ទាន់ហេតុការណ៍
ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅលើកោះ La Palma របស់អេស្ប៉ាញ, ជាទីដែលភ្នំភ្លើងបន្តផ្ទុះ និងហូរកម្អែលដ៏ក្តៅគគុក (Photo inside) => អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តសន្ធររង្សី ហៅ(វត្តខ្ពបតាងួន) => អភិបាលខេត្តត្បូងឃ្មុំ បន្តលើកទឹកចិត្តទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងឈរជើងតាមទីតាំងទាំងអស់នៅក្នុងស្រុកក្រូចឆ្មាដើម្បី បញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ១៩ => អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រេចបានជិត៨០% និងពិនិត្យស្ថានភាពទឹកទន្លេមេគង្គដែលកំពុងហក់ឡើង => អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបិទខ្ទប់នៅក្រុងសួង និងស្រុកត្បូងឃ្មុំ និងនាំយកស្បៀងអាហារ និងថវិកាដល់កងកម្លាំងដែលកំពុងឈរជើង១២ទីតាំង => ខណៈនាំយកផ្លែមៀនប៉ៃលិន ជិត៦០តោន លក់ក្នុងតម្លៃខាតដើម ជួយដល់កសិករ អ្នកឧកញ៉ាឡេងណាវ៉ាត្រា បានឧបត្ថម្ភអង្ករ មៀន និងថវិកាមួយចំនួនធំ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ => អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលទទួលបានសិទ្ធិរ៉ុករករ៉ែមាសនៅតំបន់សំពៅលូន ក្នុងស្រុកមេមត់ => គិតត្រឹមដើមខែកញ្ញានេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណជាង៥៧ម៉ឺនដុស ត្រូវបានចាក់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ
0

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង សហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

កំពង់ឆ្នាំងៈនៅថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២១ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយឯកឧត្តមលោកជំទាវអភិបាលរងខេត្តអភិ

បាលស្រុកទឹកផុសអាជ្ញាធរដែនដីបានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុករ៉ាប៊ុនរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុងនៅភូមិក្រសាំងដុះឡើងឃុំក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។

លោកសូត្រសង់បានបញ្ជាក់អោយដឹងថាៈគ្រួសាររងគ្រោះដែលអគ្គីភ័យឆេះផ្ទះទាំងស្រុងប្តីឈ្មោះឈ្មោះប៉ែនសារឿនអាយុ៥២ឆ្នាំប្រពន្ធឈ្មោះអ៊ុំសៀបអាយុ៥៣ឆ្នាំសមាជិកក្នុងបន្ទុក១០នាក់  ។ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី០៦.០៧.២០២១វេលាម៉ោង១៧.៣០នាទីនៅចំណុចអូអាសីភូមិក្រសាំងដុះឡើងឃុំក្បាលទឹកស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមស៊ុនសុវណ្ណារិទ្ធិបានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីសឹង្គារគង់សំអុលឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុករ៉ាប៊ុនរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងដែលកន្លងមកសម្តេចនិងឯកឧត្តមតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនោយោបាយឡើយ។

ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិក៏ផ្តាំផ្ញើដល់គ្រួសាររងគ្រោះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឲ្យជាប់ជាប្រចាំចំពោះគ្រោះមហ

ន្តរាយដែលកើតអាចកើតឡើងជាយថាហេតុនិងសូមថែរក្សាសុខភាពឲ្យបានល្អត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋា

ភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាល៣ការពារ៣កុំដើម្បីជៀសផុតពីជំងឺកូវីដ១៩ក្នុងគ្រួសារនិងសហគមន៍យើង។

អំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុករ៉ាប៊ុនជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះទាំងជូនដល់គ្រួសាររងគ្រោះរួមមានអង្ករ៤បេ  ទឹកសុទ្ធ០៤កេស  ទឹកត្រី០២យួរទឹកសុីអុីវ០២យួរមីនិងថវិកាចំនួន១លានរៀល

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com