ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគា៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកងកម្លាំងនគរបាលបន្តចុះជួយអន្តរាគមន៍រុះរើផ្ទះ_បងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនឹងការបាក់ស្រុតផ្ទះចូលទន្លេ_និងបានពិនិត្យស្ថានភាពទឹកទន្លេមេគង្គកំពុងហក់ឡើងខ្ពស់ => សម្តេចតេជោ ហ៊ុនសែន ផ្តល់ស្រូវពូជជាង៥៦តោន ដល់កសិករគោលដៅចំនួន៧៥២គ្រួសារ ដែលរងការខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => ក្រុមគ្រូពេទ្យអង្គការបេះដូងជប៉ុន សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ពិនិត្យ ពិគ្រោះជំងឺ និងព្យាបាលវះកាត់ដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋនៅស្រុកក្រូចឆ្មារនិងប្រជាពលរដ្ឋនៅស្រុកជុំវិញ => សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ => ពលរដ្ឋនាំគ្នាដាក់ការសង្ស័យ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ជាអ្នកកាងបទល្មើសល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងនៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ហើយមើលទៅ បានគ្មាន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានចុះធ្វើការបង្រ្កាប! => ឧត្តមសេនីយ៍ ឯម កុសល និង ក្រុមគ្រួសាររួមនិងកងកម្លាំងនៃស្នងការដ្ឋាន នាំយកទេយ្យទានប្រគេនដល់សង្ឃគង់ចាំព្រះវស្សានៅវត្តទួលសំបួរ ស្រុកស្ទឹងត្រង់ => ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពីរ ស្រុក​ពេជ្រ​ចិន្តា និង​ស្រុក​កោះ​ញែក​ឆ្លងកាត់​តាម​ច្រក​ដាក់​ដាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹក​គ្រេង​ដោយ​គ្មាន​ការទប់ស្កាត់ => ក្នុងរយៈពេល៦ខែ ខេត្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនមុនដំបូងគេ ក្រោមការគាំទ្រគម្រោងសម្អាតមីនពីសំណាក់ សម្តេចតេជោ ហ៊ុន សែន => តើលោក សាំ ហេង អធិការស្រុកត្បូងឃ្មុំ ហ៊ានបង្រ្កាបនិងទប់ស្កាត់ ល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងតែរីកដូចផ្សិតក្នុងស្រុកត្បូងឃ្មុំដែររឺទេ => ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដុតកម្ទេចចោលគ្រឿងញៀន ដែលប្រមូលបានពីការបង្ក្រាបបទល្មើសក្នុងខេត្តចំនួន០៣
0

អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋងាយរងគ្រោះចំនួន១៤១គ្រួសារ ក្នុងឃុំកក់ ស្រុកពញាក្រែក

ត្បូងឃ្មុំ) នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានបន្តនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៤១គ្រួសារ និងប្រគល់ផ្ទះ២ខ្នង ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកក្រហមខេត្តត្បូងឃ្មុំ ក្នុងនោះក៏បានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមស្រុក យុវជនកាកបាទក្រហម អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើការសួរសុខទុក្ខ ដោយក្តីបារម្ភនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងបាននាំយកអំណោយមួយចំនួន ដើម្បីជួយសម្រាលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។

ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ តែងតែខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះជាបន្តទៀត ដោយត្រូវទៅបោះឆ្នោតសកលខាងមុខនេះឲ្យបានគ្រប់ៗគ្នាគាំទ្រសម្តេចជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យលើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនធំ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានបន្តអំពាវនាវឲ្យពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញដោយឥតគិតថ្លៃ អោយបានគ្រប់ៗគ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល និងឈានទៅលុបបំបាត់ជំងឺនេះផងដែរ។

គូសបញ្ជាក់ថា អំណោយមុស្សធម៍ដែលប្រគល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៤១គ្រួសារ នាឱកាសនោះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម  ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ  ត្រីខ១យួរ មី១កេស និងថវិកាមួយចំនួន ដែលបានធ្វើឡើងនៅចំនួន០៣ទីតាំងផ្សេងគ្នា រួមមាន នៅបរិវេណវត្តមុនីរង្សជីមាន់ ក្នុងឃុំកក់ ចំនួន១១១គ្រួសារ នៅភូមិកន្សោមសត្វ ក្នុងឃុំកក់ចំនួន២០គ្រួសារ និងនៅភូមិត្រពាំងស្ទៀង ឃុំកក់ ស្រុកពញាក្រែក មានចំនួន១០គ្រួសារ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com