ទាន់ហេតុការណ៍
មេឆ្នោត(កន្ទុយលេខយួន) ឈ្មោះ រស់ សុជាតា ហៅ ចែមុំ តែងតែពង្រាយ កូនកញ្រ្ចែង របស់ខ្លួនឲ្យជួលបើកជាតូបលក់ល្បែងកន្ទុយលេខយួន នៅកណ្តាលក្រុងកំពង់ចាម => ពិធីប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែមិថុនា និងលើកទិសដៅបន្ត... => រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ => សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា => ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈពេលខ្លី កក្រើកឡើងវិញហើយ មេឈ្មួញដ៏ល្បី ហូវ ជីវ៉ៃ ប្រចាំទិសឦសាន....! => អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋងាយរងគ្រោះចំនួន១៤១គ្រួសារ ក្នុងឃុំកក់ ស្រុកពញាក្រែក => សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀន ឱ្យទៅទទួលសេវាព្យាបាល និងស្ដារនីតិសម្បទា => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវអតីតយុទ្ធជនទាំងអស់បន្តចូលរួមថែរក្សា ការពារតម្លៃសន្តិភាព ដែលបងប្អូនតស៊ូរួមអាវុធជាមួយសម្ដេចតេជោ ហ៊ុន សែន ខិតខំយកមកបានដោយលំបាក => សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា => ទីតាំងប្រវត្តិសាស្ត្រទុំទាវ ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ បន្តរៀបចំអភិរក្ស និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ
0

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់អគារធនធាន ១ខ្នង និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)នៅព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនធាន១ខ្នងកម្ពស់២ជាន់មាន១០បន្ទប់និងសមិទ្ធផលនានាក្នុងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពរវ័នជំនីកស្ថិតក្នុងភូមិស្វាយដំណាក់ឃុំជំនីកស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្រុកឃុំអភិបាលរងខេត្តសមាជិកក្រុមប្រឹក្សាខេត្តមន្ទីរអង្គភាពនិងស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានសមាគមន៍នានាលោកគ្រូអ្នកគ្រូសិស្សានុសិស្សកាយរិទ្ធយុវជនកាកបាទក្រហម...និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នាឳកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ពាក់ព័ន្ធនឹងស្ថានភាពភូមិសាស្ត្រទូទាំងខេត្តដំណាំដាំដុះកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលខេត្តសម្រេចបានពិសេសរបាយករណ៍សាងសង់សមិទ្ធិលនានាដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

មានប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតបានសូមអបអរសាទរចំពោះសមិទ្ធផលដែលកើតមានទ្បើងជាបន្តបន្ទាប់នៅក្នុងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីកហើយសំណង់អគារនិងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំទាំងនេះនឹងស្ថិតស្ថេរនៅគង់វង្សយូរអង្វែងតជំនាន់ជាប្រយោជន៍ក្នុងការបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឱ្យមានអនាគតរុងរឿងខ្ពង់ខ្ពស់គ្រប់ៗគ្នា។

ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតបានលើកឡើងថានៅក្នុងវិស័យអប់រំក្រៅពីរាជរដ្ឋាភិបាលមានតួអង្គបីសំខាន់គឺទី១៖មាតាបិតាអាណាព្យាបាលជាអ្នកមានគុណូបការៈក្នុងការផ្គត់ផ្គង់ទំនុកបម្រុងគ្រប់បែបយ៉ាងឱ្យកូនចៅរបស់ខ្លួនបានរៀនសូត្រខ្ពង់ខ្ពស់និងការអប់រំណែនាំឱ្យមានសីលធម៌និងចរិយាសម្បត្តិល្អ, ទី២៖លោកគ្រូអ្នកគ្រូដែលបានខិតខំប្រឹងប្រែងយកអស់សមត្ថភាពនិងលទ្ធភាពក្នុងការអប់រំបង្ហាត់បង្រៀនកុលបុត្រកុលធីតាឱ្យទទួលបានពុទ្ធិជ្រៅជ្រះក្លាយខ្លួនជាបញ្ញាវ័ន្តនិងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមគ្រួសារនិងសង្គមជាតិទាំងមូលនិងទី៣៖សិស្សានុសិស្សគ្រប់រូបដែលជាទំពាំងស្នងឫស្សីពោរពេញចំណេះដឹងជំនាញនិងគុណធម៌ជាមួយនឹងភាពអំណត់អត់ធន់ក្នុងការសិក្សារៀនសូត្រក៏ដូចជាការចូលរួមក្នុងកិច្ចការសង្គមនានាស័ក្តិសមជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

ទន្ទឹមនឹងនេះដែរឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតសូមអរគុណប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មាក៏ដូចជានៅទូទាំងខេត្តត្បូងឃ្មុំដែលតែងតែគាំទ្រនិងផ្តល់ទំនុកចិត្តលើសម្តេចតេជោនិងគណបក្សប្រជាជនកម្ពុជាតរៀងមកជាពិសេសការផ្តល់យុត្តិធម៌ចំពោះសច្ចភាពនិងការខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំគណបក្សនិងក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងសេចក្តីសុខសាន្តនិងមានជីវភាពរុងរឿង៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com