ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនី ក្រុមហ៊ុន សុហ្សេន (ខេមបូឌា)អុិនដាសស្ទៀល ឯ.ក ចំនួន៦៦១នាក់នៅ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២៣ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំអមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកម្មករ កម្មការីនី និយោជិតចំនួន៦៦១ នាក់ ដែលបម្រើការងារនៅបរិវេណក្រុមហ៊ុន សុហ្សេន (ខេមបូឌា)អុិនដាសស្ទៀល . នៅក្នុងភូមិ វិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ

លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កន្លងទៅឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុន សុហ្សេន (ខេមបូឌា)អុិនដាសស្ទៀល . នេះ ចំនួនមួយដងរួចមកហើយ។ ថ្ងៃនេះ ជាលើកទី២ដែល ឯកឧត្តមបណ្ឌិត បានមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ៦៦១នាក់ ជាថ្មីម្ដងទៀត។

នេះជាការបង្ហាញឲ្យឃើញពីកាយវិការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំជាតិដទៃទៀត ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតទាំងអស់នៅទូទាំងប្រទេសនិយាយជារួម និងក្នុងខេត្តត្បូងឃ្មុំ និយាយដោយឡែកផងដែរ។

មានប្រសាសន៍សំណេះសំណាល នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញជួបជាមួយប្អូនៗក្មួយៗ កម្មករ និយោជិត ជាថ្មីម្តងទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងរំលឹកដល់កម្មករ កម្មការនីថា អ្វីដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្នដោយសារតែកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំរកមកដោយលំបាក ក្នុងការលះបង់តស៊ូគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន

ឯកឧត្តមបណ្ឌិត បន្តលើកឡើងថា ទន្ទឹមនេះ ភាពរីកចំរើននៃប្រទេសជាតិ ពិសេសសមិទ្ធផលសង្គមកើតមានឡើង នៅពាសពេញផ្ទៃប្រទេសដូចជាការនាំមកនូវការងារ និងអត្ថប្រយោជន៍ជាច្រើនជូនបងប្អូនកម្មករ កម្មការនី បានធ្វើដូចសព្វថ្ងៃនេះ គឺផ្អែកលើកត្តាសុខសន្តិភាពនេះ ដែលជាមូលដ្ឋានគ្រឹះ ក្នុងដំណើរកិច្ចអភិវឌ្ឍប្រទេស និងការរីកចម្រើនលើគ្រប់វិស័យធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាបន្តបន្ទាប់ និងដើម្បីភាពសុខសាន្តត្រាណ និងភាពរីកចម្រើនរបស់ប្រទេសជាតិ បន្តទៅមុខទៀត

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ជាក់ស្តែងរដ្ឋបាលខេត្ត បាននឹងកំពុងយកចិត្តទុកដាក់រៀបចំសោភ័ណភាពខេត្ត អោយបានកាន់តែល្អប្រសើបន្ថែមទៀត ទន្ទឹមពេលដែលរដ្ឋបាលមានកម្មវិធីរៀបចំព្រឹត្តិការណ៍សំខាន់ៗ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូន កូនក្មួយ កម្មករ និយោជិត អញ្ជើញចូលរួមលេងកម្សាន្ត និងទស្សនា នៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំយើង អោយបានច្រើនកុះករ

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់បងប្អូនកម្មករ កម្មការនីទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តរក្សាសន្តិភាពជូនជាតិមាតុភូមិ ពិសេសបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនបន្តទៀតជូនបងប្អូនកម្មករ កម្មការនីទាំងអស់ទាំងក្នុង និងក្រៅប្រទេស។

ចប់ប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចែកជូនប្អូនៗក្នួយៗកម្មករ កម្មការនីជាង៦៦១នាក់ ក្នុងម្នាក់ក្រមាចំនួនមួយ និងថវិកាមួយចំនួន ព្រមទាំងរាំលេងកំសាន្តសប្បាយរីករាយ ក្រោមម្លប់សន្តិភាព៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com