ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ពិធីប្រកាសចូលកាន់តំណែង អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងបែងចែកភារកិច្ចការងារ ដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ សម្រាប់ឆ្នាំ២០២០

នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបែងចែកការងារនិងប្រគល់ភារៈកិច្ចការងារជូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ សម្រាប់ឆ្នាំ២០២០ ដោយមានការចូលរួមពីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ ។

 

ក្នុងកិច្ចប្រជុំនោះ មានរបៀបវីរៈចំនួន៤  រួមមាន៖ ការបែងចែកការងារនិងប្រគល់ភារៈកិច្ចការងារជូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការដឹកនាំគ្រប់គ្រងអគារស្នាក់នៅរបស់មន្ត្រីរាជការខេត្តត្បូងឃ្មុំ   ពិធីប្រគល់ដីការស្ដីពីការតែងតាំងអនុប្រធានមន្ទីរ ប្រធាន/អនុប្រធានការិយាល័យចំនួន៤រូប និងបញ្ហាផ្សេងៗ ។

 

សូមជម្រាបថា៖ ក្នុងពិធីប្រគល់ដីការស្ដីពីការតែងតាំងអនុប្រធានមន្ទីរ ប្រធាន/អនុប្រធានការិយាល័យចំនួន៤រូបនោះរួមមាន៖ លោក វ៉ាន់ វីរៈ ជាអនុប្រធានមន្ទីរ លោក ទូច សុវី ជាប្រធានការិយាល័យទូរទស្សន៍ លោក រិទ្ធ អារុណ្ណាទី ជាអនុប្រធានការិយាល័យទូរទស្សន៍ និងលោក ហ៊ឹម លុកម៉ាន ជាអនុប្រធានការិយាល័យទីភ្នាក់ងារសារព័ត៍មានកម្ពុជា ខេត្តត្បូងឃ្មុំ ។

 

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ស ស៊ីណា បានបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារកន្លងមក របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរព័ត៍មានខេត្ត សម្រេចបាននូវលទ្ធផលជាច្រើនយ៉ាងល្អប្រសើរ។

 

ឆ្លើយតបនឹងបញ្ហាប្រឈម និងសំណូមពរមួយចំនួនដែលមន្ត្រីបានលើកឡើង ឯកឧត្តម ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានធ្វើការដោះស្រាយ និងបំពេញអ្វីដែលមន្ត្រីក្រោមឱវាទត្រូវការជាចាំបាច់ ក៍ដូចជាបានធ្វើការជំរុញដល់មន្ត្រីទាំងអស់ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន ឲ្យកាន់តែល្អទ្វេឡើង និងមានប្រសិទ្ធភាពខ្ពស់ក្នុងការផលិតកម្មវិធីអ្វីដែល ថ្មី ប្លែក និងអាចជឿទុកចិត្តបាន  ធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មាននិងកម្មវិធីកម្សាន្តនានា ឱ្យបានកាន់តែទូលំទូលាយដល់គ្រប់ស្រទាប់មហាជនទូទាំងខេត្ត ក្នុងប្រទេស ក៍ដូចជានៅទូទាំងសកលលោក តាមប្រព័ន្ធអនឡាញ ។

 

ឯកឧត្តម ស ស៊ីណា បានផ្ដាំផ្ញើដល់លោកអនុប្រធានមន្ទីរ និងលោកប្រធាន អនុប្រធានការិយាល័យ ដែលត្រូវបានដំឡើងតួនាទី ទទួលតំណែងថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ខិតខំបំពេញភារកិច្ចរបស់ខ្លួនអោយបានល្អ  ដឹកនាំ ចាត់ចែង បែកចែក ភារកិច្ចមន្ត្រីក្រោមការិយាល័យ ឲ្យបានត្រឹមត្រូវ ស្វះស្វែងផលិតកម្មវិធីព័ត៍មាន និងកម្មវិធីកំសាន្តថ្មីៗបន្ថែម ដើម្បីទាក់ទាញ និងបំរើអារម្មណ៍ទស្សនិកជន ជាពិសេសត្រូវរួមសាមគ្គីស្រលាញ់រាប់អានគ្នាក្នុងនាមជាគ្រួសារតែមួយនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com