ទាន់ហេតុការណ៍
អភិបាលខេត្តត្បូងឃ្មុំ ផ្តល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ដល់សិស្សពូកែនិទ្ទេសA ទាំង៥៤នាក់ ជារង្វាន់លើកទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត => ឧបនាយករដ្ឋមន្ត្រី ជា សុ ផារ៉ា សំណេះសំណាលផ្តល់ថវិកាលើកទឹកចិត្តសិស្សប្រលងជាប់បាក់ឌុបមកពី០៤ស្រុក ក្នុងខេត្តត្បូងឃ្មុំ ចំនួន១៥៦០នាក់ ខណៈសិស្សជាប់និទ្ទេសA ៣៨នាក់ ក្នុងម្នាក់ទទួលបាន៥០០ដុល្លា => ឯកឧត្តម សាយ សំអាល់ បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ => ប្រធានអង្គការ (USAID)ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យអនុម័តលើការងារ សរុបរបាយការណ៍ប្រចាំឆ្នាំ២០២១កន្លងទៅ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ => ស្លាប់៣នាក់ បាត់ខ្លួនម្នាក់ និងរបួស២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ជនរងគ្រោះជាទាហាន និងកងកម្លាំងដោះមីន => ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វា បើកកិច្ចប្រជុំសន្និបាត គណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ អាណត្តិទី ៤ ( ២០១៧ - ២០២២ => សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា => អភិបាលខេត្តត្បូងឃ្មុំ ប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាផ្នែកវាយសី នៃការប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឆ្នាំ២០២១ ដើម្បីអបអរទិវារជ័យជំនះ០៧មករា
0

ពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពត

ព្រឹកថ្ងៃសុក្រ៨កើតខែកត្តិកឆ្នាំឆ្លូវត្រីស័ក.២៥៦៥ត្រូវនឹងថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១នៅសាលាខេត្តកំពតមានរៀបចំពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តនិងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍គន់គីមទេសរដ្ឋមន្រ្តីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាឯកឧត្តមម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតឯកឧត្តមនាយឧត្តមសេនីយ៍ផួងស៊ីផានរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា។

បានអញ្ជើញចូលរួមជាកិត្តិយសនិងសមាជិកសមាជិកានាឱកាសនេះរួមមាន៖ឯកឧត្តមប្រតិភូអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រីឯកឧត្តមលោកជំទាវអភិបាលរងខេត្តឯកឧត្តមប្រធានសាលាដំបូងខេត្តឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តលោកស្នងការលោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទលោកលោកស្រីនាយកនាយករងរដ្ឋបាលសាលាខេត្តលោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញលោកលោកស្រីនាយកទីចាត់ការប្រធានអង្គភាពចំណុះសាលាខេត្តលោកលោកស្រីអភិបាលក្រុងស្រុកក្រុងនិងជាប្រធានកិត្តិយសក្រុងស្រុកលោកអធិការនិងជាប្រធានក្រុងស្រុកលោកលោកស្រីមេឃុំចៅសង្កាត់ជាប្រធានកិត្តិយសឃុំសង្កាត់លោកមេប៉ុស្តិ៍ប្រធានសាខាឃុំសង្កាត់និងបងប្អូនអតីតយុទ្ធជនសរុបប្រមាណ៣១១នាក់។

ឯកឧត្តមម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានកិត្តិយសខេត្តកំពតបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៦នៃរដ្ឋសភា  ក្រោមការដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤  ដោយមានកំណែទម្រង់ស៊ីជម្រៅក្រោមការដឹកនាំផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្រ្តីជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតបានផ្តល់នូវកាលានុវត្តភាពដល់ខេត្តកំពតក្នុងការដឹកនាំនិងអភិវឌ្ឍខេត្តមានការរីកចម្រើនឈានឡើងជាលំដាប់លើគ្រប់វិស័យជាមួយនិងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងការចូលរួមសហការដ៏ល្អពីប្រជាជនជាមួយគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានធ្វើឱ្យសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តមានលក្ខណៈល្អប្រសើរបានផ្តល់ឱកាសដ៏ល្អប្រពៃសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាជនដែលពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែរីកចម្រើនប្រសើរឡើង។

ជាមួយគ្នានេះផងដែរ  ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលតាមរយៈការដាក់ចេញនូវគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តិរបស់ស្ថាប័នអង្គភាពជំនាញជាបន្តបន្ទាប់ដោយធ្វើការកែសម្រួលបន្ថែមនូវរបបសន្តិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជនក្នុងការធានាផលប្រយោជន៍សម្រាប់ការចូលនិវត្តន៍  ការបាត់បង់សម្បទាវិជ្ជាជីវៈការបាត់បង់សមត្ថភាពការងារនិងពិការភាពជាដើម។ស្របពេលនឹងការធ្វើកំណែទម្រង់ស៊ីជម្រៅ  បានធ្វើឱ្យកាន់តែមានប្រសិទ្ធភាពនៃនីតិវិធីក្នុងការបើកផ្តល់ប្រាក់សោធននិវត្តន៍របបឧបត្ថម្ភផ្សេងៗបានឆាប់រហ័សនិងមានតម្លាភាពដល់បងប្អូនអតីតយុទ្ធជន។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តមនាយឧត្តមសេនីយ៍គន់គីមទេសរដ្ឋមន្រ្តីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចតែងតែគិតគួរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនរបស់យើង។ឯកឧត្តមបានបញ្ជាក់ថាការបូជាសាច់ស្រស់ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជនក្នុងបុព្វហេតុកសាងមាតុភូមិកម្ពុជាគឺដើម្បីការពារមិនឱ្យមានការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ប៉ុលពតជាលើកទី២ព្រមទាំងបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសហើយការបាត់បង់នូវកាយសម្បទារបស់បងប្អូនគឺជាគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយចំពោះប្រជាជនកម្ពុជាក្នុងបុព្វហេតុរកនូវសុខសន្តិភាពជូនជាតិមាតុភូមិខ្លួន។

កត្តាសន្តិភាពនេះហើយបានធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យតាំងពីទីប្រជុំជន  រហូតដល់ជនបទក្រោមការខិតខំរបស់សម្តេចតេជោហ៊ុនសែននូវគោលនយោបាយឈ្នះឈ្នះក្នុងការបញ្ចប់សង្រ្គាមរាំរ៉ៃនៅកម្ពុជានិងប្តូរយកមកវិញនូវកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានមានភាពប្រសើរឡើង។ជាការពិតណាស់សម្តេចតេជោហ៊ុនសែនធ្លាប់បានមានប្រសាសន៍ថាសម្តេចមិនបានបោះបង់ចោលបងប្អូនអតីតយុទ្ធជនទេហើយសម្តេចនឹកឃើញជានិច្ចចំពោះអតីតកាលធ្លាប់រួមអាវុធជាមួយគ្នាព្រោះសម្តេចក៏ជាជនពិការដោយសារសង្រ្គាមផងដែរ។

ក្នុងឱកាសនេះឯកឧត្តមបាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែនសម្រាប់ចែកជូនបងប្អូនអតីតយុទ្ធជនចំនួន១០០នាក់ដោយម្នាក់ៗទទួលបានអង្ករ១បាវមី១កេះត្រីខមួយយួរព្រមទាំងថវិកាឯកឧត្តមអភិបាលខេត្តក្នុង១នាក់៥ម៉ឺនរៀលថវិកាឧត្តមសេនីយ៍ឯកមាសប៊ុនឡីក្នុង១នាក់៥ម៉ឺនរៀលនិងថវិកាលោកឧកញ៉ាវិញហ៊ួរក្នុង១នាក់៥ម៉ឺនរៀលផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com