ទាន់ហេតុការណ៍
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ => សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ => យុវជនស.ស.យ.ក ខេត្តត្បូងឃ្មុំ បន្តចូលរួមកិច្ចការងារសង្គម តាមរយៈវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជា => អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ថវិកា៤៥លានរៀល ជួយបំពេញការសាងសង់អគារ => អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បន្តកិច្ចការពារបូរណភាពទឹកដី => អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាល ចែកថវិកា-ប្រេងសាំង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ => អំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនពលរដ្ឋជាង៨០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងស្រុកក្រូចឆ្មារ => ខេត្តត្បូងឃ្មុំ ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង => អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងអាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ => ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅលើកោះ La Palma របស់អេស្ប៉ាញ, ជាទីដែលភ្នំភ្លើងបន្តផ្ទុះ និងហូរកម្អែលដ៏ក្តៅគគុក (Photo inside)
0

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបិទខ្ទប់នៅក្រុងសួង និងស្រុកត្បូងឃ្មុំ និងនាំយកស្បៀងអាហារ និងថវិកាដល់កងកម្លាំងដែលកំពុងឈរជើង១២ទីតាំង

ត្បូងឃ្មុំ)គ្រាដែលខេត្តត្បូងឃ្មុំនៅតែបន្តផ្ទុះរីករាលដាលជំងឺកូវីដ១៩បានធ្វើឲ្យផ្សារក៍ដូចជាទីតាំងមួយចំនួនបន្តបិទខ្ទប់ជាបន្តបន្ទាប់ខណៈសាលារៀនក៏នៅមិនទាន់អាចបើកដំណើរការវិញផងដែរនាពេលនេះ។

ដើម្បីផ្តល់ការលើកទឹកចិត្តនិងការណែនាំនូវវិធានការនានាដល់អាជ្ញាធរក្នុងមូលដ្ឋាននាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំរួមដំណើរដោយអភិបាលរងខេត្តមន្ទីរអង្គភាពជុំវិញខេត្តចុះពិនិត្យដោយផ្ទាល់ទីតាំងដបិទខ្ទប់២កន្លែងនៅក្រុងសួង១កន្លែងនិងក្នុងស្រុកត្បូងឃ្មុំ១កន្លែង។

ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានធ្វើការសំណេះសំណាលលើកទឹកចិត្តដល់អាជ្ញាធរនិងកងកម្លាំងកំពុងឈរជើង១២គោលដៅនៅ២ទីតាំងបិទខ្ទប់ខាងលើសរុប៨៤នាក់ដោយបានឧបត្ថម្ភមី៦៥កេសទឹកសុទ្ធ៣០កេសម៉ាស២កេសអាកុល៣កាននិងថវិកាក្នុងម្នាក់២ម៉ឺនរៀលសរុប១,៦៨០,០០០រៀល។

ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានណែនាំក៍ដូចជាជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើនិងត្រូវតែធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរស្របតាមនូវគោលនយោបាល«ភូមិឃុំមានសុវត្ថិភាព» ក៏ដូចជាបន្តឈរជើងនូវគោលដៅបិទខ្ទប់នេះឲ្យបានល្អដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

បន្ថែមពីនេះឯកឧត្តមបណ្ឌិតអភិបាលខេត្តបន្តទទូចដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តអនុវ្តតន៍ឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពនូវវិធានការ«៣កុំ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលដើម្បីខ្លួនយើងក្រុមគ្រួសារយើងសហគមន៍យើងនិងប្រទេសជាតិយើងទាំងមូលជៀសឆ្ងាយពីជំងឺដ៏អន្តរាយនេះ។

បន្ទាប់មកឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណនិងក្រុមការងារបន្តចុះពិនិត្យផ្លូវមួយខ្សែដែលខូចខាតដោយទឹកភ្លៀងជន់លិចដើម្បីក្តាប់ពីទំហំខូចខាតងាយស្រួលក្នុងការវាយតម្លៃលើការងារជួសជុលឡើងវិញក៏ដូចជាបន្តចុះពិនិត្យទីតាំងទីទួលសុវត្ថិភាពមានផ្ទៃក្រឡា១៥ហិកតាត្រៀមសម្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់មកស្នាក់នៅបណ្តោះអាសន្នស្ថិតក្នុងឃុំទន្លេបិទស្រុកត្បូងឃ្មុំ៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com