ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរទិវាពិភពលោកបរិច្ចាគឈាម ១៤ មិថុនា ២០២៣ ក្រោមប្រធានបទ “ ផ្តល់ឈាមថ្ងៃនេះ ផ្តល់ដោយស្ម័គ្រចិត្ត ផ្តល់អោយបានច្រើនដង អរគុណចំពោះការជួយសង្រ្គោះជិវិតខ្ញុំ “

(ត្បូងឃ្មុំ) រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរទិវាពិភពលោកបរិច្ចាគឈាម ១៤ មិថុនា ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណក្រោមប្រធានបទផ្តល់ឥឡូវនេះ ផ្តល់ដោយស្ម័គ្រចិត្ត ផ្តល់អោយបានច្រើនដង អរគុណចំពោះការជួយសង្រ្គោះជិវិតខ្ញុំដែលពិធីនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ នៅបរិវេណច្រកផ្លូវចូលទ្វារធំសាលាខេត្ត ជាន់ទី១ សាលាខេត្តត្បូងឃ្មុំ

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តត្បូងឃ្មុំ , មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរ/អង្គភាព ជុំវិញខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសប្បុរសជន ជាច្រើនរូប

ក្រោយខកខាន ប៉ុន្មានឆ្នាំចុងក្រោយ ដោយសារ វិបត្តិនៃជំងឺកូវីដ១៩ ទូទាំងពិភពលោកនិយាយជារួម កម្ពុជានិយាយដោយឡែកដែលមិនបានចូលរួមប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ឡើយ។ ដូច្នេះសម្រាប់ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមើលឃើញពីការអំពាវនាវ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនត្បូងឃ្មុំ បានធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយជីវិតអ្នកជំងឺ ដែលត្រូវឈាមសង្គ្រោះជីវិតជារៀងរាល់ថ្ងៃ។

ជាក់ស្តែង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានប្រារព្ធធ្វើទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម១៤ មិថុនា នេះឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបនូវកង្វះខាតឈាម និងផ្សព្វផ្សាយលើកកម្ពស់ការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃព្រោះថាសព្វថ្ងៃនេះ ការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ក្នុងប្រទេសកម្ពុជាយើង នៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់តាមតម្រូវការនៅឡើយទេ ទាមទារអោយមានការផ្តល់ឈាមស្ម័គ្រចិត្ត បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។ ដូច្នេះវត្តមានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមិនគិតកម្រៃ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងជួយសង្គ្រោះអ្នកជំងឺយើងទាន់ពេលវេលា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com