ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ឯកឧត្តម ជា វណ្ណៈ ជំនួសឯកឧត្តម ជុំ ស ផ្លាស់ទៅខេត្តបាត់ដំបងវិញ => មហាជសូមសំណូមពរដល់ លោកឈឿន សុចិត្ត និងលោកគង់ សោភ័ណ្ឌ មេត្តាជួយទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់អនឡាញនៅក្នុងស្រុកល្វាឯមផងទាន។ => ឯកឧត្តម ជា សុផារ៉ា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ក្នុងខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ២មុឺននាក់ នៅក្រុង-ស្រុកចំនួន០៤ => គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លើការស្ថាបនាផ្លូវ ចំនួន ៤ គម្រោង ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ មានចំនួន៤ឃុំដូនតី ឃុំវាលម្លូរ ឃុំកណ្តោលជ្រុំ និង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់អគារធនធាន ១ខ្នង និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ => ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ អញ្ចើញសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងនគរបាល នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៧ និង៦១៥ => មុខសញ្ញាសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀន ចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចចំការស្វាយចន្ទីខាងក្រោយភូមិជ័យសុខសាន្ត ឃុំត្រពាំងព្រីង ស្រុកតំបែរ => ខេត្តត្បូងឃ្មុំ ប្រារពពិធីរំលឹកលឹកខួបអនុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ "សន្តិភាព សុខភាព និងសន្តិសុខការងារ" => ការប្រព្រឹត្តិអំពើពុករលួយដោយបើកចំហរ ក្រោមរួបភាពលុយទឹកតែ កំពុងបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ និងការខិតខំរបស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុកនៅខេត្តកំពង់ចាម => ក្រុងសួងកំពុងប្រែមុខមាត់ថ្មីបន្ទាប់ពីមានការកសាងនូវហេដ្ឋារចនាសម័ន្ធផ្សេងៗជាច្រើន ពិសេសផ្លូវថ្នល់ដោយប្រែក្លាយពីផ្លូវដី ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូ
0

ឧបនាយករដ្ឋមន្ត្រី ជា សុ ផារ៉ា សំណេះសំណាលផ្តល់ថវិកាលើកទឹកចិត្តសិស្សប្រលងជាប់បាក់ឌុបមកពី០៤ស្រុក ក្នុងខេត្តត្បូងឃ្មុំ ចំនួន១៥៦០នាក់ ខណៈសិស្សជាប់និទ្ទេសA ៣៨នាក់ ក្នុងម្នាក់ទទួលបាន៥០០ដុល្លា

ត្បូងឃ្មុំ)នាព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២២នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ារដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងារចុះជួយស្រុកត្បូងឃ្មុំមេមត់ក្រូចឆ្មារនិងក្រុងសួងខេត្តត្បូងឃ្មុំអញ្ជើញសំណេះសំណាលផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុបសម័យប្រឡងឆ្នាំ២០២១មកពីស្រុកក្រុងចំនួន០៤គឺស្រុកត្បូងឃ្មុំស្រុកមេមត់ស្រុកក្រូចឆ្មារនិងក្រុងសួងសរុបចំនួន១៥៦០នាក់នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ។

ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងក្រុមការងារចុះជួយខេត្តឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនាយកនាយករងសាលាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលប្រឡងជាប់។

សូមជម្រាបថាសិស្សនិទ្ទេសA ចំនួន៣៨នាក់ដែលទទួលថវិកាជាកាដូលើកទឹកចិត្តនាពេលនេះគឺមកពីចំនួន០៤ស្រុកប៉ុណ្ណោះខណៈទូទាំងខេត្តត្បូងឃ្មុំជាប់និទ្ទេសAមានចំនួន៥៤នាក់និងជាប់ជាស្ថាពរសរុប២៩៤៤នាក់។

មានប្រសាសន៍ទៅកាន់ប្អូនៗក្មួយៗនិងមាតាបិតាអាណាព្យាបាលសិស្សឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានសាទរចំពោះជោគជ័យក្នុងការខិតខំសិក្សានេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួនឯងផ្ទាល់ក៏ដូចជាក្រុមគ្រួសារនិងជាកិត្តិយសរបស់អាជ្ញាធរនៅក្នុងមូលដ្ឋានផងដែរដែលប្អូនៗក្មួយៗបានខិតខំរៀនសូត្ររហូតប្រឡងជាប់ពិសេសរហូតទទួលបាននិទ្ទេសA

នាឳកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានមានប្រសាសន៍ទៅកាន់ក្មួយៗទាំងអស់គ្នាដោយកោតសរសើរក្នុងការខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលផ្លែផ្កានាពេលនេះដែលជាការឆ្លងកាត់ការលំបាកជាច្រើនជាពិសេសឧបសគ្គនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩នៅទូទាំងពិភពលោកក៏ដូចជានៅកម្ពុជា។

ជាការឆ្លើយតបទៅនឹងកិច្ចខិតខំរបស់ក្មួយៗក្នុងនាមឯកឧត្តមជាអ្នកទទួលខុសត្រូវក្នុងស្រុកក្រុងទាំង០៤នេះក៏សូមចូលរួមអបអរសាទរនិងចូលរួមផ្ដល់ការលើកទឹកចិត្តនូវថវិកាមួយចំនួនដើម្បីក្មួយៗប្រើប្រាស់ឲ្យចំគោលដៅក្នុងអំឡុងពេលបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា។

ជាមួយគ្នានោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀតជាពិសេសក្រេបជញ្ជក់យកចំណេះដឹងក្នុងអំឡុងពេលបន្តការសិក្សានៅថ្នាក់កម្រិតឧត្ដមដើម្បីក្លាយខ្លួនជាកូនល្អយុវជនល្អនិងជាពលរដ្ឋល្អហើយយកចំណេះដឹងនិងសមត្ថភាពនោះចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិឲ្យកាន់តែរីកចំរើនទ្វេរឡើង។

ក្នុងឳកាសសំណេះសំណាលឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់:

និទ្ទេសAចំនួន៣៨នាក់ក្នុងម្នាក់៥០០ដុល្លា

និទ្ទេសB C D E ១៥២២នាក់ក្នុងម្នាក់១០០,០០០រៀល

ប្រធានការិយាល័យអប់រំស្រុកនាយកនាយិកាវិទ្យាល័យចំនួន១៩នាក់ក្នុងម្នាក់១០០ដុល្លា

និងអនុប្រធានការិយាល័យអប់រំស្រុកនាយកនាយករងវិទ្យាល័យ៣៤នាក់ក្នុងម្នាក់៥០ដុល្លាសរុបថវិកាទាំងអស់៥៩,៩៧២ដុល្លារ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com