ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគា៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកងកម្លាំងនគរបាលបន្តចុះជួយអន្តរាគមន៍រុះរើផ្ទះ_បងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនឹងការបាក់ស្រុតផ្ទះចូលទន្លេ_និងបានពិនិត្យស្ថានភាពទឹកទន្លេមេគង្គកំពុងហក់ឡើងខ្ពស់ => សម្តេចតេជោ ហ៊ុនសែន ផ្តល់ស្រូវពូជជាង៥៦តោន ដល់កសិករគោលដៅចំនួន៧៥២គ្រួសារ ដែលរងការខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => ក្រុមគ្រូពេទ្យអង្គការបេះដូងជប៉ុន សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ពិនិត្យ ពិគ្រោះជំងឺ និងព្យាបាលវះកាត់ដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋនៅស្រុកក្រូចឆ្មារនិងប្រជាពលរដ្ឋនៅស្រុកជុំវិញ => សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ => ពលរដ្ឋនាំគ្នាដាក់ការសង្ស័យ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ជាអ្នកកាងបទល្មើសល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងនៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ហើយមើលទៅ បានគ្មាន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានចុះធ្វើការបង្រ្កាប! => ឧត្តមសេនីយ៍ ឯម កុសល និង ក្រុមគ្រួសាររួមនិងកងកម្លាំងនៃស្នងការដ្ឋាន នាំយកទេយ្យទានប្រគេនដល់សង្ឃគង់ចាំព្រះវស្សានៅវត្តទួលសំបួរ ស្រុកស្ទឹងត្រង់ => ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពីរ ស្រុក​ពេជ្រ​ចិន្តា និង​ស្រុក​កោះ​ញែក​ឆ្លងកាត់​តាម​ច្រក​ដាក់​ដាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹក​គ្រេង​ដោយ​គ្មាន​ការទប់ស្កាត់ => ក្នុងរយៈពេល៦ខែ ខេត្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនមុនដំបូងគេ ក្រោមការគាំទ្រគម្រោងសម្អាតមីនពីសំណាក់ សម្តេចតេជោ ហ៊ុន សែន => តើលោក សាំ ហេង អធិការស្រុកត្បូងឃ្មុំ ហ៊ានបង្រ្កាបនិងទប់ស្កាត់ ល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងតែរីកដូចផ្សិតក្នុងស្រុកត្បូងឃ្មុំដែររឺទេ => ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដុតកម្ទេចចោលគ្រឿងញៀន ដែលប្រមូលបានពីការបង្ក្រាបបទល្មើសក្នុងខេត្តចំនួន០៣
0

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា

(ត្បូងឃ្មុំ) ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីសូត្រមន្ត រាប់បាតនិងប្រគេនទេយ្យទានព្រះសង្ឃ ដែលជាព្រះគ្រូចៅអធិការនៅតាមបណ្តាវត្តក្នុងខេត្ត ប្រព្រឹត្តទៅនៅសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ស្ថិតនៅ ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក វង វ៉ាន់នី នាយកប្រតិបត្តិលោកលោកស្រី សមាជិក សមាជិកាសាខា យុវជនកាកបាទក្រហមខេត្ត យាយជីតាជី និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឆ្លៀតក្នុងឱកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកងកម្លាំងប្រដាប់អាវុធទាំងបី សាខាកាកបាទក្រហមខេត្ត មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្រ្តទូទាំងខេត្តត្បូងឃ្មុំ ក៏សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សាការពារ និងប្រោះព្រំសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជ សុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីបានប្រារព្ធពិធីសូត្រមន្ត រាប់បាត និងប្រគេនទេយ្យទានព្រះសង្ឃ ទៅតាមទំនៀមទម្លាប់ប្រពៃណីរួចមក គណៈអធិបតីបានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់តាជី យាយជី ក្នុងម្នាក់ ទទួលបានសារ៉ុង១ និងថវិកាមួយចំនួនផងដែរ

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com