នៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយការរលំបាក់អគារនៅខេត្តកែបចំនួន២នាក់ រស់នៅស្រុកទ្រាំង ខេត្តតាកែវ និងស្រុកជុំគិរី ខេត្តកំពត ដែលរងរបួសធ្ងន់ ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០ដុល្លាសហរដ្ឋអាមេរិក ។