគយចល័តច្រើនណាស់ដល់រាប់លានរៀលក្នុង១ជើងៗ។

អាជីវកររូបនេះបានលើកឡើងទៀតថា៖រឿងបង់លុយចូលហោប៉ៅមន្ត្រីគយចល័តផ្លូវជាតិលេខ១ទាំងនោះជាទម្លាប់ទៅហើយសម្រាប់អ្នករកស៊ីដូចពួកគាត់គឺគ្មានអាជីវករណាម្នាក់គេចផុតឡើយ។ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីហួសចិត្តខ្លាំងបំផុតនោះគឺគយចល័តតែងតែយកលុយពីអ្នកស្រីរាល់លើកសោះ!។ចុះហេតុអី? បែរជាចាប់រថយន្តដឹកផ្លែគូលែនរបស់អ្នកស្រីនៅយប់ទី០៨.០៦.២០២១។ពោលគឺចាប់រថយន្តចូលស្នាក់ការរួចទារលុយចំនួន២០លានរៀលទើបដោះលែងវិញ! លុះអ្នកស្រីពុំមានលទ្ធភាពបង់លុយចំនួន២០លានរៀលតាមកំណត់ជាហេតុនាំឱ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១

ទុករថយន្តរួមនិងផ្លែឈើឱ្យនៅស្អុយក្នុងស្នាក់ការតែម្ដងបណ្ដាលឱ្យខាតបង់ទំនិញផ្លែឈើគាត់អស់ប្រាក់ប្រមាណជា៥០.០០០$ឯណោះ។

ដោយឡែលក្រុមអាជីវករផ្សេងទៀតបានអះអាងថា៖ជារៀងរាល់លើកពួកគាត់តែងតែបង់លុយចូលហោប៉ៅមន្ត្រីគយចល័តផ្លូវជាតិលេខ១យ៉ាងទៀងទាត់ពោលគឺបង់តាមកំណត់របស់មន្ត្រីគយខណៈរាល់ការបង់លុយទាំងនោះគឺមិនដែលមានក្រដាសស្នាមឬបង់ពន្ធចូលរដ្ឋអ្វីទេជាក់ស្ដែងហុចលុយឱ្យគយផ្ទាល់ដៃតែម្តង។ប្រភពដដែលបញ្ជាក់ទៀថា៖សម្រាប់រថយន្តដឹកផ្លែឈើចំណុះ២តោនកន្លះក្នុង១ជើងបង់លុយឱ្យគយចល័តចំនួន១០ម៉ឺនរៀលជាកំហិត!រថយន្តចំណុះ៥តោនបង់ចំនួន២០ម៉ឺនរៀលជាកំហិតរថយន្តវ៉េអងបង់ចំនួន៣០ម៉ឺនរៀលជាកំហិត។ជាមួយគ្នានោះដែរតៃកុងឡានរួមនិងអាជីវករបានអះអាងដូចៗគ្នាថា៖ពួកគាត់ហ៊ានស្បថដាក់ជីវិតឱ្យក្រឡាប់ឡានឬរន្ទះបាញ់ស្លាប់តៃហោងប្រសិនជាខ្លួននិយាយបំផ្លើសខុសការពិតចំពោះការបង់លុយចូលហោប៉ៅមន្ត្រីគយចល័តផ្លូវជាតិលេខ១

ឆ្លើយតបនិងការលើកឡើងខាងលើលោកផែនភឿនប្រធានគយចល័តផ្លូវជាតិលេខ១បានថ្លែងថា៖រថយន្តដែលចាប់នៅក្នុងស្នាក់ការនោះគឺមកពីមិនបានបង់ពន្ធ! ចំពោះសំនួររឿងយកលុយ៣០ម៉ឺនរៀលក្នុង១ឡាន.? លោកផែនភឿនបានបដិសេធថាមិនដឹងទេ! ។សូមបញ្ជាក់ផងដែលថា៖ក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿងបានដឹកទំនិញគ្រប់ប្រភេទចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាទាំងយប់ទាំងថ្ងៃដើម្បីចែកចាយតាមបណ្ដាខេត្តនានាជាពិសេសគឺភ្នំពេញតែម្ដងដោយឆ្លងកាត់ផ្លូវជាតិលេខ១នឹងតែងតែឈប់នៅមុខស្នាក់ការគយចល័តចូលបង់លុយថ្លៃបាយទឹកជូនគយចល័តផ្លូវជាតិលេខ១ជាប្រចាំមិនដែលខានដោយមិនមានការត្រួតពិនិត្យនោះទេ? ជាហេតុនាំឱ្យលោកផែនភឿនប្រធានគយចល័តផ្លូវជាតិលេខ១សំងំកើបលុយបានរាប់សិបលានរៀលក្នុង១ថ្ងៃៗជាថ្នូរនិងមិនបង្ក្រាបបទល្មើសរត់ពន្ធឬផាកពិន័យចូលរដ្ឋ៕

មហាជនបានលើកឡើងថា៖លោកផែនភឿនគួរអោយមន្ត្រីក្រោមឱវាទរបស់ខ្លួនត្រួតពិនិត្យរថយន្តដឹកបន្លែផ្លែឈើត្រីសាច់គ្រប់ប្រភេទដែលនាំចូលមកពីប្រទេសវៀតណាមឆ្លងកាត់មុខស្នាក់ការរប់ខ្លួនដើម្បីអោយដឹងថា៖បន្លែផ្លែឈើត្រីសាច់ទាំងនោះ?មានសារធាតុគីមីប៉ះពាល់សុខភាពអ្នកទទួលទានដែលឬទេ?(ពោល)គឺកុំអង្គុយចាំយកតែលុយច្រកក្នុងហោប៉ៅដើម្បីធ្វើមានធ្វើបានជាមួយនិងបក្សពួកមួយចំនួនតូចដោយមិនគិតគូតពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ចំណែកឯលោកនីគឹមហួរមន្ត្រីគយចល័តផ្លូវជាតិលេខ១ដែលនៅប្រចាំការគឺមានសម្តីអសុរសជាទីបំផុតមិនសាកសមជាមន្ត្រីគយទាល់តែសោះនៅពេលដែល(សាន់ដេ)សូមការបំភ្លឺលំអិតជុំវិញករណីខាងលើនេះបែរជាលោកនីគឹមហួរបានប្រើពាក្យអសុរសមិនធ្វើការបំភ្លឺរួចក៌ចុចទូរស៏ព្ទផ្តាច់តែម្តង។

ពាក់ព័ន្ធនិងករណីគយចល័តផ្លូវជាតិលេខ១គាបសង្កត់យកលុយពីក្រុមអាជីវករដឹកផ្លូវឈើមកពីប្រទេសវៀតណាមយ៉ាងស្រស់ៗបែបនេះសូមលោកគុណញឹមមេគយម៉ាស្រុកខ្មែរនិងលោកអូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិសេសលោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើករលួយមេត្តាជួយបើកការស៊ើបអង្កេតទៅលើបញ្ហានេះផងដើម្បីអោយបានដឹងសឬខ្មៅ(ពោល)កុំអោយក្រុមគយចល័តនៅលើផ្លូវជាតិលេខ១ដែលដឹកនាំដោយលោកផែនភឿនចេះតែធ្វើបាបគាបសង្កត់ធ្វើបាបប្រជាពលរដ្ឋជាអាជីវករតាមតែអំពើចិត្តដោយគ្មានការយោគយល់ក្នុងវិប្បត្តិជំងឺរាតត្បាតកូវីដ១៩។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com