ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគា៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកងកម្លាំងនគរបាលបន្តចុះជួយអន្តរាគមន៍រុះរើផ្ទះ_បងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនឹងការបាក់ស្រុតផ្ទះចូលទន្លេ_និងបានពិនិត្យស្ថានភាពទឹកទន្លេមេគង្គកំពុងហក់ឡើងខ្ពស់ => សម្តេចតេជោ ហ៊ុនសែន ផ្តល់ស្រូវពូជជាង៥៦តោន ដល់កសិករគោលដៅចំនួន៧៥២គ្រួសារ ដែលរងការខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => ក្រុមគ្រូពេទ្យអង្គការបេះដូងជប៉ុន សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ពិនិត្យ ពិគ្រោះជំងឺ និងព្យាបាលវះកាត់ដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋនៅស្រុកក្រូចឆ្មារនិងប្រជាពលរដ្ឋនៅស្រុកជុំវិញ => សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ => ពលរដ្ឋនាំគ្នាដាក់ការសង្ស័យ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ជាអ្នកកាងបទល្មើសល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងនៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ហើយមើលទៅ បានគ្មាន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានចុះធ្វើការបង្រ្កាប! => ឧត្តមសេនីយ៍ ឯម កុសល និង ក្រុមគ្រួសាររួមនិងកងកម្លាំងនៃស្នងការដ្ឋាន នាំយកទេយ្យទានប្រគេនដល់សង្ឃគង់ចាំព្រះវស្សានៅវត្តទួលសំបួរ ស្រុកស្ទឹងត្រង់ => ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពីរ ស្រុក​ពេជ្រ​ចិន្តា និង​ស្រុក​កោះ​ញែក​ឆ្លងកាត់​តាម​ច្រក​ដាក់​ដាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹក​គ្រេង​ដោយ​គ្មាន​ការទប់ស្កាត់ => ក្នុងរយៈពេល៦ខែ ខេត្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនមុនដំបូងគេ ក្រោមការគាំទ្រគម្រោងសម្អាតមីនពីសំណាក់ សម្តេចតេជោ ហ៊ុន សែន => តើលោក សាំ ហេង អធិការស្រុកត្បូងឃ្មុំ ហ៊ានបង្រ្កាបនិងទប់ស្កាត់ ល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងតែរីកដូចផ្សិតក្នុងស្រុកត្បូងឃ្មុំដែររឺទេ => ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដុតកម្ទេចចោលគ្រឿងញៀន ដែលប្រមូលបានពីការបង្ក្រាបបទល្មើសក្នុងខេត្តចំនួន០៣
0

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវអតីតយុទ្ធជនទាំងអស់បន្តចូលរួមថែរក្សា ការពារតម្លៃសន្តិភាព ដែលបងប្អូនតស៊ូរួមអាវុធជាមួយសម្ដេចតេជោ ហ៊ុន សែន ខិតខំយកមកបានដោយលំបាក

(ត្បូងឃ្មុំ) ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីតយុទ្ធជន ក្នុងឳកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនាឆ្នាំ២០២២។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានគណកម្មាធិការសមាគមអតីយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ព្រមទាំងប្រធានមន្ទី អង្គភាពជុំវិញខេត្ត ស្នងការរង អធិការអធិការរង ក្រុង/ស្រុក មេប៉ុស្តិ៍ ព្រមទាំងប្អូនអតីតយុទ្ធជនសរុបប្រមាណជាង ៤០០នាក់ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តត្បុងឃ្មុំ

នាឱកាសនោះ ឯកឧត្តម អ៊ុន លំអង អនុប្រធានប្រចាំការសមាគមអតីយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បានបង្ហាញជូននូវរបាយការណ៍សកម្មភាពនានា ដែលសមាគមខេត្ត បានអនុវត្តន៍នាពេលកន្លងមក។

ឯកឧត្តមឧត្តមសេនីយ៍ ម៉ុន មាគ៌ា ប្រធានគណកម្មាធិការសមាគមអតីយុទ្ធជនកម្ពុជាខេត្ត ក៏បានឡើងអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី១៥ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ ឲ្យបងប្អូនអតីតយុទ្ធជន និងសាច់ញាតិបងប្អូនទាំងអស់បានយល់ជ្រួតជ្រាបនូវអត្ថន័យដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនសមាជិកអតីតយុទ្ធជន និងសាច់ញាតិទាំងអស់ គឺសម្ដេចទាំងទ្វេ មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជននោះទេ ហើយសម្តេចតេជោនឹកឃើញជានិច្ច ចំពោះអតីតកាលដែលធ្លាប់ប្រកៀកស្មារួមអាវុធជាមួយគ្នា ជាពិសេសម្តេចក៏ជាជនពិការដោយសារសង្គ្រាមម្នាក់ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៏លើកឡើងថា ដោយសារគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចប់សង្រ្គាមទាំងស្រុង ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ជាស្ថាបនិកសន្តិភាព ហើយអ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ប្រជាពលរដ្ឋរបស់យើងទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុនេះទើបយើងត្រូវអរគុណសន្តិភាព និងអរគុណនយោបាយឈ្នះឈ្នះ។

បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ឲ្យបានល្អប្រសើរជាបន្តបន្ទាប់។

ទន្ទឹមនេះ ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងអំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជារបស់យើង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទៀតនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានយកចិត្តទុកដាក់ ថែរក្សាដល់អតីតយុទ្ធជនរបស់យើងផងដែរក្នុងរយៈកាលកន្លងទៅនេះ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអំពាវនាវដល់បងប្អូន សមាជិកអតីតយុទ្ធជនកម្ពុជាទាំងអស់ សូមបន្តទៅទទួលយកវ៉ាក់សាំងបង្ការកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា និងត្រូវតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ដើម្បីអោយប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និង កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខគ្រប់វិស័យបន្ថែមទៀត៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com