ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគា៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកងកម្លាំងនគរបាលបន្តចុះជួយអន្តរាគមន៍រុះរើផ្ទះ_បងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនឹងការបាក់ស្រុតផ្ទះចូលទន្លេ_និងបានពិនិត្យស្ថានភាពទឹកទន្លេមេគង្គកំពុងហក់ឡើងខ្ពស់ => សម្តេចតេជោ ហ៊ុនសែន ផ្តល់ស្រូវពូជជាង៥៦តោន ដល់កសិករគោលដៅចំនួន៧៥២គ្រួសារ ដែលរងការខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ => ក្រុមគ្រូពេទ្យអង្គការបេះដូងជប៉ុន សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ពិនិត្យ ពិគ្រោះជំងឺ និងព្យាបាលវះកាត់ដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋនៅស្រុកក្រូចឆ្មារនិងប្រជាពលរដ្ឋនៅស្រុកជុំវិញ => សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ => ពលរដ្ឋនាំគ្នាដាក់ការសង្ស័យ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ជាអ្នកកាងបទល្មើសល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងនៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ហើយមើលទៅ បានគ្មាន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានចុះធ្វើការបង្រ្កាប! => ឧត្តមសេនីយ៍ ឯម កុសល និង ក្រុមគ្រួសាររួមនិងកងកម្លាំងនៃស្នងការដ្ឋាន នាំយកទេយ្យទានប្រគេនដល់សង្ឃគង់ចាំព្រះវស្សានៅវត្តទួលសំបួរ ស្រុកស្ទឹងត្រង់ => ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពីរ ស្រុក​ពេជ្រ​ចិន្តា និង​ស្រុក​កោះ​ញែក​ឆ្លងកាត់​តាម​ច្រក​ដាក់​ដាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹក​គ្រេង​ដោយ​គ្មាន​ការទប់ស្កាត់ => ក្នុងរយៈពេល៦ខែ ខេត្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនមុនដំបូងគេ ក្រោមការគាំទ្រគម្រោងសម្អាតមីនពីសំណាក់ សម្តេចតេជោ ហ៊ុន សែន => តើលោក សាំ ហេង អធិការស្រុកត្បូងឃ្មុំ ហ៊ានបង្រ្កាបនិងទប់ស្កាត់ ល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងតែរីកដូចផ្សិតក្នុងស្រុកត្បូងឃ្មុំដែររឺទេ => ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដុតកម្ទេចចោលគ្រឿងញៀន ដែលប្រមូលបានពីការបង្ក្រាបបទល្មើសក្នុងខេត្តចំនួន០៣
0

មេឆ្នោត(កន្ទុយលេខយួន) ឈ្មោះ រស់ សុជាតា ហៅ ចែមុំ តែងតែពង្រាយ កូនកញ្រ្ចែង របស់ខ្លួនឲ្យជួលបើកជាតូបលក់ល្បែងកន្ទុយលេខយួន នៅកណ្តាលក្រុងកំពង់ចាម

ខេត្តកំពង់ចាម៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅកណ្តាលក្រុងកំពង់ចាម ! មិនត្រឹមមានមោទនភាពនិងមុខរបរខុសច្បាប់របស់ខ្លួន ដែលសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម និង កងរាជអាវុធហត្ថ មិនទាន់ហ៊ានបង្រ្កាបប៉ុណ្ណោះទេ ឥឡូវនេះថៅកែឬមេល្បែងសុីសង កន្ទុយលេខយួន ឈ្មោះ រស់ សុជាតា ហៅ ចែមុំ បានប្រាប់ទៅកូនកញ្រែ្ចងកត់ឆ្នោតយួនជាច្រើននាក់របស់ខ្លួនថា ឲ្យកត់និងដើលក់ឆ្នោតម៉ាសេរីទៅសូមកុំខ្លាចព្រោះរូបគេមានខ្សែរធំណាស់គ្មានសមត្ថកិច្ចណាហ៊ានធ្វើអីរូបគេបានឡើយ ។ចំណែកកូនកញ្រ្ចែងរបស់មេឆ្នោតដុះស្លែខាងលើ ក៏បានអួតអាងដូចមេគេថា គ្មាន នណាហ៊ានចាប់មេគេនោះទេព្រោះមេគេមានខ្សែរធំ ជាខ្នងបង្អែកចាំកាងនូវមុខរបរខុសច្បាប់នេះ

ប្រភពបានបញ្ជាក់ទៀតថា សព្វថ្ងៃ និងជាយូណាស់មកហើយ ថៅកែឬមេឆ្នោត(កន្ទុយលេខយួន) ឈ្មោះ រស់ សុជាតា ហៅ ចែមុំតែងតែពង្រាយ កូនកញ្រ្ចែង របស់ខ្លួនឲ្យជួលបើកជាតូបលក់ល្បែងកន្ទុយលេខយួន នៅកណ្តាលក្រុងកំពង់ចាម និងនៅតាមមូលដ្ឋាន ទីផ្សារ ទីប្រជុំជន ស្ទើរគ្រប់ស្រុក ក្រុងទូទាំងខេត្តទាំងពីរ(កំពង់ចាម_ត្បូងឃ្មុំ) ប៉ុន្តែសម្មត្ថកិច្ចខេត្តកំពង់ចាមមិនបង្រ្កាប រឺឃាត់ខ្លួនថៅកែឆ្នោតនេះទេ ។ភាពអសកម្មនិងភាពមិនប្រកតីរបស់សម្មត្ថកិច្ចខេត្តកំពង់ចាម ខាងលើ ត្រូវបានមជ្ឈដ្ឋានប្រពលរដ្ឋរិះគន់ថា ជាចេតនា ដុតឲ្យខ្លោចរោចឲ្យឆៅ និងសង្ស័យដើម្បីលាភសក្ការៈ

ព្រោះជាក់ស្តែងប្រជាពលរដ្ឋបានប្រាប់និងចង្អុលបង្ហាញជូនសម្មត្ថកិច្ចខេត្តកំពង់ចាមថា បើចង់លុបបំបាត់ល្បែងសុីសង កន្ទុយលេខដែលអាចនាំឲ្យកើតមាននូវភាពអសន្តិសុខ ក្នុងមូលដ្ឋាន ដោយសារចាញ់ល្បែង មិនបាច់ទៅចាប់បង្ក្រាបឯណាឆ្ងាយទេ គឺនៅក្បែរឃ្លៀករបស់សម្មត្ថកិច្ចនិងចំហទៀត ផងព្រោះមេឆ្នោតដះុស្លែខាងលើ សព្វថ្ងៃកំពុងតែពង្រាយកូនកញ្ច្រែង បើកជាតូបលក់ដូចផ្សាត្រីបន្លែទៅហើយ ។សូមបញ្ជាក់ថា រស់ សុជាតា ហៅ ចែមុំ ជាមេឆ្នោត ដែលគេដឹងថា ជាអ្នកមានឥទ្ធិពលយ៉ាងខ្លាំង ពេលនេះកំពុងទទួលប្រជាប្រិយភាពក្នុងការកើបលុយរាប់រយលានរៀលក្នុងមួយថ្ងៃៗពីពលរដ្ឋដែលញៀននឹងល្បែងកន្ទុយលេខនេះ(ឆ្នោតយួន)

ការបើកលេងដោយគ្មានការបង្រ្កាបយ៉ាងគគ្រឹកគគ្រេងដូចផ្សារត្រី បន្លែ របស់មេល្បែងកន្ទុយលេខ ឈ្មោះ រស់ សុជាតា ហៅ ចែមុំខាងលើ ដែលមិនញញើតនិងសម្មត្ថកិច្ចនេះ វាបង្កឲ្យមានការព្រួយបារម្ភ យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ស្ថានភាពនេះអាចនឹងអាចជាមូលហេតុ ដែលនាំឱ្យមានការទាស់ទែងបែកបាក់គ្រួសារ និងអំពើអសន្តិសុខ កើតចោរលួច ឆក់ប្លន់។ទាក់ទងនិងសកម្មភាពរបស់មេឆ្នោតដុះស្លែខាងលើ លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម តាមសារអេឡិចត្រូនិកលោកមិនទាន់ឆ្លើយតបទេ

ចំណែកលោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុហត្ថខេត្តកំពង់ចាម បានអោយសារព័ត៌មានដឹងថា លោកនិងមានចំណាត់ការក្នុងរឿងនេះ ។ករណីនេះ ប្រជាពលរដ្ឋជាច្រើនបានសំណូមពរដល់ គណៈបញ្ជាការឯកភាពខេត្តពិសេស ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កងរាជអាវុធហត្ថខេត្ត ក៏ដូចជាអធិការដ្ឋាននគរបាលក្រុង ស្រុក បុស្ត៍រដ្ឋបាល មេត្តាជួយទប់ស្កាត់នូវល្បែងស៊ីសង ដែលកំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ត នេះផង៕,

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com