ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តខេត្តត្បូងឃ្មុំអញ្ជើញ ដឹកនាំ លោកមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានស្រុកពញាក្រែក អញ្ជើញសាកសួរសុខទុក្ខ អតីតគណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះកម្ពុជា ឆ្នាំ១៩៧៨ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អេកស្រុកពញាក្រែក => ទុក្ខកង្វល់របស់ប្រជាពលរដ្ឋចំនួន ១៤ ករណីក្នុងស្រុកអូររាំងឪត្រូវបានដោះស្រាយក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ => សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ៣៤៨គ្រួសារ នៅស្រុកអូររាំងឪ => បច្ច័យ៨១លានរៀល ក្នុងអង្គកឋិនទាន ត្រូវបានមហាឧបាសិកាពុទ្ឋសាសនូបត្ថមក៍ សន ពិន និងឯកឧត្តមឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ផ្តួចផ្តើមនិងដង្ហែទៅកាន់វត្តបុទុម្ពរ ហៅវត្តសៀមបោយ នៅខេត្តកំពង់ចាម => អភិបាលខេត្តត្បូងឃ្មុំ ប្រារព្ធពីធីក្រុងពាលីសាងសង់រង្វង់មូលអាងទឹកតាភួង ស្ថិតនៅភូមិជ័យនិគម ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ទីរួមខេត្តត្បូងឃ្មុំ => អភិបាលខេត្តត្បូងឃ្មុំ ប្រារព្ធពីធីក្រុងពាលីសាងសង់រង្វង់មូលអាងទឹកតាភួង ស្ថិតនៅភូមិជ័យនិគម ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ទីរួមខេត្តត្បូងឃ្មុំ => ឃាត់ខ្លួនមេបញ្ជាការរងប៉េអឹមខេត្តម្នាក់ និងមេប៉េអឹមស្រុកភ្នំស្រួច ជាមួយកូនចៅមន្ត្រីអាវុធហត្ថ៤រូបទៀតសង្ស័យពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន => រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរទេសចរណ៍ខេត្ត រៀបចំអបអសាទរទិវាពិភពលោកស្អាត "World Cleanup Day" និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង”(Tourism and Green Investment) => ពូជស្រូវរាជរដ្ឋាភិបាលជាង៣៤តោន ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅផ្តល់ជូនប្រកសិករគោលដៅ៣៤២គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ ដែលខូចខាតដំណាំស្រូវដោយទឹកជំនន់ ដើម្បីស្ដារឡើងវិញ => រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១១ ព្រះវស្សា
0

ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី និងលោកជំទាវមហាអគ្គសទ្ធាសរណៈមណីរត៍ ឈន សាខន (ឆេង ងីម) និងលោកជំទាវ ម៉េង វ៉ាន់ដានីន ឧត្តមភរិយា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធក្លោងទ្វារវត្តព្រៃឧត្តមទួលដូនស្អាត (ហៅវត្តព្រៃខ្វែក) ស្ថិតនៅភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

(ព្រៃវែង) ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី និងលោកជំទាវមហាអគ្គសទ្ធាសរណៈមណីរត៍ ឈនសាខន (ឆេង ងីម) និងលោកជំទាវ ម៉េង វ៉ាន់ដានីន ឧត្តមភរិយា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធក្លោងទ្វារវត្តព្រៃឧត្តមទួលដូនស្អាត (ហៅវត្តព្រៃខ្វែក) ស្ថិតនៅភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរខេត្តព្រៃវែង។

ក្នុងឳកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី បានលើកឡើងថា ការលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនា និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលការរីកចម្រើនទាំងនេះពិតណាស់ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ព្រោះប្រទេសជាតិយើង គ្មានសង្គ្រាមដូចសម័យអតីតកាល។

ឯកឧត្តមឧត្តមសេនីយ៍ឯក គូសបញ្ជាក់ថា ប្រមុខរាជតដ្ឋាភិបាលកម្ពុជា  បានខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាដើម្បីឱ្យប្រទេសខ្មែរយើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងស្ថេរភាពសង្គម ដឹកនាំប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាបន្តគាំទ្រ និងរួមគ្នារួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីប្រទេសជាតិ បន្តការអភិវឌ្ឍន៍ រីកចម្រើន សុខក្សេមក្សាម ជានិរន្ត៕

ដោយសទ្ធាជ្រះថ្លា គណៈអធិបតីទាំង៣រូប បំពាក់គ្រឿងឥស្សរិយស និងប្រគេនបច្ច័យមួយចំនួន ដល់ព្រះគ្រូចៅអធិការវត្ត ដើម្បីកសាងអភិវឌ្ឍវត្តបន្ថែមទៀត និងផ្តល់ជូនលិខិតសរសើរដល់សប្បុរសជនចូលរួមកសាងទីអារាមមួយនេះ ព្រមទាំងចែកជូនថវិកា ក្រណាត់ស សម្ភារៈសិក្សា ដល់អ្នកដែលបានចូលរួមផងដែរ សរុបទឹកប្រាក់អស់ប្រមាណ ២១លានរៀល៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com