ទាន់ហេតុការណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាអញ្ជើញបិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» នៅខេត្តត្បូងឃ្មុំ => អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» ជូនដល់មន្ត្រីជំនាញមកពីខេត្តចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង => លោក ឈួរ ច័ន្ទឌឿន អាចនិងជាប់ពាក់ព័ន្ធ ការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា នៅខេត្តកំពង់ឆ្នាំង => អភិបាលខេត្តត្បូងឃ្មុំ កាត់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំ ខណៈបេក្ខជនចូលរួមមានចំនួន១៣៣រូប => លោកសនភឿន មេប៉ុស៌្តសង្កាត់ស្ទឹងមានជ័យ1ទំនងជាអ្នកបើកភ្លើងខៀវអោយឈ្មោះផ្លក់ បើកបនល្បែងអនឡាញមាន់ជល់ ផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ => អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្ត => (ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ => រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ => ខេត្តត្បូងឃ្មុំ ៖  ខណះពេលដែលប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានបើកអោយដំណើរការឡើងវិញ ក៏ពិតមែន ប៉ុន្តែសេចក្តីនែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ គឺត្រូវអនុវត្តន៌អោយបានខ្ជាប់ខ្ជួន ជាទីបំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។សូមបញ្ជាក់ថា?ការបើកប្រទេសកម្ពុជាឡើងវិញ មិនទាំងបានប៉ុន្មានថ្ងៃផង គេសង្កេតឃើញកាស៊ីណូយីហោ(៦៩)ច្រកដូង៧ដើម ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែដំណើរការបើកលេងល្បែងស៊ីសង ប្រភេទមាន់ជល់និងអាប៉ោង យ៉ាងគគ្រឹកគ្រេង ដោយមិនខ្លាចជំងឺឆ្លងថ្មីប្រភេទ delta។ => ពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពត
0

ខេត្តត្បូងឃ្មុំ ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង

(ត្បូងឃ្មុំ)នៅព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២១នេះរដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជុំទី១ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្របខ័ណ្ឌទូទាំងប្រទេសឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តដោយមានការចូលរួមពីអភិបាលរងខេត្តព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតដែលត្រូវបានធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណ្ឌបានបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១នេះលទ្ធផលខេត្តត្បូងឃ្មុំសម្រេចបានលើការងារចាក់វ៉ាក់សាំងរួមមាន៖

*ទី១៖អាយុ០៦ក្រោម១២ឆ្នាំចំនួន៨៧,៨៣៨នាក់

*ទី២៖អាយុ១២ក្រោម១៨ឆ្នាំចំនួន១០១,៦៥០នាក់

*ទី៣៖អាយុ១៨ឆ្នាំឡើងចំនួន៥១៨,១៣០នាក់

ក្នុងនោះចាក់បានដូសទី១ចំនួន៥៧៣,០៣៩ស្មើនឹង៨០,៩៨%, ចាក់បានដូសទី២ចំនួន៣២២,៣០១ស្មើនឹង៤៥,៥៥% និងចាក់បានដូសទី៣ចំនួន១៦,៣៥៣ស្មើនឹង២, ៣១%

ឯកឧត្តមបណ្ឌិតក៏បានបង្ហាញជំហយ៉ាងមុតមាំក្នុងការបន្តប្រយុទ្ធនឹងការឆ្លងរីករាលដាលជំងឺជាសកលនេះឲ្យអស់ពីលទ្ធភាពដោយឡែកទីតាំងចត្តាឡីស័កក៏បានត្រៀមទុកមុនជាស្រេចបន្តបន្ទាប់បន្ថែមទៀតពិសេសទីកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩បានឲ្យក្រុមគ្រូពេទ្យបន្តកិច្ចការងារនេះទាំងថ្ងៃទាំងយប់រួមទាំងសម្ភារៈបរិក្ខារពេទ្យឲ្យមានគ្រប់គ្រាន់ផងដែរ។

ក្នុងឱកាសនោះលោកជំទាវវណ្ណឌីនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តត្បូងឃ្មុំសម្រេចក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

លោកជំទាវបានគូសបញ្ជាក់អំពីគុណតម្លៃនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលជួយមិនឲ្យវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរក្នុងករណីបុគ្គលនោះឆ្លងជំងឺកូវីដ។ក្នុងន័យនេះមិនមែនមានន័យថាចាក់វ៉ាក់សាំងហើយមិនឆ្លងជំងឺកូវីដ១៩នោះទេពោលនៅពេលចាក់វ៉ាក់សាំងហើយក៏ដោយត្រូវតែអនុវត្តនូវវិធានការការពារពិសេសវិធានការ៣ការពារនិង៣កុំដើម្បីការពារជំងឺមួយនេះ។

លោកជំទាវវណ្ណឌីនក៏បានបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនក្នុងការដឹកនាំរៀបចំផែនការនិងដាក់ចេញនូវអភិក្រមផ្ការីកក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរហូតសម្រេចបានលទ្ធផលជិត៩៩ភាគរយនៃផែនការ១០លាននាក់ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។

បន្ថែមពីនេះលោកជំទាវវណ្ណឌីនបានជំរុញដល់រដ្ឋបាលខេត្ដត្បូងឃ្មុំត្រូវបន្ដជំរុញនិងបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិក្រោមប្រធានបទរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ដល់ប្រជាពលរដ្ឋបន្ថែមទៀតដើម្បីបន្ដចូលរួមទប់ស្កាត់និងការពារជំងឺកូវីដ១៩តាមអ្វីដែលជាការផ្ដល់អនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com