ទាន់ហេតុការណ៍
អភិបាលខេត្តត្បូងឃ្មុំ ផ្តល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ដល់សិស្សពូកែនិទ្ទេសA ទាំង៥៤នាក់ ជារង្វាន់លើកទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត => ឧបនាយករដ្ឋមន្ត្រី ជា សុ ផារ៉ា សំណេះសំណាលផ្តល់ថវិកាលើកទឹកចិត្តសិស្សប្រលងជាប់បាក់ឌុបមកពី០៤ស្រុក ក្នុងខេត្តត្បូងឃ្មុំ ចំនួន១៥៦០នាក់ ខណៈសិស្សជាប់និទ្ទេសA ៣៨នាក់ ក្នុងម្នាក់ទទួលបាន៥០០ដុល្លា => ឯកឧត្តម សាយ សំអាល់ បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ => ប្រធានអង្គការ (USAID)ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យអនុម័តលើការងារ សរុបរបាយការណ៍ប្រចាំឆ្នាំ២០២១កន្លងទៅ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ => ស្លាប់៣នាក់ បាត់ខ្លួនម្នាក់ និងរបួស២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ជនរងគ្រោះជាទាហាន និងកងកម្លាំងដោះមីន => ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វា បើកកិច្ចប្រជុំសន្និបាត គណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ អាណត្តិទី ៤ ( ២០១៧ - ២០២២ => សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា => អភិបាលខេត្តត្បូងឃ្មុំ ប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាផ្នែកវាយសី នៃការប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឆ្នាំ២០២១ ដើម្បីអបអរទិវារជ័យជំនះ០៧មករា
0

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

(ត្បូងឃ្មុំ)នាព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវ  ម៉េង  វ៉ាន់ដានីន  បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ) ស្ថិតនៅក្នុងឃុំដារស្រុកមេមត់ខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្តមន្ទីរអង្គភាពជុំវិញខេត្តសភាពាណិជ្ជកម្មខេត្តពាណិជ្ជករអាជីវករនិងអ្នកពាក់ព័ន្ធ។

ផ្សារដារនេះជាផ្សារគំរូព្រំដែនកម្ពុជាទី១ស្ថិតនៅមាត់ច្រកទ្វារព្រំដែនទ្វេភាគីដារជាប់នឹងព្រំដែនខេត្តតៃនិញប្រទេសវៀតណាមដែលចំណាយការសាងសង់អស់ទឹកប្រាក់ប្រមាណ២លានដុល្លា។

ផ្សារនេះត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៩តែដោយសារបរិបទជំងឺកូវីដ១៩រីករាលដាលបានអូសបន្លាយរហូតថ្ងៃនេះទើបបើកដំណើរការឲ្យអាជីវករលក់ដូរជាធម្មតា។

ក្នុងឳកាសបើកដំណើរការនិងសំណេះសំណាលជាមួយអាជីវករឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណឲ្យដឹងថាផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ) ផុសចេញជារូបរាងនេះក្រោមគំនិតដ៍វៃឆ្លាតរបស់សម្តេចតេជោហ៊ុនសែនប្រមុខកម្ពុជាដោយផ្តល់នូវសក្ដានុពលខ្ពស់ក្នុងការបង្កើតការងារបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅតាមព្រំដែននិងដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមក៏ដូចជានឹងក្លាយជាផ្សារគំរូមួយក្នុងការដោះដូរទំនិញខេត្តដែលជាប់ព្រំដែនប្រទេសជិតខាង។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តបញ្ជាក់ថាដោយសារការរីករាលឆ្លងជំងឺកូវីដ១៩ទើបធ្វើឲ្យដំណើរការផ្សារមានការអូសបន្លាយប៉ុន្តែរហូតមកដល់ពេលនេះស្ថានភាពមានការធូរស្រាលពិសេសក្រោយការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី០១វិច្ឆិកាឆ្នាំ២០២១កន្លងទៅស្តីពីការបើកប្រទេសឡើងវិញលើគ្រប់វិស័យទើបរដ្ឋបាលខេត្តសម្រេចដាក់ឲ្យផ្សារនេះមានដំណើរការលក់ដូរ។

ដើម្បីជួយពន្លឺនការលក់ដូរក្នុងផ្សារក៍ដូចជាជួយសម្រួលដល់អាជីវករឯកឧត្តមបណ្ឌិតបានសម្រេចអនុញ្ញាតឲ្យអាជីវករប្រកបអាជីវកម្មដោយមិនគិតថ្លៃឈ្នួលរយៈពេល២ឆ្នាំគិតពីថ្ងៃដំណើរការផ្សារបន្ថែមពីនេះរដ្ឋបាលខេត្តទទួលបន្ទុកចំណាយលើភ្លើងបំភ្លឺសាធារណៈនិងការថែទាំផ្សេងៗ។

សូមជម្រាបថា៖ផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ) សាងសង់ក្នុងទុនទឹកប្រាក់ប្រមាណ០២លានដុល្លារលើផ្ទៃដី១៩៦២៨ម៉ែត្រក្រឡាស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសថារីនៃស្រុកមេមត់ដោយរួមមានការសាងសង់អគារតួផ្សារអគាររដ្ឋបាលផ្សារបង្គន់សាធារណៈឃ្លាំងស្តុកទំនិញសួនច្បារនិងទីតាំងចំណតយានយន្ត។មានតូបសរុបចំនួន៦៨តូបរួមមានតូបប្រភេទA 24តូបប្រភេទB 24តូបប្រភេទC 16តូបនិងប្រភេទD 4តូប៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com