ទាន់ហេតុការណ៍
មេឆ្នោត(កន្ទុយលេខយួន) ឈ្មោះ រស់ សុជាតា ហៅ ចែមុំ តែងតែពង្រាយ កូនកញ្រ្ចែង របស់ខ្លួនឲ្យជួលបើកជាតូបលក់ល្បែងកន្ទុយលេខយួន នៅកណ្តាលក្រុងកំពង់ចាម => ពិធីប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែមិថុនា និងលើកទិសដៅបន្ត... => រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ => សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា => ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈពេលខ្លី កក្រើកឡើងវិញហើយ មេឈ្មួញដ៏ល្បី ហូវ ជីវ៉ៃ ប្រចាំទិសឦសាន....! => អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋងាយរងគ្រោះចំនួន១៤១គ្រួសារ ក្នុងឃុំកក់ ស្រុកពញាក្រែក => សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀន ឱ្យទៅទទួលសេវាព្យាបាល និងស្ដារនីតិសម្បទា => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវអតីតយុទ្ធជនទាំងអស់បន្តចូលរួមថែរក្សា ការពារតម្លៃសន្តិភាព ដែលបងប្អូនតស៊ូរួមអាវុធជាមួយសម្ដេចតេជោ ហ៊ុន សែន ខិតខំយកមកបានដោយលំបាក => សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា => ទីតាំងប្រវត្តិសាស្ត្រទុំទាវ ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ បន្តរៀបចំអភិរក្ស និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ
0

ការប្រព្រឹត្តិអំពើពុករលួយដោយបើកចំហរ ក្រោមរួបភាពលុយទឹកតែ កំពុងបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ និងការខិតខំរបស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុកនៅខេត្តកំពង់ចាម

កំពង់ចាមមន្ត្រីពាក់ព័ន្ធមួយចំនួននិងក្រុមអ្នកម៉ៅការដេញថ្លៃជួសជុលស្ថាបនាផ្លូវក្នុងខេត្តកំពង់ចាមកំពុងប្រព្រឹត្តិអំពើពុករលួយដោយចំហរបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលដោយពួកគេបានយកថវិការជាតិក្រោមរូបភាពលុយទឹកតែមកចែកគ្នាខណៈថវិការទាំងនោះរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់អភិវឌ្ឍន៍ស្ថាបនាផ្លូវឃុំ/សង្កាត់បម្រើដល់ផលប្រយោជន៍ប្រចាំថ្ងៃរបស់បង្អូនប្រជាពលរដ្ឋប្រកបបររកស៊ីចិញ្ចឹមជីវិតជាក់ស្តែងនៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២២មានការដាក់ឳ្យដេញថ្លៃគម្រោងស្ថាបនាផ្លូវចំនួនខ្សែនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមដែលមានក្រុមហ៊ុនដេញចូលរួមដេញថ្លៃមិនក្រោម១០០ក្រុមហ៊ុននោះទេតែមួយចំនួនធំពួកគេគ្រាន់តែមកសំកុកចាំទាមទាលុយពីក្រុមហ៊ុនណាដែលដេញថ្ងៃបានតែប៉ុណ្ណោះ

ជុំវិញក្រុមមនុស្សដែលមកសំកុកចាំទាមទាលុយទឹកតែទាំងនោះត្រូវបានប្រភពច្បាស់ការបង្ហើបឳ្យដឹងថាគ្រប់អ្នកម៉ៅការដេញថ្លៃដែលមានបំណងចង់បានត្រូវតែចរចាជាមុនជាពួកគេដោយត្រូវតែដក់ភាគរយមកចែកឳ្យមនុស្សទាំងនោះបើមិនដូច្នេះទេគឺមិនអាចដេញថ្លៃបានដោយស្រួលឡើយពោលគឺពួកគេនឹងចូលអុកឡុកបង្ករភាពរញេរញ៉ៃពេញកម្មវិធីដេញថ្លៃជាក់ជាមិនខានហើយម្យ៉ាងទៀតពួកគេនឹងដាក់តម្លៃទាបរួចរត់ចោលតែម្តងដោយធ្វើយ៉ាងណាឳ្យការដេញថ្លៃមិនអាចដំណើរការទៅបានប្រភពខាងលើឳ្យដឹងទៀតថាក្រុមអ្នកម៉ៅការទាំងនោះមិនខ្វល់ពីផលប្រប្រយោជន៍របស់ប្រជាពលរដ្ឋនោះទេធ្វើយ៉ាងណាឳ្យតែពួកគេអាចយកប្រាក់របស់រដ្ឋមកចែកគ្នាបាន

ករណីខាងលើនេះអ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំផ្លឺពីប្រធានទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាមបានទេតែយ៉ាងណាសូមឯកឧត្តមអ៊ុនច័ន្ទដាអភិបាលនៃគណៈអភិបាលខេត្តមេត្តាពិនិត្យលទ្ធភាពអន្តរាគមន៍បំបាត់នូវការប្រព្រឹត្តិអំពើពុករលួយដោយបើចំហរក្រោមរូបភាពលុយទឹកតែរបស់ក្រុមអ្នកម៉ៅការខាងលើនេះផងព្រោះថាពួកគេកំពុងធ្វើឳ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្នាននិងម្យ៉ាងគឺបានបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលក្រោមការដឹករបស់សម្តេចតេជោដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីផលប្រយោជន៍សុខសុវត្ថិភាពសុខមាលភាពរបស់ប្រជាពលរដ្ឋ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com