ទាន់ហេតុការណ៍
ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅលើកោះ La Palma របស់អេស្ប៉ាញ, ជាទីដែលភ្នំភ្លើងបន្តផ្ទុះ និងហូរកម្អែលដ៏ក្តៅគគុក (Photo inside) => អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តសន្ធររង្សី ហៅ(វត្តខ្ពបតាងួន) => អភិបាលខេត្តត្បូងឃ្មុំ បន្តលើកទឹកចិត្តទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងឈរជើងតាមទីតាំងទាំងអស់នៅក្នុងស្រុកក្រូចឆ្មាដើម្បី បញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ១៩ => អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រេចបានជិត៨០% និងពិនិត្យស្ថានភាពទឹកទន្លេមេគង្គដែលកំពុងហក់ឡើង => អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបិទខ្ទប់នៅក្រុងសួង និងស្រុកត្បូងឃ្មុំ និងនាំយកស្បៀងអាហារ និងថវិកាដល់កងកម្លាំងដែលកំពុងឈរជើង១២ទីតាំង => ខណៈនាំយកផ្លែមៀនប៉ៃលិន ជិត៦០តោន លក់ក្នុងតម្លៃខាតដើម ជួយដល់កសិករ អ្នកឧកញ៉ាឡេងណាវ៉ាត្រា បានឧបត្ថម្ភអង្ករ មៀន និងថវិកាមួយចំនួនធំ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ => អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលទទួលបានសិទ្ធិរ៉ុករករ៉ែមាសនៅតំបន់សំពៅលូន ក្នុងស្រុកមេមត់ => គិតត្រឹមដើមខែកញ្ញានេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណជាង៥៧ម៉ឺនដុស ត្រូវបានចាក់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ
0

សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់ ចំនួន១០៦ គ្រួសារ

 

កែប៖ កាលពីរសៀលថ្ងៃទី២៨ និងព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ មានភ្លៀងលាយឡំដោយបាតុភូតខ្យល់កន្ត្រាក់ បានបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ ចំនួន១០៦គ្រួសារ ក្នុងខេត្តកែប រងការខូចខាតជាច្រើនខ្នង នៅក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរចំនួន ១១គ្រួសារ និងចំនួន៩៥គ្រួសារទៀត នៅសង្កាត់អូរក្រសារ និងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

ក្រោយទទួលបានដំណឹងនៃគ្រោះធម្មជាតិនេះ ឯកឧត្តម សោម ពិសិដ្ឋ ជាប្រធាន បាននាំយក អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនបងប្អូនទាំង១០៦គ្រួសារ ដោយបានធ្វើពិធីចែកអំណោយ នេះ ក្នុងបរិវេណវត្តចរិយាវង្ស សង្កាត់ អូរក្រសារ ក្រុងកែប និងបរិវេណសាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ ដែលក្នុងមួយគ្រួសារទទួលបាន អង្ក១បាវ មី១កេស ប័ណ្ណផ្សព្វផ្សាយអំពីវិធានការ ការពារកូវីដ-១៩ និងថវិកា ទៅតាមទំហំ នៃការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលកំពុងរងនូវគ្រោះមហន្តរាយធម្មជាតិនាពេលនេះ ។

ឯកឧត្តមបានរំឭកថា នេះជាគ្រោះធម្មជាតិលើកទី២បន្ទាប់ពីគ្រោះធម្មជាតិកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងស្រុកដំណាក់ចង្អើរខូចខាតដំបូលផ្ទះអស់ចំនួន ១៦ខ្នង ។ ឯកឧត្តមបញ្ជាក់ថា អំណោយដែលបានផ្តល់ ជូននាពេលនេះ គ្រាន់តែសម្រួលដល់ការលំបាករបស់បងប្អូនមួយគ្រាប៉ុណ្ណោះ ហេតុនេះសូមឱ្យ បងប្អូន យកថវិការួមចំណែកដល់ការជួសជុលផ្ទះឡើងវិញ និងត្រូវខិតខំប្រកបរបរទទួលទាន ដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងត្រូវប្រុងប្រយ័ត្នចំពោះធម្មជាតិផ្សេងៗ ព្រោះរដូវវស្សា ចូលមកដល់ហើយ អាច នឹងមានលាយឡំដោយផ្គររន្ទះ ខ្យល់កន្ទ្រាក់ ដែលធ្វើឱ្យ ខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងនិងគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

ជាមួយគ្នានេះឯកឧត្តម ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវវិធានការសុខាភិបាល ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស វីរុសដែលបំប្លែងខ្លួនថ្មី និងសូមឱ្យបងប្អូនទាំងអស់គ្នា ទៅទទួលចាក់វ៉ាក់សាំង នៅតាមមណ្ឌលជិតផ្ទះរបស់បងប្អូនឱ្យបានគ្រប់ៗគ្នា៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com