ទាន់ហេតុការណ៍
ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅលើកោះ La Palma របស់អេស្ប៉ាញ, ជាទីដែលភ្នំភ្លើងបន្តផ្ទុះ និងហូរកម្អែលដ៏ក្តៅគគុក (Photo inside) => អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តសន្ធររង្សី ហៅ(វត្តខ្ពបតាងួន) => អភិបាលខេត្តត្បូងឃ្មុំ បន្តលើកទឹកចិត្តទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងឈរជើងតាមទីតាំងទាំងអស់នៅក្នុងស្រុកក្រូចឆ្មាដើម្បី បញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ១៩ => អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រេចបានជិត៨០% និងពិនិត្យស្ថានភាពទឹកទន្លេមេគង្គដែលកំពុងហក់ឡើង => អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបិទខ្ទប់នៅក្រុងសួង និងស្រុកត្បូងឃ្មុំ និងនាំយកស្បៀងអាហារ និងថវិកាដល់កងកម្លាំងដែលកំពុងឈរជើង១២ទីតាំង => ខណៈនាំយកផ្លែមៀនប៉ៃលិន ជិត៦០តោន លក់ក្នុងតម្លៃខាតដើម ជួយដល់កសិករ អ្នកឧកញ៉ាឡេងណាវ៉ាត្រា បានឧបត្ថម្ភអង្ករ មៀន និងថវិកាមួយចំនួនធំ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ => អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលទទួលបានសិទ្ធិរ៉ុករករ៉ែមាសនៅតំបន់សំពៅលូន ក្នុងស្រុកមេមត់ => គិតត្រឹមដើមខែកញ្ញានេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណជាង៥៧ម៉ឺនដុស ត្រូវបានចាក់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ
0

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំក្រុមការងារបក្សប្រជាជនស្រុកមេមត់ ត្រូវជ្រើសរើសបេក្ខជនឈរឈ្មោះ ដែលមានប្រជាប្រិយភាព និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

ត្បូងឃ្មុំ)ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណសមាជិកថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំបានណែនាំឲ្យប្រធានគណបក្សប្រជាជនស្រុកមេមត់ត្រូវរៀបចំក្រុមអ្នកច្បាប់ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនាពេលខាងមុខព្រមទាំងត្រូវជ្រើសរើសបេក្ខជនឈរឈ្មោះដែលមានប្រជាប្រិយភាពសមត្ថភាពគ្រប់គ្រាន់ភាពឆ្លាតវៃជាការទាក់ទាញស្រលាញ់គាំទ្រផ្តល់ទំនុកចិត្តពីសំណាក់ប្រជាជនទៅកាន់បុគ្គលរូបនោះក៍ដូចជាមកលើគណបក្សប្រជាជនកម្ពុជា។

ក្នុងឳកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២  ក្នុងមូលដ្ឋានស្រុកមេមត់នាថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៍បានចង្អុលបង្ហាញបន្ថែមនូវចំណុចសំខាន់ៗមួយចំនួនដែលដកស្រង់ចេញពីសេចក្តីសម្រេចនៃផែនការជូនដល់សមាជិកសមាជិកាបានយល់ជ្រួតជ្រាបច្បាស់លាស់និងស៊ីជម្រៅដើម្បីយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុកសម្រាប់អាណត្តិទី៥។

មានប្រសាសន៍នាឳកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានធ្វើការរំលឹកជូនអង្គប្រជុំពិសេសប្រធានគណបក្សប្រជាជនស្រុកឃុំដោយសង្ខេបអំពីជ័យជំនះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមូលដ្ឋានស្រុកមេមត់ទទួលបានដើម្បីរក្សាបាននូវភាពជោគជ័យនេះសមាជិកសមាជិកាពិសេសប្រធានគណបក្សឃុំត្រូវបន្តរក្សាឲ្យបានចំណុចខ្លាំងត្រូវប្រតិបត្តិឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ស្របតាមស្ថានការជាក់ស្តែង។

ជាពិសេសចំណុចខ្សោយចាំបាច់ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅពិនិត្យនិងកែលម្អឲ្យបានល្អប្រសើរឡើងវិញដើម្បីធានាឲ្យបានជោគជ័យស្របតាមផែនការសកម្មភាពដែលត្រូវអនុវត្តដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យនាឆ្នាំ២០២២។

បន្ថែមពីនេះឯកឧត្តមបណ្ឌិតបានក្រើនរំលឹកដល់លោកមេឃុំទាំងអស់ត្រូវបន្តការផ្តល់សេវាសាធារណៈឲ្យបានល្អនិងលឿនហាមដាច់ខាតការទារតម្លៃសេវាលើសពីការកំណត់ត្រូវយកចិត្តទុកដាក់សុខទុក្ខនៅកៀកជាប់ជាមួយពលរដ្ឋក្នុងមូលដ្ឋានក្តាប់ឲ្យជាប់រាល់បញ្ហានានាដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលាទាំងអស់នេះជាកាតព្វកិច្ចចាំបាច់ដែលត្រូវតែអនុវត្តន៍ឲ្យខានតែបាននិងមានប្រសិទ្ធភាពទាំងនេះសុទ្ធសឹងជះឥទ្ធិពលដល់ការទាក់ទាញសមាណចិត្តការស្រលាញ់គាំទ្រពលរដ្ឋសម្រាប់ការបោះឆ្នោតទាំងក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០២២និងបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០២៣ខាងមុខនេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com