ទាន់ហេតុការណ៍
ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅលើកោះ La Palma របស់អេស្ប៉ាញ, ជាទីដែលភ្នំភ្លើងបន្តផ្ទុះ និងហូរកម្អែលដ៏ក្តៅគគុក (Photo inside) => អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តសន្ធររង្សី ហៅ(វត្តខ្ពបតាងួន) => អភិបាលខេត្តត្បូងឃ្មុំ បន្តលើកទឹកចិត្តទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងឈរជើងតាមទីតាំងទាំងអស់នៅក្នុងស្រុកក្រូចឆ្មាដើម្បី បញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ១៩ => អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រេចបានជិត៨០% និងពិនិត្យស្ថានភាពទឹកទន្លេមេគង្គដែលកំពុងហក់ឡើង => អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបិទខ្ទប់នៅក្រុងសួង និងស្រុកត្បូងឃ្មុំ និងនាំយកស្បៀងអាហារ និងថវិកាដល់កងកម្លាំងដែលកំពុងឈរជើង១២ទីតាំង => ខណៈនាំយកផ្លែមៀនប៉ៃលិន ជិត៦០តោន លក់ក្នុងតម្លៃខាតដើម ជួយដល់កសិករ អ្នកឧកញ៉ាឡេងណាវ៉ាត្រា បានឧបត្ថម្ភអង្ករ មៀន និងថវិកាមួយចំនួនធំ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ => អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលទទួលបានសិទ្ធិរ៉ុករករ៉ែមាសនៅតំបន់សំពៅលូន ក្នុងស្រុកមេមត់ => គិតត្រឹមដើមខែកញ្ញានេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណជាង៥៧ម៉ឺនដុស ត្រូវបានចាក់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ
0

គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន០៨ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ)នាព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២១នេះរដ្ឋបាលខេត្តត្បូងឃ្មុំនិងគណៈកម្មការដុតបំផ្លាញគ្រឿងញៀនខេត្តត្បូងឃ្មុំបានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២១នៅរង្វង់មូលក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំនិងពិធីដុតកម្ទេចចោលនូវគ្រឿងញៀនទទួលបានពីសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តចំនួន៨រួមមានខេត្តត្បូងឃ្មុំខេត្តកំពង់ចាមខេត្តកំពង់ធំខេត្តក្រចេះខេត្តស្ទឹងត្រែងខេត្តរតនគិរីខេត្តមណ្ឌលគិរីនិងខេត្តព្រះវិហារសរុបទម្ងន់១៣៤,១៣៩.៥៤គីឡូក្រាមនិងគ្រឿងញៀនប្រភេទគ្រាប់WYចំនួន៥៨គ្រាប់។

ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមមាសវិរិទ្ធអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកែគឹមយ៉ានឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, ឯកឧត្តមម៉ុងមុន្នីចរិយាប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំនិងឯកឧត្តមហួតវុទ្ធីអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមគន់សុភាអភិបាលរងខេត្តត្បូងឃ្មុំប្រធានសាលាដំបូងនិងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំង០៨កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តមឡុងហុកម៉េងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំនិងជាប្រធានគណៈកម្មការដុតបំផ្លាញគ្រឿងញៀនសាលាដំបូងខេត្តត្បូងឃ្មុំបានអានរបាយការណ៍សង្ខេបអំពីទិន្នន័យសំណុំរឿងនិងវត្ថុតាងជាគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់សរុប១៣៤, ១៣៩.៥៤ក្រាម(មួយរយសាមសិបបួនពាន់មួយរយសាមសិបប្រាំបួនកណ្ដក់សញ្ញាហាសិបបួនក្រាម) និងគ្រឿងញៀនប្រភេទគ្រាប់WY ចំនួន៥៨គ្រាប់ទទួលបានពីខេត្តទាំង០៨ដែលត្រូវដុតបំផ្លាញនាឳកាសនោះរួមមាន៖

.សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំមានសំណុំរឿងគ្រឿងញៀនចំនួន៣៤៧ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់១,៥១៤.៦៦ក្រាម

.សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមមានសំណុំរឿងចំនួន៧២ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់,៣៧៨.ក្រាម

.សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ធំមានសំណុំរឿងចំនួន៨៤ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់,៣៣៣.៥៩ក្រាម  និងថ្នាំញៀនប្រភេទគ្រាប់WY ចំនួន៥៨គ្រាប់

.សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តក្រចេះមានសំណុំរឿងចំនួន១១៤ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់,៤៣៨.១ក្រាម

.សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងមានសំណុំរឿងចំនួន៦៥ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់១១៣,២៩១.៨៤ក្រាម

.សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តរតនគិរីមានសំណុំរឿងចំនួន១៣៩ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់,៣៦២.៥៣ក្រាម

.សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីមានសំណុំរឿងចំនួន២៧  ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់៥៨៦.២០ក្រាម

.សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តព្រះវិហារមានសំណុំរឿងចំនួន២២សំណុំរឿងដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់,២៣៤.១២ក្រាម។

បន្ទាប់មកគណៈអធិបតីនិងអ្នកចូលរួមបានធ្វើការដុតកម្ទេចចោលគ្រឿងញៀនទាំងអស់ដែលជាវត្ថុតាងបន្ទាប់ពីកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានព្រមទាំងអយ្យការអមសាលាដំបូងទាំង០៨ខេត្តបានសហការគ្នាបង្ក្រាបបានផងដែរ។

សូមជម្រាបថាបរិមាណគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់ខាងលើនេះគឺពួកឧក្រិដ្ឋជនបានយកគ្រឿងញៀនធ្វើជាមុខរបរជំនួញហើយគ្រឿងញៀននេះបានពង្វក់ស្មារតីអូសទាញដល់ជនស្លូតត្រង់ភាគច្រើនជាយុវវ័យឲ្យប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់បណ្តាលឲ្យខូចសុខភាពនិងឈានរហូតដល់ប្រព្រឹត្តបទល្មើសជាអាទិ៍អំពើឃាតកម្មចាប់ជំរិតរំលោភសេពសន្ថវៈលួចឆក់ប្លន់ទ្រព្យសម្បត្តិបង្កើតជាក្រុមបងតូចបងធំប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារបង្កភាពអសន្តិសុខនិងធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងសង្គមជាតិផងដែរ

ចំណែកសមត្ថកិច្ចទាំងអស់ទាំងមន្ត្រីនគរបាលយុត្តិធម៌អាជ្ញាធរមូលដ្ឋានព្រមទាំងសា្ថប័នតុលាការបានខិតខំយកចិត្តទុកដាក់អនុវត្តវិធានការច្បាប់ដោយមិនយោគយល់ឬអត់ឱនដល់ជនទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសទាំងអស់នេះជាដាច់ខាតហើយបរិមាណគ្រឿងញៀនដ៏ច្រើននេះប្រសិនបើសមត្ថកិច្ចបង្ក្រាបមិនទាន់ពេលវេលាទេនោះវានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋជាពិសេសអនាគតយុវវ័យដែលជាទំពាំងស្នងឫស្សីរាប់ពាន់ម៉ឺននាក់ជាក់ជាមិនខានឡើយ<<ត្រូវនិយាយថាទេចំពោះគ្រឿងញៀន, គ្រឿងញៀនបំផ្លាញអនាគតខ្លួនគ្រួសារនិងសង្គមជាតិទាំងមូល>>

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com