ទាន់ហេតុការណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាអញ្ជើញបិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» នៅខេត្តត្បូងឃ្មុំ => អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» ជូនដល់មន្ត្រីជំនាញមកពីខេត្តចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង => លោក ឈួរ ច័ន្ទឌឿន អាចនិងជាប់ពាក់ព័ន្ធ ការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា នៅខេត្តកំពង់ឆ្នាំង => អភិបាលខេត្តត្បូងឃ្មុំ កាត់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំ ខណៈបេក្ខជនចូលរួមមានចំនួន១៣៣រូប => លោកសនភឿន មេប៉ុស៌្តសង្កាត់ស្ទឹងមានជ័យ1ទំនងជាអ្នកបើកភ្លើងខៀវអោយឈ្មោះផ្លក់ បើកបនល្បែងអនឡាញមាន់ជល់ ផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ => អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្ត => (ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ => រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ => ខេត្តត្បូងឃ្មុំ ៖  ខណះពេលដែលប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានបើកអោយដំណើរការឡើងវិញ ក៏ពិតមែន ប៉ុន្តែសេចក្តីនែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ គឺត្រូវអនុវត្តន៌អោយបានខ្ជាប់ខ្ជួន ជាទីបំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។សូមបញ្ជាក់ថា?ការបើកប្រទេសកម្ពុជាឡើងវិញ មិនទាំងបានប៉ុន្មានថ្ងៃផង គេសង្កេតឃើញកាស៊ីណូយីហោ(៦៩)ច្រកដូង៧ដើម ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែដំណើរការបើកលេងល្បែងស៊ីសង ប្រភេទមាន់ជល់និងអាប៉ោង យ៉ាងគគ្រឹកគ្រេង ដោយមិនខ្លាចជំងឺឆ្លងថ្មីប្រភេទ delta។ => ពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពត
0

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃពុធ៧កើតខែអស្សុជឆ្នាំឆ្លូវត្រីស័ក.ស២៥៦៤ត្រូវនឹថ្ងៃទី១៣ខែតុលាឆ្នាំ២០២១នេះសម្ដេចក្រឡាហោមខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពត។

ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតត្រាស់បង្គាប់តែងតាំងឯកឧត្តមម៉ៅធនិនជាអភិបាលនៃគណៈអភិបាលខេត្តកំពតជំនួសឯកឧត្តមជាវតាយដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់។

ឯកឧត្តមជាវតាយបានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោមគណៈធិបតីព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តកំពតនិងសមិទ្ធផលការងារបំរើជាតិនិងប្រជាជនដែលរដ្ឋបាលខេត្តសម្ដេចបានក្នុងពេលដែលឯកឧត្តមបំពេញតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត។ជាមួយគ្នានេះឯកឧត្តមម៉ៅធនិនបានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែងបន្ទាប់ពីទទួលព្រះរាជក្រឹត្យនិងត្រារដ្ឋបាលខេត្ត។

សម្ដេចក្រឡាហោមខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់អំពីមូលហេតុនៃការផ្លាស់ប្ដូរអភិបាលខេត្តមួយចំនួននារយៈពេលចុងក្រោយនេះក្នុងនោះក៏រួមមានទាំងឯកឧត្តមម៉ៅធនិនដែលបានផ្លាស់ប្ដូរមកជាអភិបាលខេត្តកំពតបន្ទាប់ពីបានបញ្ចប់អាណត្តិការងារ៨ឆ្នាំពីអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងថាការផ្លាស់ប្ដូរទាំងនេះគឺសុទ្ធតែផ្អែកលើច្បាប់។

សម្ដេចឧបនាយករដ្ឋមន្រ្តីបានស្នើថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋខេត្តកំពតសូមផ្ដល់ការគាំទ្រឯកឧត្តមម៉ៅធនិនសម្រាប់ការបំពេញភារកិច្ចបំរើជាតិនិងប្រជាជនក្នុងតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពតនិងបានថ្លែងអំណរគុណព្រមទាំងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមជាវតាយសម្រាប់លទ្ធផលនៃការបំពេញភារកិច្ចក្នុងរយៈពេលកន្លទៅនេះ។

ពីវេធិការអធិបតីនេះដែរសម្ដេចបានណែឱ្យថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការទាំងអស់ខិតខំរួមគ្នាជាមួយឯកឧត្តមម៉ៅធនិនដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជារួមទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិហើយត្រូវរៀនរស់ជាមួយស្ថានភាពកូវីដ១៩ដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

សម្ដេចក៏បានគូសបញ្ជាក់អំពីដំណើរការឈានទៅរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូនរាប់ចាប់តាំងពីការចាប់ផ្ដើមដំណើរការចុះឈ្មោះបោះឆ្នោតនិងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត..បាននិងកំពុងដំណើរការនាពេលនេះ។

សម្ដេចបានបន្តលើកឡើងអំពីដំណើរការផ្ទេរមុខងារសិទ្ធិអំណាចនិងធនធានពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិដែលជារឿងថ្មីថ្មោងមួយទៀតក្នុងដំណើរការកំណែទម្រ់វិមជ្ឈការនិងវិសហមជ្ឈការ។ជាមួយគ្នានេះសម្ដេចបានជំរុញឱ្យខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តនិងធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។សម្ដេចក៏បានណែនាំពិនិត្យលទ្ធភាពរៀបចំប្រឡងប្រណាំងអនុវត្តគោលនយោបាយនេះ។

សម្ដេចក្រឡាហោមក៏បានបន្តណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ចំណុះរដ្ឋបាលខេត្តពិសេសអាជ្ញាធរមូលដ្ឋានសូមខិតខំប្រមូលបញ្ហាមតិយោបល់សំណូមពរនានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឱ្យបានទាន់ពេលវេលាប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពនិងថាអភិបាលខេត្តទាំងអស់អាចពិចារណានិងសិក្សាអំពីវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមម៉ៅធនិន។

សម្ដេចបានក៏បានផ្ដាំផ្ញើជាថ្មីទៀតឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាគណៈអភិបាលនិងក្រុមប្រឹក្សាខិតខំរួមគ្នាថែរក្សាការពារសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈដើម្បីធានាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមព្រមទាំងខិតខំឱ្យបានកាន់តែសកម្មថែមទៀតនូវកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាកទាំងនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩និងរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ៕        

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com