ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋបាលខេត្តត្បូងឃ្មុំ កំពង់ចាម និងក្រចេះ រួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងធ្វើការដុតបំផ្លាញគ្រឿងញៀនជាង៨គីឡូក្រាម

(ត្បូងឃ្មុំ): នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តចំនួន០៣ រួមមានខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ  រួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទអ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការនិងធ្វើការដុតបំផ្លាញគ្រឿងញៀនជាង៨គីឡូក្រាម ដែលបង្ក្រាបបាននៅក្នុងខេត្តទាំង០៣ នាពេលកន្លងមក។

ពិធីនេះធ្វើឡើងក្នុងភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានអ្នកចូលរួមសរុបប្រមាណ២០០០នាក់។

សូមជម្រាបថាៈ គ្រឿងញៀនត្រូវដុតបំផ្លាញចោល ទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលបង្ក្រាបបានពីបទល្មើសនានា ក្នុងខេត្តទាំង៣ សរុបចំនួន ,៩២៦ក្រាម ក្នុងនោះរួមមាន:  ខេត្តកំពង់ចាម មានទំងន់ ,២២២ក្រាម, ខេត្តក្រចេះ មានទំងន់ ,៦៥៥ក្រាមនិងខេត្តត្បូងឃ្មុំ មានទំងន់ ,០៤៧ក្រាម។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍លើកឡើងថា ករណីគ្រឿងញៀននេះនៅតែបន្តកើតមាន ទាំងនេះទាមទារឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែមានច្ឆន្ទៈខ្ពស់ ក្នុងការបង្ក្រាប់ ព្រោះថា វាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ សម្រាប់ប្រជាពលរដ្ឋរបស់យើង ពិសេសស្រទាប់យុវវ័យ ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា គ្រឿងញៀនបំផ្លាញសុខភាព និងសង្គមទាមទាឱ្យយើង ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងសកម្មភាព បង្កា បង្ក្រាប ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងព្យាបាលអ្នកញៀនគ្រឿងញៀន ដើម្បីសហគមន៍មានសុវត្ថិភាពសិស្សានុសិស្ស ប្រជាពលរដ្ឋត្រូវរាយការណ៍ទៅសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន ហើយអ្នកពាក់ព័ន្ធ និងការជួញដូរ ចរាចរណ៍ចែកចាយគ្រឿងញៀន ត្រូវផ្តន្ទាទោស តាមច្បាប់ដោយមិនមានលើកលែង

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប អនុវត្តនូវវិធានការទាំង របស់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ឱ្យសកម្មផុលផុស តាមទិសស្លោកបី កុំ មួយ រាយការណ៍ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនទទួលបានជោគជ័យ

នាឳកាសនោះដែរ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និងឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំបានបង្ហាញរបាយការណ៍សកម្មភាព និងកិច្ចខិតខំប្រឹងប្រែង គ្រប់ផ្នែកពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅធានាបានសុវត្ថិភាពសហគមន៍មូលដ្ឋាន និងបានលើកឡើងពីគ្រោះថ្នាក់ និងផលវិបាកពីគ្រឿងញៀនដែលបង្កមហន្តរាយដល់ខ្លួន អ្នកប្រើ ក្រុមគ្រួសារ និងសហគមន៍

តមកបន្ទាប់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ថោង សុគុន្ធា អគ្គលេខាធិការរង នៃអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសាលិខិតរបស់សម្តេចជោ ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា ដោយបានបង្ហាញពីឆន្ទៈ របស់រាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅការពារបាននូវសុខុមាលភាពប្រជាពលរដ្ឋ និងអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀត៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com