ទាន់ហេតុការណ៍
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ => សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ => យុវជនស.ស.យ.ក ខេត្តត្បូងឃ្មុំ បន្តចូលរួមកិច្ចការងារសង្គម តាមរយៈវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជា => អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ថវិកា៤៥លានរៀល ជួយបំពេញការសាងសង់អគារ => អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បន្តកិច្ចការពារបូរណភាពទឹកដី => អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាល ចែកថវិកា-ប្រេងសាំង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ => អំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនពលរដ្ឋជាង៨០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងស្រុកក្រូចឆ្មារ => ខេត្តត្បូងឃ្មុំ ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង => អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងអាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅលើកោះ La Palma របស់អេស្ប៉ាញ, ជាទីដែលភ្នំភ្លើងបន្តផ្ទុះ និងហូរកម្អែលដ៏ក្តៅគគុក (Photo inside)
0

អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលទទួលបានសិទ្ធិរ៉ុករករ៉ែមាសនៅតំបន់សំពៅលូន ក្នុងស្រុកមេមត់

ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២១បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរ៉ុករករ៉ែរ៉ឺនេសង់មីនើរ៉លលីមីធីតបន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិរុករករ៉ែមាសពីក្រសួងរ៉ែនិងថាមពលនៅតំបន់សំពៅលូនក្នុងឃុំជាំតាម៉ៅស្រុកមេមត់ខេត្តត្បូងឃ្មុំ

នៅក្នុងជំនួបនោះខាងតំណាងក្រុមហ៊ុនបានស្នើដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់សូមជួយសហការជាមួយក្រុមហ៊ុនបង្កលក្ខណៈងាយស្រួលក្នុងការរុករករ៉ែមាសនៅតំបន់នេះ។

ជាការឆ្លើយតបឯកឧត្តមបណ្ឌិតបានស្វាគមន៍ដោយក្តីរីករាយចំពោះការមកវិនិយោគតំបន់រ៉ែមាសនៅខេត្តត្បូងឃ្មុំពិសេសក៏ស្នើដល់ក្រុមហ៊ុនត្រូវរក្សាចំនុចណាមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះដោយធ្វើយ៉ាងណាកុំឳ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថាសព្វថ្ងៃមានប្រជាពលរដ្ឋមួយចំនួនបានកំពុងអាស្រ័យផលក្នុងតំបន់នោះដោយពួកគាត់ធ្វើសកម្មភាពរ៉ែងជាលក្ខណៈគ្រួសារដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩នេះ។ដូច្នេះសូមខាងក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងមេត្តាយោគយល់និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឳ្យបានសមរម្យក្នុងនោះខាងក្រុមហ៊ុនបើអាចសុំផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់នោះដើម្បីឳ្យពួកគាត់មានការងារធ្វើជៀសវាងការធ្វើចំណាកស្រុកទៅរកការងារធ្វើឆ្ងាយឬចេញទៅក្រៅប្រទេសជាដើម

  ជាមួយគ្នានោះតំណាងក្រុមហ៊ុនរ៉ុករករ៉ែរ៉ឺនេសង់មីនើរ៉លលីមីធីតក៏បានសំណូមពរដល់អាជ្ញាធរខេត្តស្រុកមេត្តាផ្តល់កិច្ចសហការដើម្បីធ្វើយ៉ាងណាឳ្យដំណើរការរ៉ុករករ៉ែធ្វើទៅបានរលូនព្រោះគឺជាផលប្រយោជន៍ទាំងអស់គ្នាទាំងខាងក្រុមហ៊ុននិងរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា៖ក្រុមហ៊ុនរ៉ុករករ៉ែរ៉ឺនេសង់មីនើរ៉លលីមីធីតជាក្រុមហ៊ុនរ៉ុករករ៉ែខ្នាតធំអន្តរជាតិរបស់ប្រទេសអូស្ត្រាលីដែលបានរុករ៉ែជាច្រើនប្រទេសមកហើយក្នុងនោះមាននៅកម្ពុជាថៃម៉ាឡេស៊ីជាដើម។រហូតមកដល់ពេលនេះនៅកម្ពុជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណចំនួន០៧ក្នុងនោះ០១ជាអាជ្ញាណ្ណអាជីវកម្មនិង០៦ទៀតជាអាជ្ញាបណ្ណស្វែងរ៉ុករកបូករួមទាំងខេត្តត្បូងឃ្មុំនេះផងដែរ។

ចំពោះក្រុមហ៊ុនរ៉ុករករ៉ែនេះបានចាប់ដៃជាមួយរាជរដ្ឋាភិបាលដោយផ្តល់ផលប្រយោជន៍ទាំងសងខាងសំខាន់បំផុតផ្តល់ការងារដល់ប្រជាជនក្នុងសហគមន៍និងបណ្តុះបណ្តាល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com