ទាន់ហេតុការណ៍
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ភោធឆ្លងសាលឡំ កុដិ និងសមិទ្ធផលនានា តម្លៃជាង១១១.០០០ដុល្លា ក្នុងអាស្រមមណីឆព្វរង្សី (ទួលកែវ) ស្ថិតនៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ => ប្រធានក្រុមប្រឹក្សាខេត្ត និង អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារ និងបុណ្យផ្កាប្រាក់សាមគ្គី ក្នុងវត្តចន្ទគីរី (ហៅវត្តចាន់ទូង) => ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ => អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ភោធឆ្លងដងទង់ ឈាបនដ្ឋាន និងសមិទ្ធផលនានា តម្លៃ១២៤.០០០ដុល្លា ក្នុងវត្តសាមគ្គីឧត្តមព្រឹក្សា ហៅវត្តត្រពាំងសង្កែ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ => អភិបាលខេត្តត្បូងឃ្មុំអញ្ជើញជាអធិបតីក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការវត្តរតនមុនីតាប៉ាវ ហៅវត្តពងទឹក ស្ថិតនៅក្នុង ភូមិពងទឹក ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ => ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាវប្បធម៍ជាតិ ០៣មីនា ២០២៣ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៍ជាតិ" => ស្នងការនគបាលខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងទិសដៅបន្ត និងប្រារព្ធទិវាអន្តរជាតិនារី ៨មីនា => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាលប្រគល់ថវិកាដល់ យុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកតំបែរ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាស្វែងយល់លើការវិនិយោគវិស័យថាមពលបន្ទះសូឡាខ្នាតធំ
0

​លោក គឹម ឈុនលី ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គឹម ឈុនលី បានឲ្យដឹងថា ការដែល​លោក គឹម ឈុនលី គឺ​ដោយសា​រអាង​មាន​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ជា​ខ្នងបង្អែក​ដ៏​រឹងមាំ ហើយ​សូម្បី​តែ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ក៏​មិន​ហ៊ាន​ប៉ះពាល់​លោក គឹម ឈុនលី នោះឡើយ​។ ជាក់ស្ដែង​អ្នក​រត់ការ​ឈ្មោះ ឡេង ចំរើន និង​ឈ្មោះ ថាំង បាន​សម្របសម្រួល​ជាមួយ​លោក គឹម ឈុនលី ដើម្បី​ឲ្យ​ឈ្មួញ​ច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ដឹកជញ្ជូន​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង យ៉ាង​អនាធិបតេយ្យ​បំផុត​។ មិនតែប៉ុណ្ណោះ​ឈ្មួញ​ធំៗ​ខ្លះ​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក យ៉ាង​រលូន​ជាពិសេស​នៅពេល​យប់ ក្នុង​ខណៈ​ដែល​លោក គឹម ឈុនលី សម្ងំ​ទទួល​ផលប្រយោជន៍​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​បាន​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ចូល​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ទៅ​លក់​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង យ៉ាង​រលូន​។ ការ​ដែល​ក្រុម​ឈ្មួញ​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​សង្កាត់ ថ្នាក់​ផ្នែក ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាពិសេស​គឺ​ពី​សំណាក់​លោក គឹម ឈុនលី ដែល​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ តែម្តង​។ ចំណែក​ឈ្មួញ​ធំៗ​មួយចំនួន​បាន​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក យ៉ាង​ពេញបន្ទុក​ព្រោះ​ឈ្មួញ​ឈើ​ទាំង​នោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក គឹម ឈុនលី និង​បក្ខពួក​។​

​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​សម្រុក​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​មណ្ឌលគិរី ចូល​មក​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​ឈ្មួញ​ខ្លះ​ទៀត​ដឹក​ជញ្ជូន​ឈើ​ដោយ​ប្រើ​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​វ៉េ​អ​ង រថយន្ត​យី​ឌុប​ធំៗ​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង រាប់​សិប​គ្រឿង​ក្នុង​មួយ​យប់ៗ​។ អ្នករត់​ការបើកផ្លូវ​រថយន្ត​ដឹកឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា មានឈ្មោះ ឡេង ចំរើន ដែលជា​កូន​របស់​លោក សៀក ឡេង ជា​មន្ត្រី​មាន​ឥទ្ធិពល​ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​ម្នាក់ទៀត​មានឈ្មោះ ថាំង ដែល​ជា​មន្ត្រី​ប្រដាប់អាវុធ ល្បី​ខាង​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ អ្នករត់​ការបើកផ្លូវ​ទាំង​២​នាក់​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក គឹម ឈុនលី និង​មន្ត្រីក្រោមឱវាទ​ទើប​ឈ្មួញ​អាច​ដឹក​ជញ្ជូន​ឈើ​ចូល​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ​។​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com