ទាន់ហេតុការណ៍
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ => សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ => យុវជនស.ស.យ.ក ខេត្តត្បូងឃ្មុំ បន្តចូលរួមកិច្ចការងារសង្គម តាមរយៈវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជា => អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ថវិកា៤៥លានរៀល ជួយបំពេញការសាងសង់អគារ => អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បន្តកិច្ចការពារបូរណភាពទឹកដី => អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាល ចែកថវិកា-ប្រេងសាំង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ => អំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនពលរដ្ឋជាង៨០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងស្រុកក្រូចឆ្មារ => ខេត្តត្បូងឃ្មុំ ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង => អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងអាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅលើកោះ La Palma របស់អេស្ប៉ាញ, ជាទីដែលភ្នំភ្លើងបន្តផ្ទុះ និងហូរកម្អែលដ៏ក្តៅគគុក (Photo inside)
0

ខណៈនាំយកផ្លែមៀនប៉ៃលិន ជិត៦០តោន លក់ក្នុងតម្លៃខាតដើម ជួយដល់កសិករ អ្នកឧកញ៉ាឡេងណាវ៉ាត្រា បានឧបត្ថម្ភអង្ករ មៀន និងថវិកាមួយចំនួនធំ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ

រយៈពេល៣ថ្ងៃពីថ្ងៃ១២ដល់ថ្ងៃ១៤ខែកញ្ញាឆ្នាំ២០២១  ផ្លែមៀនប៉ៃលិនដែលអ្នកឧកញ៉ាឡេងណាវ៉ាត្រាបាននាំយកមកលក់ជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំក្នុងតម្លៃខាតដើមចំនួន៥៨តោនក្នុងតម្លៃត្រឹមតែ.៩០០រៀលក្នុង១គីឡូក្រាមត្រូវបានលក់អស់ដែលមានទីតាំងនៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំស្ថិតនៅភូមិនិគមន៍លើឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ

ក្នុងថ្ងៃលក់ចុងក្រោយនេះអ្នកឧកញ៉ាឡេងណាវ៉ាត្រាក៏បានចុះពិនិត្យការលក់ដោយផ្ទាល់និងបានអញ្ជើញចូលជួបសំណេះសំណាលជាមួយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំផងដែរ។

ក្នុងជំនួបសំណេះសំណាលឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានសម្តែងនូវទឹកចិត្តសប្បាយរីករាយដែលអ្នកឧកញ៉ា  នាំយកផ្លែមៀនប៉ៃលិន(ផ្លែតាង៉ែន)មកលក់នៅខេត្តត្បូងឃ្មុំនិងស្វាគមន៍ជានិច្ចសម្រាប់ការជួយឧបត្ថម្ភគាំទ្រនិងគោលបំណងរបស់អ្នកឧកញ៉ាឡេងណាវ៉ាត្រាដែលចង់មកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តត្បូងឃ្មុំ។

ជាមួយគ្នានោះដែរអ្នកឧកញ៉ាឡេងណាវ៉ាត្រាបានជម្រាបឲ្យដឹងថាយុទ្ធនាការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិននិងខេត្តបាត់ដំបងមកលក់ក្នុងតម្លៃខាតដើមជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំគឺដើម្បីឱ្យអ្នករស់នៅទីនោះបានភ្លក់រសជាតិផ្លែឈើខ្មែរយើងនិងបានរួមចំណែករំលែកទីផ្សារក្នុងស្រុកខណៈដែលកសិផលធម្មជាតិរបស់ប្រជាកសិករខ្មែរមួយប្រភេទនេះកំពុងខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស។

អ្នកជំនួញមានបេះដូងមនុស្សធម៌រូបនេះបញ្ជាក់ថា«ខ្ញុំបាទពិតជាមានក្ដីរំភើបនិងកក់ក្ដៅបំផុតនៅពេលឃើញប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំមានការសាមគ្គីគ្នាដ៏រឹងមាំក្នុងគាំទ្រមៀនប៉ៃលិននិងបាត់ដំបងយ៉ាងច្រើនកុះករទើបធ្វើឲ្យខ្ញុំគ្មានពាក្យថាហត់លើការងារបម្រើចូលរួមជាមួយរដ្ឋាភិបាលនិងប្រជាជនយើងឡើយ» ម្យ៉ាងទៀតបញ្ហាកូវីដ១៩មិនត្រឹមតែកង្វះទីផ្សារប៉ុណ្ណោះទេផ្លែមៀនប៉ៃលិនបាត់ដំបងបានជន់ជោរនៃរដូវប្រមូលផលហើយភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃផងធ្វើអោយប្រជាកសិករមិនអាចប្រមូលផលទាន់ពេលវេលាដូច្នេះកម្លាំងអង្គរក្សនិងកម្លាំងយោធភូមិភាគចូលរួមជួយបេះជួយដឹកយ៉ាងយកចិត្តទុកដាក់បំផុតទើបអាចយកលក់អោយបងប្អូនតាមខេត្តមួយចំនួនក្នុងតម្លៃទាបបាន»

អ្នកឧកញ៉ាឡេងណាវ៉ាត្រាបានសម្តែងនូវអំណអរគុណដល់រដ្ឋបាលខេត្តត្បូងឃ្មុំដែលបានផ្ដល់កន្លែងសម្រាប់ការលក់ផ្លែមៀនប៉ៃលិនផងដែរពិសេសឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃជួបសំណេះសំណាលដើម្បីស្វែងយល់អំពីភូមិសាស្ត្រនៃខេត្តត្បូងឃ្មុំងាយស្រួលក្នុងការមកបណ្តាក់ទុនរកស៊ីលើវិស័យមួយចំនួន

អ្នកឧកញ៉ាឡេងណាវ៉ាត្រាបានសម្តែងនូវអំណអរគុណដល់រដ្ឋបាលខេត្តត្បូងឃ្មុំដែលបានផ្ដល់កន្លែងសម្រាប់ការលក់ផ្លែមៀនប៉ៃលិនផងដែរពិសេសឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃជួបសំណេះសំណាលដើម្បីស្វែងយល់អំពីភូមិសាស្ត្រនៃខេត្តត្បូងឃ្មុំងាយស្រួលក្នុងការមកបណ្តាក់ទុនរកស៊ីលើវិស័យមួយចំនួន

ចប់ប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំនិងអ្នកឧកញ៉ាឡេងណាវ៉ាត្រាបានអញ្ជើញចុះពិនិត្យទីតាំងលក់ផ្លែមៀនប៉ៃលិនក្នុងនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានជួយទិញមៀនប៉ៃលិនចំនួន១តោននឹងអ្នកឧកញ៉ាឡេងណាវ៉ាត្រាបានឧបត្ថម្ភមៀនប៉ៃលិនចំនួន៥តោនអង្គរ២០តោននិងថវិការចំនួន១០០លានរៀលជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com