ទាន់ហេតុការណ៍
ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។
0

​មេ​ឈ្មួញ​ឈ្មោះ ស៊ុំ ឈុំ​ប៊ុន ថា​យក​វត្ត​អា​រ៉ា​ម​ធ្វើជា​ទីតាំង​ស្តុក​ឈើប្រណិត​របស់​ខ្លួន​ដើម្បី​បិតបាំង​ពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច

ខេត្ត​ព្រះវិហារ ៖ មហាជន​បាន​រឹះ​គន់ មេ​ឈ្មួញ​ឈ្មោះ ស៊ុំ ឈុំ​ប៊ុន ថា​យក​វត្ត​អា​រ៉ា​ម​ធ្វើជា​ទីតាំង​ស្តុក​ឈើប្រណិត​របស់​ខ្លួន​ដើម្បី​បិតបាំង​ពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​!​រំលឹក កាលពី​ឆ្នាំ​២០១៥​ត្រូវ​បាន​បង្ក្រាប​រួច​ម្តង​មក​ហើយ​តែ​មិនបាន​សម្រេច​ដោយ​មេ​ឈ្មួញ​រូបនេះ​យក​វត្ត​មក​ធ្វើ​អាជីវកម្ម រហូតមកដល់​ថ្ងៃ​ទី​០៥ ខែ ឧសភា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ និង​មន្ដ្រី​បរិស្ថាន បាន​ចុះ​បង្ក្រាប់​ម្ដងទៀត​នៅ វត្ត​ព្រះ​ខណ្ឌ័​ស្ថិត​នៅ​ភូមិ​តា​សែង ឃុំ​រណៈសិរ្យ ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​អោយដឹង​ថា មេ​ឈ្មួញ​ឈើ​ឈ្មោះ ស៊ុំ ឈុំ​ប៊ុន បញ្ចុះបញ្ចូល​លោក​យក​ទីតាំង​ព្រះវិហារ​ស្តុក​ឈើប្រណិត​ជាង​១០០​មែត្រ​គុប ដើម្បី​រក​ឱកាស​ដឹកជញ្ជូន​យក​ទៅ​រាជធានី​ភ្នំពេញ ខណៈ​ពេល​នេះ​លោក មាស ញឹម នាយក​ដែនជម្រកសត្វព្រៃ​បឹង​ពែរ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​សង្គម​ថ្មី ចុះ​ទៅ​បង្ក្រាប​។ តាម​ចម្លើយ​របស់​មេ​ឈ្មួញ ស៊ុំ ឈុំ​ប៊ុន ប្រាប់​សមត្ថកិច្ច​ថា ទិញ​ឈើ​ទុក​កសាង​ព្រះវិហារ តែ​កាលពី​ឆ្នាំ​២០១៥​លោក ស៊ុំ ឈុំ​ប៊ុន ឆ្លើយ​បែប​នេះ​ដែរ តាមពិត​វត្ត​ព្រះ​ខណ្ឌ័ អត់​មាន​ឈើ​១​កន្ទុ​កទុក​សំរា​ប់កសាងព្រះវិហារ​សោះ​។​

ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​សង្គម​ថ្មី បានអោយដឹងថា ខ្លា​ចាស់​រូបនេះ​មាន​ល្បិច​ខ្ពស់​ណាស់ រកស៊ី​យក​វត្ត​អា​រ៉ា​ម​ធ្វើជា​ខែល​ដើម្បី​បិតបាំង​នូវ​ទង្វើ​អាក្រក់​របស់​ខ្លួន ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ព្រះសង្ឃ​មិន​គួរ​យក​វត្ត​មក​ធ្វើជា​ទីតាំង​រក​សុ​ី​បែបនេះ​ទេ ព្រោះ​វា​នាំអោយ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com