ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគា៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកងកម្លាំងនគរបាលបន្តចុះជួយអន្តរាគមន៍រុះរើផ្ទះ_បងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនឹងការបាក់ស្រុតផ្ទះចូលទន្លេ_និងបានពិនិត្យស្ថានភាពទឹកទន្លេមេគង្គកំពុងហក់ឡើងខ្ពស់ => សម្តេចតេជោ ហ៊ុនសែន ផ្តល់ស្រូវពូជជាង៥៦តោន ដល់កសិករគោលដៅចំនួន៧៥២គ្រួសារ ដែលរងការខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => ក្រុមគ្រូពេទ្យអង្គការបេះដូងជប៉ុន សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ពិនិត្យ ពិគ្រោះជំងឺ និងព្យាបាលវះកាត់ដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋនៅស្រុកក្រូចឆ្មារនិងប្រជាពលរដ្ឋនៅស្រុកជុំវិញ => សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ => ពលរដ្ឋនាំគ្នាដាក់ការសង្ស័យ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ជាអ្នកកាងបទល្មើសល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងនៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ហើយមើលទៅ បានគ្មាន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានចុះធ្វើការបង្រ្កាប! => ឧត្តមសេនីយ៍ ឯម កុសល និង ក្រុមគ្រួសាររួមនិងកងកម្លាំងនៃស្នងការដ្ឋាន នាំយកទេយ្យទានប្រគេនដល់សង្ឃគង់ចាំព្រះវស្សានៅវត្តទួលសំបួរ ស្រុកស្ទឹងត្រង់ => ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពីរ ស្រុក​ពេជ្រ​ចិន្តា និង​ស្រុក​កោះ​ញែក​ឆ្លងកាត់​តាម​ច្រក​ដាក់​ដាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹក​គ្រេង​ដោយ​គ្មាន​ការទប់ស្កាត់ => ក្នុងរយៈពេល៦ខែ ខេត្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនមុនដំបូងគេ ក្រោមការគាំទ្រគម្រោងសម្អាតមីនពីសំណាក់ សម្តេចតេជោ ហ៊ុន សែន => តើលោក សាំ ហេង អធិការស្រុកត្បូងឃ្មុំ ហ៊ានបង្រ្កាបនិងទប់ស្កាត់ ល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងតែរីកដូចផ្សិតក្នុងស្រុកត្បូងឃ្មុំដែររឺទេ => ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដុតកម្ទេចចោលគ្រឿងញៀន ដែលប្រមូលបានពីការបង្ក្រាបបទល្មើសក្នុងខេត្តចំនួន០៣
0

ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈពេលខ្លី កក្រើកឡើងវិញហើយ មេឈ្មួញដ៏ល្បី ហូវ ជីវ៉ៃ ប្រចាំទិសឦសាន….!

ខេត្តរតនគិរី ស្រុកលំផាត់ ឃុំជ័យឧត្ដម ចំណុចអូរល្ពាក់គីឡូលេខ243 ស្រុកលំផាត់ជាប់ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរីជនបំផ្លាញព្រៃឈើឈ្មោះហូវ ជីវ៉ៃ ពិតជាខ្លាំងមែនផ្អាកតែមួយរយៈខ្លីឥឡូវរបួសចាស់រើឡើងវិញហើយ ទោះជាមានការទប់ស្កាត់បង្ក្រាបពីមន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើមន្ត្រីអភិរក្សព្រៃឈើ មន្ត្រីបរិស្ថាន កងរាជអាវុធហត្ថ យ៉ាងណាក៏ដោយឧក្រិដ្ធជនជើងខ្លាំងរូបនេះគឺផ្អាកដំណើរការមិនបានប៉ុន្មានថ្ងៃទេគឺបានតែមួយចម្អិនកំពឹសតែប៉ុណ្ណោះឥឡូវជំងឺចាស់រើឡើងវិញហើយ

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពយើងខ្ញុំថាមេឈ្មួញដ៏ល្បីឈ្មោះប្រចាំភូមិភាគឦសាន ឈ្មោះ ហូវ ជីវ៉ៃ បានធ្វើសកម្មភាពកាប់យកអនុផលព្រៃឈើដែលជាព្រៃអភិរក្សនៅចំណុច អូរល្ពាក់ ឃុំជ័យឧត្តមស្រុកលំផាត់  ខេត្តរតនគិរី ព្រំប្រទល់ជាប់ ស្រុកកោះញែកខេត្តមណ្ឌលគិរី ស្ថិតក្នុង គីឡូម៉ែត្រលេខ 243 ស្រុកលំផាត់ដឹកជញ្ជូនយកទៅលាក់ក្នុងក្រុមហ៊ុនចំការចេកដើម្បី ដឹកជញ្ញូនបន្តទៅលក់នៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវខេត្តរតនគិរី។

ហើយចំណុចអូរល្ពាក់ដែលឧក្រិដ្ឋជនកាប់ប្រមូលអនុផលព្រៃឈើដោយគេដឹងថាជាព្រៃអភិរក្សហើយមេឈ្មួញរូបនេះបានដាក់គូកនជាមេកាមើលកម្មករនៅចំណុចនោះមាន (ឈ្មោះម៉ាប់) ជាអ្នកមើលការខុសត្រូវកាប់ឈើនិងដឹកជញ្ជូនអនុផលព្រៃឈើឆ្ពោះទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ ដើម្បីលក់យកលុយដាក់ហោរប៉ាវនិងចែកដល់មន្ត្រីពុករលួយជាច្រើននាក់ទៀត

សូមអស់លោកជួយអន្តរាគមន៍ដាក់កម្លាំងអធិការកិច្ចចំរុះចុះបង្ក្រាបជាបន្ទាន់បើសង្ឃឹមលើមន្ត្រីកូនចៅថ្នាក់ក្រោមប្រចាំនៅតំបន់មូលដ្ឋាននេះកំពុងតែត្រូវថ្នាំសណ្តំរបស់ឧក្រិតជនមេឈ្មួញឈើដ៏ល្បីហូវ ជីវ៉ៃនេះអស់ហើយ។

អាស្រ័យហេតុនេះសូមអស់លោកជំនាញមន្ត្រីកំពូលៗក្នុងជួររាជរដ្ឋាភិបាលមេត្តាជ្រាបនិងចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់បទល្មើសនេះ បើពុំដូច្នោះទេព្រៃឈើអភិរក្សនៅតំបន់ស្រុកលំផាត់ជាប់ព្រំប្រទល់ស្រុកកោះញែកដែលស្ថិតនៅលើផ្លូវជាតិលេខ76នេះនិងរលាយវិនាសសាបសូន្យអស់ជាពុំខាន៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com