ទាន់ហេតុការណ៍
រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីអបអរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក => រដ្ឋបាលខេត្តត្បូងឃ្មុំ កំពង់ចាម និងក្រចេះ រួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងធ្វើការដុតបំផ្លាញគ្រឿងញៀនជាង៨គីឡូក្រាម => គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងសភាពការណ៍ទូទៅ => គណៈកម្មការផ្សារសួង ចុះបាញ់គំនូសកំណត់ការលក់ដូររបស់អាជីវករ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ => ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ និងឯកឧត្តមឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី និងលោកជំទាវ ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងពុទ្ធមណ្ឌលវត្តចំនួន២៥ ក្នុងខេត្តត្បូងឃ្មុំ => លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា និងភរិយា អញ្ជើញបោះឆ្នោតរួចហើយ នៅការិយាល័យក្នុងសាលាបឋមសិក្សា ដារ => លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៍ា អញ្ជើញបោះឆ្នោតរួចហើយ នៅការិយាល័យក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងភរិយា អញ្ជើញបោះឆ្នោតរួចហើយ នៅការិយាល័យក្នុងសាលាបឋមសិក្សា ហ៊ុន សែន ខ្នារ => ព្រៃឡង់រងការកាប់បំផ្លាញវាតទីយកដីជាច្រើនហិចតាស្ថិតនៅត្រង់ចំនុច ទូលតាប៉ត ក្នុងភូមិត្បែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី៣ នៅទូទាំងស្រុកអូររាំងឪ
0

លោក​ឈុន សុភមង្គល​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ជា​បុគ្គល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​និង​ច្បាប់​កែរ​ទម្រង់​លើ​ការប្រមូល​ពន្ធ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ

ខេត្ត​ឧត្តរមានជ័យ ៖ ប្រភព​ថ្មីៗ​ពី​មន្ត្រី​នៅ ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ មួយចំនួន​បន្ត​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញ បន្ទុក​ដោយសា រ​មាន​ការឃុប ឃិត​បើកដៃ​ពី​សំណាក់​លោក គួន សុភាព ប្រធានការិយាល័យ​គ យ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​។​

​តាម​ប្រភព ដែល​ស្និទ្ធ​នឹង​លោក គួន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ បានឲ្យដឹងថា ការដែល​លោក គួន សុភាព ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ដែល​ជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ប្រសិនបើ​គ្មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ទេ​នោះ​គឺ​លោក គួន សុភាព មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ដូច​សព្វថ្ងៃនេះ​ទេ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​ខេត្ត​ឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយ​ពេល​ប្រកាស​ចូល​កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ រួច​មក​គឺ​លោក ឈុន សុភមង្គល កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទាក់ទិន​បញ្ហា​នោះ ប្រភព​បានឲ្យដឹង​ទៀតថា ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈុន សុភមង្គល ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ឈុន សុភមង្គល មេ​គយ​ខេត្ត​ឧត្ដរមានជ័យ នោះទេ​។​

​ទន្ទឹមនឹងនេះ​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។ ចំណែក​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ក៏​បានឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​មេគយ​ច្រកទ្វារ​អន្តរជាតិ​ជាំ នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​សុខ​ស្រួល​។ ដោយឡែក​បើ​តាម​មន្ត្រី​នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អម្ពឹល ក៏​បាន​បង្ហើប​ឲ្យដឹង​ដែរ​ថា​មេគយ​ប្រចាំ​ច្រក​នេះ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ប្រេងសាំង​គេចពន្ធ និង​ទំនិញគេចពន្ធ​យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅ​លើ​លោក ឈុន សុភមង្គល និង​បក្ខពួក​ដែល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។​

​ប្រភព​ខ្លះ​បានឲ្យដឹង​ថា​លោក ឈុន សុភមង្គល ហ៊ាន​ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្ត​ឧត្ដរមានជ័យ ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ស្រង់​ដើមពី​ការចំណាយ​ទិញ​បាន​កៅអី​ជា​មេ​សាខាគយ​បាន​ខេត្ត​ឧត្តរ​មានជ័យ​នោះ ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com