ទាន់ហេតុការណ៍
ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅលើកោះ La Palma របស់អេស្ប៉ាញ, ជាទីដែលភ្នំភ្លើងបន្តផ្ទុះ និងហូរកម្អែលដ៏ក្តៅគគុក (Photo inside) => អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តសន្ធររង្សី ហៅ(វត្តខ្ពបតាងួន) => អភិបាលខេត្តត្បូងឃ្មុំ បន្តលើកទឹកចិត្តទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងឈរជើងតាមទីតាំងទាំងអស់នៅក្នុងស្រុកក្រូចឆ្មាដើម្បី បញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ១៩ => អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រេចបានជិត៨០% និងពិនិត្យស្ថានភាពទឹកទន្លេមេគង្គដែលកំពុងហក់ឡើង => អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបិទខ្ទប់នៅក្រុងសួង និងស្រុកត្បូងឃ្មុំ និងនាំយកស្បៀងអាហារ និងថវិកាដល់កងកម្លាំងដែលកំពុងឈរជើង១២ទីតាំង => ខណៈនាំយកផ្លែមៀនប៉ៃលិន ជិត៦០តោន លក់ក្នុងតម្លៃខាតដើម ជួយដល់កសិករ អ្នកឧកញ៉ាឡេងណាវ៉ាត្រា បានឧបត្ថម្ភអង្ករ មៀន និងថវិកាមួយចំនួនធំ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ => អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលទទួលបានសិទ្ធិរ៉ុករករ៉ែមាសនៅតំបន់សំពៅលូន ក្នុងស្រុកមេមត់ => គិតត្រឹមដើមខែកញ្ញានេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណជាង៥៧ម៉ឺនដុស ត្រូវបានចាក់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ
0

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈអញ្ជើញសំណេះសំណាលជាមួយអភិបាលខេត្ត ពិនិត្យដំណើរការចាក់វ៉ាក់សាំង និងពិនិត្យសំណង់អគារមន្ទីរពេទ្យខ្នាតយក្សមិត្តភាពកម្ពុជា-ចិន

(ត្បូងឃ្មុំ)នៅព្រឹកថ្ងៃទីខែកក្កដាឆ្នាំ២០២១ឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានទទួលជួបស្វាគមន៍សំណេះសំណាលជាមួយឯកឧត្តមសាស្រ្តាចារ្យម៉មប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅសាលាខេត្តត្បូងឃ្មុំ។

ឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងសុខាភិបាលពិសេសឯកឧត្តមរដ្ឋមន្ត្រីម៉មប៊ុនហេងដែលតែងតែជួយគាំទ្រទាំងធនធានមនុស្សសម្ភារៈ  បច្ចេកទេសក្នុងយុទ្ធនាការប្រឆាំងទៅនឹងជម្ងឺកូវីដ១៩។

ក្នុងជំនួបពិភាក្សានោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត​​ ក៍បានស្នេីសុំរថយន្តសង្គ្រោះបន្ទាប់បន្ថែមនិងទីតាំងរៀបចំជាមណ្ឌលពិនិត្យព្យាបាលអ្នកជម្ងឺបន្ថែមទៀតខណៈដែលរកឃេីញអ្នកវិជ្ជមានកូវីដជារៀងរាល់ថ្ងៃ។

មានប្រសាសន៍នាឳកាសនោះឯកឧត្តមរដ្ឋមន្ត្រីម៉មប៊ុនហេងបានកោតសរសើរវាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់អាជ្ញាធរខេត្តត្បូងឃ្មុំដែលមានឯកឧត្តមបណ្ឌិតអភិបាលខេត្តបានដាក់ចេញនូវរាល់វិធានការបន្ទាន់នានាជាពិសេសដែលមានមន្ទីរសុខាភិបាលខេត្តជាសេនាធិការដ៏ល្អក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរីករាលដាលជម្ងឺកូវីដ១៩នេះ។

ចប់ប្រសាសន៍សំណេះសំណាលឯកឧត្តមរដ្ឋមន្ត្រីបានបន្តចុះទៅពិនិត្យមណ្ឌលចាក់វ៉ាក់សាំងនៅមន្ទីរបង្អែកនរោត្តមព្រះសីហនុត្បូងឃ្មុំ

បន្ទាប់មកទៀតឯកឧត្តមសាស្រ្តាចារ្យម៉មប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាល​​ ក៍បានបន្តអញ្ជើញចុះពិនិត្យការសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនត្បូងឃ្មុំដែលបច្ចុប្បន្នក្រុមជាងកំពុងសាងសង់សម្រេចបានប្រមាណ៧០%ហេីយផងដែរ។

ឆ្លៀតក្នុងឳកាសនោះឯកឧត្ដមរដ្ឋមន្ត្រីបានជម្រុញដល់មន្ត្រីសុខាភិបាលបន្តខិតខំប្រឹងប្រែងបន្ថែមទៀតការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលពោលគឺក្រុមគ្រូពេទ្យជួរមុខកំពុងមានតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់និងចូលរួមផ្តល់វ៉ាក់សាំងរបស់រាជដ្ឋាភិបាលជូនពលរដ្ឋឲ្យបានគ្រប់គ្នាតាមគោលដៅនិងតំបន់ដែលបានរៀបចំឡេីង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com