ទាន់ហេតុការណ៍
អភិបាលខេត្តត្បូងឃ្មុំ ផ្តល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ដល់សិស្សពូកែនិទ្ទេសA ទាំង៥៤នាក់ ជារង្វាន់លើកទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត => ឧបនាយករដ្ឋមន្ត្រី ជា សុ ផារ៉ា សំណេះសំណាលផ្តល់ថវិកាលើកទឹកចិត្តសិស្សប្រលងជាប់បាក់ឌុបមកពី០៤ស្រុក ក្នុងខេត្តត្បូងឃ្មុំ ចំនួន១៥៦០នាក់ ខណៈសិស្សជាប់និទ្ទេសA ៣៨នាក់ ក្នុងម្នាក់ទទួលបាន៥០០ដុល្លា => ឯកឧត្តម សាយ សំអាល់ បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ => ប្រធានអង្គការ (USAID)ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យអនុម័តលើការងារ សរុបរបាយការណ៍ប្រចាំឆ្នាំ២០២១កន្លងទៅ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ => ស្លាប់៣នាក់ បាត់ខ្លួនម្នាក់ និងរបួស២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ជនរងគ្រោះជាទាហាន និងកងកម្លាំងដោះមីន => ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វា បើកកិច្ចប្រជុំសន្និបាត គណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ អាណត្តិទី ៤ ( ២០១៧ - ២០២២ => សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា => អភិបាលខេត្តត្បូងឃ្មុំ ប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាផ្នែកវាយសី នៃការប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឆ្នាំ២០២១ ដើម្បីអបអរទិវារជ័យជំនះ០៧មករា
0

រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ

ត្បូងឃ្មុំ៖នាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានប្រារព្ធពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ  ក្នុងនោះក៏មានការអញ្ជើញចូលរួមឯកឧត្តមលោកជំទាវអភិបាលរងខេត្តនាយករដ្ឋបាលសាលាខេត្តប្រធានមន្ទីរ/អង្គភាពជុំវិញខេត្តនិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តមានប្រសាសន៍ថា៖ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យទទួលបានលទ្ធផលល្អនៅពេលខាងមុខនេះឯកឧត្តមបានណែនាំដល់អគ្គលេខាធិការដ្ឋានដែលត្រូវបានបង្ដើតឡើងដើម្បីធ្វើជាសេនាធិការជូនគណៈកម្មាធិការជាតិក្នុងកិច្ចប្រតិបត្តិការប្រចាំថ្ងៃសិក្សាស្រាវជ្រាវពង្រឹងកិច្ចសហការជម្រុញតាមដានត្រួតពិនិត្យសភាពការណ៍ប្រែប្រួលនៃបទល្មើសប្រមូលគ្រប់ពត៌មានទិន្នន័យដែលពាក់ព័ន្ធនិងធ្វើរបាយការណ៍ជូនគណៈកម្មាធិការជាតិនិងរាជរដ្ឋាភិបាលបានជ្រាបនិងមានវិធានការតាមចាំបាច់ព្រមទាំងអប់រំផ្សព្វផ្សាយដល់សាធារណជន។

ឯកឧត្តមបណ្ឌិតផ្ដាំផ្ញើដល់មន្ទីរអង្គភាពពាក់ព័ន្ធនានានៅថ្នាក់ខេត្តនិងថ្នាក់មូលដ្ឋានស្រុក/ក្រុងទាំង៧ក៏ដូចជាកងកម្លាំងនគរបាលប្រចាំការនៅច្រកព្រំដែនផងដែរត្រូវបង្កើនកិច្ចសហប្រតិបត្តិការនិងកិច្ចសហការដើម្បីលុបបំបាត់អំពើជួញដូរមនុស្សនូវគ្រប់រូបភាពក្នុងនោះដែរស្ថាប័នតុលាការនិងអាយ្យការគឺដើរយ៉ាងសំខាន់ណាស់ក្នុងការអនុវត្តទោសទណ្ឌដល់បុគ្គលជាមេខ្លោងនិងមេខ្យល់ក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពិសេសអំពើជួញដូរមនុស្សដោយត្រូវផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមទោសដែលបានចែងក្នុងនិតិវិធីនៃច្បាប់ដើម្បីឱ្យអ្នកប្រព្រឹត្តល្មើសរាងចាលផង។

ម្យ៉ាងទៀតថ្នាក់ក្រុង_ស្រុកនិងឃុំសង្កាត់បន្តសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការផ្សព្វផ្សាយតាមរយៈគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពជៀសផុតពីការចាញ់បោកមេខ្យល់ដែលអាចឈានដល់ការរងគ្រោះដោយអំពើជួញដូរមនុស្សទន្ទឹមនេះដែរអាជ្ញាធរស្រុកក្រុងត្រូវចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមដានមូលដ្ឋានដែលមានកូនចៅទៅធ្វើការនៅខេត្តផ្សេងពិសេសទៅធ្វើការនៅក្រៅទាំងមានច្បាប់និងអត់ច្បាប់ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់អំពីអំពើជួញដូរមនុស្ស។

ឯកឧត្ដមបណ្ឌិតអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចមន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ដែលបានអនុវត្តសកម្មភាពការងារកន្លងមកក្នុងការបង្ការបង្ក្រាបដើម្បីទប់ស្កាត់អំពើជួយដូរមនុស្សការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារការធ្វើចំណាកស្រុកដោយប្រថុយប្រថាននិងការអប់រំផ្សព្វផ្សាយពីការបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩នៅទូទាំងខេត្តយ៉ាងមានប្រសិទ្ធភាព៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com