ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋបាលខេត្តត្បូងឃ្មុំ ដាំកូនឈើប្រណិត ១៣៨០ដើម និងប្រលែងកូនត្រី២១០០០ក្បាល ចូលក្នុងអាងទឹកសោភ័ណ នៅទីរួមខេត្ត ដើម្បីអបអរពិធីបុណ្យរុក្ខទិវា និងទិវាមច្ឆាជាតិ ឆ្នាំ២០២៣ ក្នុងគោលដៅលើកកម្ពស់បរិស្ថាន និងសោភ័ណភាពធម្មជាតិ

(ត្បូងឃ្មុំ) នាព្រឹកថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២៣នេះ នៅបរិវេណអាងទឹកសោភ័ណ ជាប់ទន្លេសិប្បនិម្មិតនៃទីរួមខេត្តត្បូងឃ្មុំ នឹងកាន់តែស្រស់ស្អាតមួយកម្រិតបន្ថែមទៀត ខណៈដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើការដាំកូនឈើប្រណិត៥ប្រភេទចំនួន១៣៨០ដើម រួមមានគ្រញ៉ូង បេង នាងនួន ឈើទាល គគីរ និងចន្ទគិរី (អំពិលបារាំង) ត្រូវបានដាំលើផ្ទៃដី០២ហិចតា ដើម្បីលើកម្ពស់បរិស្ថាន និងសោភ័ណភាព និងប្រលែងកូនត្រី៤ប្រភេទចំនួន២១.០០០កូន រួមមានកូនត្រីប្រា ឆ្ពិន កាហែ និងកន្ធរ ដើម្បីឲ្យភោគផលត្រីកាន់សំបូរបន្ថែមទៀត។

ក្នុងពិធីដាំកូនឈើ និងប្រលែងត្រីរាប់ម៉ឺនកូន ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមប្រមាណជិត៥០០នាក់ ដើម្បីអបអរពិធីបុណ្យរុក្ខទិវា និងទិវាមច្ឆាជាតិ ឆ្នាំ២០២៣សម្រាប់ខេត្តត្បូងឃ្មុំ ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានជំរុញឲ្យមន្ទីរកសិកម្មខេត្ត ពិសេសខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ពង្រឹងពង្រីកថ្នាលបណ្តុះកូនឈើក្នុងឆ្នាំ២០២៤ខាងមុខ ឲ្យបានរាប់សែនដើមបន្ថែមទៀត ខណៈដែលរៀងរាល់ឆ្នាំ បានបណ្តុះបានខ្ទង់ ៧ទៅ៩ម៉ឺនកូនឈើ រួមមកហើយ ដើម្បីឆ្លើយតបតាមសំណើរមន្ទីរអង្គភាព តាមទីសាធារណៈ វត្តអារាម មន្ទីរពេទ្យ និងតាមទីកន្លែងនានា ជាពិសេសតាមផ្ទះបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំតែម្តង។

លើសពីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបញ្ជ្រាបការយល់ដឹងអត្ថប្រយោជន៍នានាពាក់ព័ន្ធនឹងដើមឈើ ដើមផ្កា ការរក្សាបរិស្ថានទាំងលើគោក និងក្នុងទឹក ទៅដល់បងប្អូនប្រជាជនខ្មែរគ្រប់រូបគ្រប់វ័យគ្រប់តំបន់ទិសទីដែលនេះជាសារមួយយ៉ាងសំខាន់ សម្រាប់ជាចំណេះដឹង ដើម្បីបងប្អូនយើងអាចចូលរួមជាមួយអាជ្ញាធរ រួមគ្នាសម្រេចលើកិច្ចការនេះបាននៅទូទាំងប្រទេស។

សារសំខាន់ជាថ្មីម្តងទៀតនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត្តត្បូងឃ្មុំ សូមបញ្ឈប់រាល់ការប្រើប្រាស់នូវឧបករនេសាទខុសច្បាប់ ដែលនាំឲ្យអន្តរាយដល់ប្រភពធនធានត្រី និងជីវៈចំរុះដែលជាប្រភពផ្គត់ផ្គង់ជីវៈភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ក៍ដូចជាសម្រាប់តកូនតចៅទៅថ្ងៃអនាគត ជាពិសេសជាអំពើខុសច្បាប់ ដែលត្រូវទទួលទោសទណ្ឌពីច្បាប់។

ជាមួយគ្នានោះដែរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានផ្ដាំផ្ញើដល់អង្គភាពបំរើសេវាសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់  ត្រូវសហការគ្នា រៀបចំកែលម្អទីតាំងអាងទឹកសោភ័ណឲ្យបានស្រស់ស្អាត ដោយរៀបចំសួនច្បារ ដាំកូនឈើ  និងសិក្សារៀបចំទីតាំងនេះ អោយក្លាយទៅជាតំបន់ទាក់ទាញទេសចរណ៍ ពិសេសទីកន្លែងរៀបចំពិធីប្រណាំងទូក()ថ្នាក់ខេត្តជារៀងរាល់ឆ្នាំផងដែរ ដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ជាទស្សនៈវិស័យដែលរដ្ឋបាលខេត្តត្រូវតែធ្វើ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត ក៍បានបើកឳកាសឲ្យក្រុមហ៊ុនឯកជនមកសិក្សា និងវិនិយោគនៅទីនេះផងដែរ ឲ្យតែមានការរៀបចំគិតគូរ និងគ្រោងការអភិវឌ្ឍន៍ច្បាស់លាស់ ទៅតាមការកំណត់របស់រដ្ឋបាលខេត្ត។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំសូមរួមគ្នាថែរក្សាសន្តិភាព ដូច្នេះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាព្រឹត្តិការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នៃរដ្ឋសភា សូមបោះឆ្នោតជូនរាជរដ្ឋាបាលបច្ចុប្បន្ន ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុង


ប្រទេសកម្ពុជាទាំងមូល និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេណនៅអាណត្តិបន្តបន្ទាប់ទៀត៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com