ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ឯកឧត្តម ជា វណ្ណៈ ជំនួសឯកឧត្តម ជុំ ស ផ្លាស់ទៅខេត្តបាត់ដំបងវិញ => មហាជសូមសំណូមពរដល់ លោកឈឿន សុចិត្ត និងលោកគង់ សោភ័ណ្ឌ មេត្តាជួយទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់អនឡាញនៅក្នុងស្រុកល្វាឯមផងទាន។ => ឯកឧត្តម ជា សុផារ៉ា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ក្នុងខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ២មុឺននាក់ នៅក្រុង-ស្រុកចំនួន០៤ => គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លើការស្ថាបនាផ្លូវ ចំនួន ៤ គម្រោង ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ មានចំនួន៤ឃុំដូនតី ឃុំវាលម្លូរ ឃុំកណ្តោលជ្រុំ និង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់អគារធនធាន ១ខ្នង និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ => ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ អញ្ចើញសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងនគរបាល នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៧ និង៦១៥ => មុខសញ្ញាសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀន ចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចចំការស្វាយចន្ទីខាងក្រោយភូមិជ័យសុខសាន្ត ឃុំត្រពាំងព្រីង ស្រុកតំបែរ => ខេត្តត្បូងឃ្មុំ ប្រារពពិធីរំលឹកលឹកខួបអនុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ "សន្តិភាព សុខភាព និងសន្តិសុខការងារ" => ការប្រព្រឹត្តិអំពើពុករលួយដោយបើកចំហរ ក្រោមរួបភាពលុយទឹកតែ កំពុងបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ និងការខិតខំរបស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុកនៅខេត្តកំពង់ចាម => ក្រុងសួងកំពុងប្រែមុខមាត់ថ្មីបន្ទាប់ពីមានការកសាងនូវហេដ្ឋារចនាសម័ន្ធផ្សេងៗជាច្រើន ពិសេសផ្លូវថ្នល់ដោយប្រែក្លាយពីផ្លូវដី ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូ
0

ប្រធានអង្គការ (USAID)ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)លោកស្រីណែនស៊ីអ៊ីសលីកនាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិថ្មី(USAID) ប្រចាំនៅកម្ពុជាបានដឹកនាំប្រតិភូចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២២នេះ

ក្នុងជំនួបនៅសាលាខេត្តត្បូងឃ្មុំនាឳកាសនោះលោកស្រីណែនស៊ីអ៊ីសលីកបានជម្រាបជូនឯកឧត្តមបណ្ឌិតអភិបាលខេត្តថា  ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិUSAID ប្រចាំនៅកម្ពុជាបានសហការជាមួយដៃគូអនុវត្តកម្មវិធីផ្សេងៗជាច្រើនដែលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំង២៥ខេត្តក្រុង។

លោកស្រីបន្ថែមថាក្នុងនោះដោយផ្តោតលើការពង្រឹងសិទ្ធិមនុស្សនិងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យលើកកម្ពស់ផ្នែកសុខភាពនិងអាហារូបត្ថម្ភគាំទ្រការអប់រំនិងការអភិវឌ្ឍកុមារបង្កើនផលិតកម្មកសិកម្មនិងសន្តិសុខស្បៀងអភិរក្សព្រៃឈើនិងទីជម្រាលព្រមទាំងជួយកសិករនិងក្រុមគ្រួសារក្នុងការបន្ស៊ាំនិងកាត់បន្ថយនូវឥទ្ធិពលនៃគ្រោះធម្មជាតិ។

ជាការឆ្លើយតបឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិUSAID អនុវត្តការងារនៅខេត្តត្បូងឃ្មុំកន្លងទៅគឺផ្ដោតលើវិស័យសុខាភិបាលនិងអប់រំដែលមានមន្ទីរសុខាភិបាលខេត្តនិងមន្ទីអប់រំខេត្តតែងតែសហការអនុវត្តការងារបានយ៉ាងល្អអំពីសកម្មភាពការងារនិងការគាំទ្រគម្រោងជាពិសេសការពង្រឹងគុណភាពសេវាផ្នែកសុខាភិបាលដែលមានមន្ត្រីរបស់USAID នៅប្រចាំក្នុងមន្ទីរពេទ្យតែម្តង។

ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្តបានសំណូមពរអង្គការUSAID ពិចារណានិងបន្ត១អាណត្តិថ្មីបន្តទៀតដើម្បីរួមចំណែកជួយអភិវឌ្ឍខេត្តត្បូងឃ្មុំបន្ថែមទៀតឲ្យកាន់តែរីកចម្រើនទាំងវិស័យសុខាភិបាលខេត្តនិងវិស័យអប់រំផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com